បន្លែនៅតាមទីផ្សារដែលយើងឃើញមានរូបរាងសៗខុសពីធម្មតា ព្រោះត្រូវគេដាក់សារធាតុគីមីម្យ៉ាងឈ្មោះថា សូដ្យូមអ៊ីដ្រូស៊ុលហ្វីត ឬហៅថាម្សៅធ្វើឲ្យស (Na2 S202)។ នេះបើតាមការបញ្ជាក់អតីតនិស្សិតផ្នែកគីមីចំណីអាហារ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចាន់សេដ្ឋា បានប្រាប់មកកាន់ Hello គ្រូពេទ្យ។
តាមការសិក្សា និងចុះទៅពិសោធកន្លងមក លោកកត់សម្គាល់បានថា សារធាតុគីមីហាមឃាត់ប្រភេទនេះត្រូវបានដាក់លើបន្លែមួយចំនួនឲ្យមើលទៅឃើញសខ្ចី ដែលក្នុងនោះមុខសញ្ញាច្រើនជាងគេ គឺ បន្លែហាន់ហើយ ស្ករត្នោត សណ្ដែកបណ្ដុះ ស្លឹកគ្រៃ។ ចំណែកផ្លែឈើ ឬក៏ចំណីអាហារមិនសូវឃើញមានឡើយ ព្រោះវាសារធាតុគីមីប្រភេទនេះមិនស៊ីជាមួយប្រភេទសាច់សត្វ ពពួកប្រហិតទុកបានយូរៗ ដោយគេមានថ្នាំផ្សេងពីនេះទៀត។
អត្ថបទពាក់ព័ន្ធ៖ ដឹងហើយលែងហ៊ានញ៉ាំ បន្លែនៅផ្សារ មានជាតិគីមីច្រើនមុខ ប៉ះពាល់សុខភាពខ្លាំង
បើតាមការកត់ត្រាក្នុងសៀវភៅដែលលោកបានពិសោធរួច បុគ្គលិកធ្វើការពាក់ព័ន្ធនឹងផ្នែកត្រួតពិនិត្យចំណីអាហាររូបនេះ ក៏បានបញ្ជាក់ពីផលប៉ះពាល់សម្រាប់អ្នកញ៉ាំជាតិសូដ្យូមអ៊ីដ្រូស៊ុលហ្វីតច្រើនទៅៗ អាចធ្វើឲ្យថប់ដង្ហើម ពុល ក្អួតចង្អោរ រាករូស ឬយូរៗទៅបណ្ដាលឲ្យស្លាប់ថែមទៀតផង។
អត្ថបទពាក់ព័ន្ធ៖ ញ៉ាំអាហារកំប៉ុងកំប៉ឹតសម្បក អាចមានស្ថានភាពសុខភាពបែបនេះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]