
យើងដឹងស្រាប់ហើយ “តែ” ជាភេសជ្ជៈជំនួយសុខភាព និងសម្រស់ ធ្វើឲ្យអារម្មណ៍ និងស្បែកស្រស់ថ្លា ប៉ុន្តែមានធ្លាប់ដឹងទេ តែបៃតង មានអត្ថប្រយោជន៍ ជាងតែធម្មតា ពិសេសអាចបង្ការ និងកាត់បន្ថយជំងឺទឹកនោមផ្អែម។ បើចង់ដឹង អានអត្ថបទ “Hello គ្រូពេទ្យ” មួយនេះសិន។
អាហារមានសារធាតុ កាបូនអ៊ីដ្រាត (ជាតិស្ករ) ដំណើរការរំលាយអាហារ បន្ទាប់មករាងកាយនឹងបញ្ចេញអាំងស៊ុយលីន ដើម្បីជួយឲ្យកោសិកាស្រូបយកជាតិស្ករ បំប្លែងទៅជាថាមពល និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ ប៉ុន្តែ ក្នុងរាងកាយម៉ាក់ប៉ា អ៊ំៗ កើតទឹកនោមផ្អែម មិនដំណើរការបែបនេះ ដោយចែកជាទឹកនោមផ្អែមប្រភេទ១ និង២៖
– ទឹកនោមផ្អែមប្រភេទ១៖ កើតឡើង ពេលប្រព័ន្ធភាពស៊ាំ បំផ្លាញកោសិកាលំពែងផលិតអាំងស៊ុយលីន ធ្វើឲ្យក្នុងខ្លួនគ្មានអាំងស៊ុយលីន មិនអាចគ្រប់គ្រងជាតិស្ករក្នុងឈាមបាន។
– ទឹកនោមផ្អែមប្រភេទ២៖ មានកោសិកាក្នុងរាងកាយដែលប្រឆាំងអាំងស៊ុយលីន ធ្វើឲ្យវាមិនអាចចូលទៅបំប្លែងជាតិស្ករក្នុងឈាម យកមកប្រើបាន។
ស្ថានភាពទាំងពីរនេះ អាចបង្កជាបញ្ហាប្រឈមលើសកម្រិតជាតិស្ករ។
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
តែបៃតង អាចជួយទប់ស្កាត់ទឹកនោមផ្អែម ឬកាត់បន្ថយអត្រាកើតទឹកនោមផ្អែម ពិសេសទឹកនោមផ្អែម ប្រភេទ២។ ពេលតែបៃតងចូលក្នុងរាងកាយ អាចជួយបង្កើតប្រតិកម្មស្មុគស្មាញ ទប់ទល់កោសិកាប្រឆាំងអាំងស៊ុយលីន អាចកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។
តែបៃតងមានផ្ទុកសារធាតុ Polyphenol ប្រឆាំងអុកស៊ីដកម្ម អាចធ្វើឲ្យសរសៃឈាមអាកទែរីកធំជាងមុន ជួយកាត់បន្ថយការឡើងសម្ពាធឈាម ការកកស្ទះ និងកាត់បន្ថយជាតិខ្លាញ់ និងអាចធ្វើឲ្យសុខភាពបេះដូងដំណើរការល្អ។
ក្នុងមួយថ្ងៃរាងកាយ ទទួលកម្រិតសារធាតុ Polyphenol ចន្លោះពី ២០០-១០០០ មិល្លីក្រាម ហើយតែបៃតងមួយពែង មានសារធាតុ Polyphenol អាចប្រែប្រួលពី ៥-១៨០ មិល្លីក្រាម។ វីធីល្អបំផុត ផឹកតែបៃតងសុទ្ធ មិនចាំបាច់បន្ថែមស្ករ ឬទឹកដោះគោទេ។

តែបៃតងស្រស់ ល្អ តែបើរកតែបៃតងស្រស់អត់បាន តែម៉ាចា (ម្សៅផលិតចេញពីតែបៃតង) ក៏បានដែរ។ ដោយសារពិបាកកំណត់សារធាតុ Polyphenol ក្នុងតែ ដើម្បីបំពេញតម្រូវការក្នុងរាងកាយ អាចផឹកដល់ ១០ ពែងក្នុងមួយថ្ងៃ។
អត្ថបទគួរអាន៖
មានជម្រើសផ្សេងទៀត ផឹកតែកញ្ចប់ក៏បាន ព្រោះវាជាប្រភេទតែកញ្ចប់ដែលគេផលិតសម្រាប់ម៉ាក់ប៉ា អ៊ំៗ កើតទឹកនោមផ្អែម អាចជួយឲ្យទទួលបានសារធាតុ Polyphenol គ្រប់គ្រាន់។