backup og meta

ការសិក្សា៖ ផឹកកាហ្វេលើស ៣កែវក្នុង១ថ្ងៃ អាចធ្វើឲ្យឈឺក្បាលប្រកាំង

ការសិក្សា៖ ផឹកកាហ្វេលើស ៣កែវក្នុង១ថ្ងៃ អាចធ្វើឲ្យឈឺក្បាលប្រកាំង

កាហ្វេ ហាក់ពេញនិយម​ខ្លាំង នៅ​តាមទីក្រុង និង​ទីប្រជុំជន​នានា ក្នុង​ប្រទេស​របស់​យើង ហើយ​ក៏មាន​អ្នកខ្លះ ផឹកកាហ្វេ ២-៣​កែវ/ថ្ងៃ ឬលើសនេះ ក៏មាន​ដែរ។ តែអ្នកវិទ្យាសាស្ត្រ រកឃើញ​ថា ផឹកកាហ្វេ ចាប់ពី ៣​កែវ​ឡើងទៅ បណ្ដាល​ឲ្យ​ឈឺក្បាល​ប្រកាំង

តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ការឈឺក្បាល ជាបញ្ហា​មួយ ដែល​ប៉ះពាល់​ប្រព័ន្ធ​សរសៃប្រសាទ ហើយ​ការឈឺក្បាលប្រកាំង ជា​អាការៈ​ដំបូងគេ មានន័យ​ថា មូលហេតុ​បង្ក​ពិត គឺមិនទាន់​អាច​បញ្ជាក់​ច្បាស់​នៅឡើយ​ទេ។ ភាគច្រើន​នៃ​អ្នក​ឈឺក្បាល​ប្រកាំង អាច​ដឹង​ពីមូលហេតុ​នានា ដែល​បង្ក​ឲ្យ​ពួកគេ​មាន​អាការៈ​ដូច្នោះ។ មូលហេតុ​បង្ក​ទាំងនោះ មាន​ដូចជា អាកាសធាតុ ការគេង ស្ត្រេស អ័រម៉ូន ឱសថ ការ​ហាត់ប្រាណ និង​របបអាហារ​ជាដើម។

ពេលនិយាយ​ដល់​ជាតិ​កាហ្វេអ៊ីន សមាគម​ជំងឺ​ឈឺក្បាល​ប្រកាំង​របស់​អាមេរិក រកឃើញ​ថា មនុស្ស​មួយ​ចំនួន ផឹកកាហ្វេ​ក្នុង​បរិមាណ​តិចតួច ជួយ​បញ្ឈប់​ការ​ឈឺក្បាល​ប្រកាំង តែ​មួយ​ចំនួន​ទៀត បែរ​ជាមាន​បញ្ហា​ឈឺក្បាល​ប្រកាំង ដោយសារ​ការ​ផឹក​កាហ្វេ​ទៅវិញ។

ផឹកកាហ្វេ១

ពាក់ព័ន្ធបញ្ហាខាងលើនេះ លោកស្រី Elizabeth Mostofsky មកពី​សាលា​សុខភាព​សាធារណៈ នៃ​សាកលវិទ្យាល័យ Harvard បាន​ធ្វើការ​សិក្សា​លើ​មនុស្ស ៩៨​នាក់ ដែល​ធ្លាប់​ជួប​បញ្ហា​ឈឺក្បាល​ប្រកាំង។ អ្នកចូលរួម​ក្នុង​ការសិក្សា​នេះ បាន​បំពេញ​កំណត់ហេតុ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ នៅ​រាល់​ព្រឹក និង​ល្ងាច រយៈពេល ៦​សប្ដាហ៍។ ក្នុង​កំណត់​ហេតុ​នោះ មាន​ការ​កត់ត្រា ពី​កត្តា​ជាច្រើន ដូចជា ការ​ហាត់ប្រាណ ផឹកស្រា ផឹក​កាហ្វេ ស្ត្រេស ការគេង និង​ការឈឺក្បាល។ អ្នកចូលរួម​ក្នុង​ការសិក្សា ក៏បំពេញ​ពី​ចំនួន​ភេសជ្ជៈ​សរុប ដែល​ពួកគេ​ផឹក​ប្រចាំ​ថ្ងៃ​ផងដែរ។

តាមរយៈ​ការសិក្សា​នេះ អ្នកស្រាវជ្រាវ រកឃើញ​ថា កាផឹក​កាហ្វេ ១-២​កែវ/ថ្ងៃ មិន​បណ្ដាល​ឲ្យ​មាន​បញ្ហា​ឈឺក្បាល​ប្រកាំង​នោះទេ ប៉ុន្ដែ​អ្នកចូល​រួម​ក្នុង​ការសិក្សា ដែល​ផឹក​កាហ្វេ ៣​កែវ​ឡើង​ទៅ ប្រឈម​ខ្ពស់​នឹង​ការ​ឈឺក្បាល​ប្រកាំង។ ជាងនេះ​ទៅទៀត អ្នកផឹក​កាហ្វេ ៣កែវ​ឡើង​ទៅ ហើយ​មាន​ជាតិ​កាហ្វេ​ខ្លាំង ប្រឈម​ការ​ឈឺក្បាល​ប្រកាំង​ដល់​ថ្ងៃ​បន្ទាប់ទៀត។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.medicalnewstoday.com/articles/325987.php

កំណែ​ប្រែបច្ចុប្បន្ន

23/08/2021

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ប៉ាម៉ាក់ដឹងអត់! កូន​អាយុ​ប៉ុន្មាន​ទើប​អាច​ផឹក​កាហ្វេ​បាន?

កាត់បន្ថយខ្លះ! ញ៉ាំកាហ្វេច្រើន អាចបង្អាក់ការលូតលាស់ខួរក្បាលក្មេងៗវ័យជំទង់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Aug 23, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម