backup og meta

មិនសូវផឹកទឹក ប្រយ័ត្នកើតក្រួសក្នុងតម្រងនោម

មិនសូវផឹកទឹក ប្រយ័ត្នកើតក្រួសក្នុងតម្រងនោម

តាម​ក្បួនពេទ្យ​តម្រូវ​ឲ្យ​មនុស្ស​ម្នាក់ៗ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ពី ២-៣ លីត្រ/ថ្ងៃ នោះ​ទើប​មានសុខភាព​ល្អ តែ​បើ​មិន​សូវ​ផឹក​ទឹក​​នោះ​ទេ អាច​​នាំ​​ឲ្យ​​កើត​​ក្រួស​​ក្នុង​តម្រង​នោម​បាន។ នេះ​បើ​តាម​បើ​តាម​សម្ដី​លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​ លី ឬទ្ធី​គុណ និង​ជា​​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន បាន​បញ្ជាក់។

វេជ្ជបណ្ឌិត​វ័យ ២៩ ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា មូលហេតុ​ធ្វើឲ្យ​កើត​ក្រួស​ក្នុង​តម្រង​នោម​មកពី​មិន​ផឹក​ឲ្យ​បាន​ច្រើន “អ្នក​មាន​បញ្ហា​ក្រួស​ក្នុង​តម្រង​នោម​មកពី​​មិន​សូវផឹក​ទឹក​​ឲ្យ​បាន​គ្រប់គ្រាន់ ដូចនេះ​មិន​ថា​ក្រោយ​ញ៉ាំ​អាហារ​រួច ឬ​ពេល​ណា​ឡើយ យើង​ត្រូវ​ឧស្សាហ៍​ផឹកទឹក”

អត្ថបទពាក់ព័ន្ធ៖ប្រយ័ត្ន! ក្រៅពី​ស្រា ភេសជ្ជៈ​ផ្អែមៗ ក៏​បណ្ដាល​ឲ្យ​ខូច​​តម្រងនោម​ដែរ

ក្រួសក្នុងតម្រងនោមhello_គ្រូពេទ្យ

ការ​ផឹក​ទឹក​ពេល​កំពុង​ញ៉ាំ​ចំណី ឬ​​ក្រោយ​ពេល​ញ៉ាំអស់​​ភ្លាម និង​ក្រោយ ១០ នាទី ក៏​មិន​អី​ដែរ ព្រោះ​នោះ​ជា​ទម្លាប់​របស់​មនុស្ស​ម្នាក់​ៗ តែ​ធ្វើ​យ៉ាង​ណា​ឲ្យតែ​បាន​ផឹក។ ដូចនេះ​ហើយ​យើង​គួរតែ​ផឹក​ទឹក​ឲ្យ​បាន​បាន ព្រោះ​វា​ល្អ​ចំពោះ​សុខភាព ហើយ​ក៏​អាច​ធ្វើឲ្យ​អារម្មណ៍​ល្អ​ផង​ដែរ។ ចំណែក​រឿង​ដែល​គេ​និយាយ​ថា ការ​ទប់​នោម​យូរ​ក៏​ជា​មូលហេតុ​ដែរ​នោះ វា​មិនមែន​ជា​ការ​ពិត​ឡើយ ព្រោះ​នោះ​វា​ត្រឹម​តែ​ធ្វើឲ្យ​រលាក​ប្លោក​នោម​ប៉ុណ្ណោះ។

រីឯ​មូលហេតុ​មួយ​ទៀត​ដែល​នាំឲ្យ​កើត​ក្រួស​ក្នុង​តម្រង​នោម​ដែរ​នោះ គឺ​មកពី​ជាតិ​​កាល់​ស្យូម​កើត​ឡើង​ច្រើន​ និង​បណ្តាល​មក​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​​ច្រើនពេក ជា​​ពិសេស​​ថ្នាំ​ដែល​មាន​ជាតិ​កាល់​ស្យូម​។

រោគ​សញ្ញា​មាន​ជំងឺ​ក្រួស​ក្នុង​តម្រង​នោម​មាន​ដូចជា ឈឺចាប់​ធ្ងន់​ត្រង់​ចង្កេះ​ខាងក្រោយ ទឹកនោម​មាន​ពណ៌​ផ្កាឈូក ឬ​ក្រហម ទឹកនោម​មាន​ពពុះ ឬ​ក្លិន​ឆួល ពិបាក​ក្នុង​ការ​បត់ជើងតូច នោម​ញាប់​ជាង​ធម្មតា តែ​ទឹក​នោម​តិច និង​មាន​អាការៈ​គ្រុនក្តៅ និង​គ្រុនញាក់​ជាដើម ។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

04/07/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

សារធាតុចិញ្ចឹមសំខាន់៣មុខ ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមយ៉ាងល្អ!

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 04, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម