backup og meta

អំបិលមានប៉ុន្មានប្រភេទ? ការប្រើប្រាស់ខុសគ្នាម៉េចខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Aug 26, 2021

    អំបិលមានប៉ុន្មានប្រភេទ? ការប្រើប្រាស់ខុសគ្នាម៉េចខ្លះ?

    ​អំបិល ជា​គ្រឿង​ផ្សំ​មួយ​ក្នុង​ចំណោម​គ្រឿង​​ផ្សំ​ចាំ​បាច់​​ជា​ច្រើន ដើម្បី​ប្រើ​ប្រាស់​ក្នុង​ការ​ចម្អិន​អាហារ។ ប៉ុន្តែ​គ្នា​យើង​តិច​ណាស់ ដឹង​ពី​ប្រភេទ​អំបិល​​អស់ និង​ការ​ប្រើ​ប្រាស់​ទៅ​តាម​ប្រភេទ​នីមួយៗជាដើម។ ដឹង​ពីប្រភេទ​អំបិល និង​វិធី​ប្រើ​ឲ្យ​ចំ​គោល​ដៅ អាច​ជួយ​ឲ្យ​អាហារ​មាន​រសជាតិឆ្ងាញ់ សុខភាព​ក៏​ល្អ។ ហេតុ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​អំពី​ប្រភេទ​អំបិល​ទាំង​អស់ ក៏​ដូច​ជា​វិធី​ប្រើ​ប្រាស់​ឲ្យ​ចំ​ប្រភេទ​នីមួយៗ។

    ១- អំបិលអ៊ីយ៉ូត

    អំបិល​ប្រភេទ​នេះ យើង​និយម​​យក​មក​ប្រើ​ច្រើន​ជាង​គេ។ សព្វ​ថ្ងៃ​នេះ​ រោង​ចក្រ​ផលិត​អំបិល​ជា​ច្រើន ផ្ដោត​សំខាន់​លើ​ការ​ផលិត​អំបិល​លាយ​ជា​មួយ​ជាតិ​អ៊ីយ៉ូត ដែល​គេ​ហៅ​ថា​អំបិល​អ៊ីយ៉ូត។ ជាតិ​អ៊ីយ៉ូត​ អាច​ប្រឆាំង​ជាមួយ​ជំងឺទាក់​ទង​ជាតិអ៊ីយ៉ូត​មួយ​ចំនួន ដូច​ជា​ ជំងឺ​ខ្សោយមុខ​ងារ​ក្រពេញ​ទីរ៉ូអ៊ីត​ (Hypothyroidism) ​ជា​ដើម។ ​បើ​យើង​មិន​​ចង់​ញ៉ាំ​អំបិល​ច្រើន​ពេក អាច​ញ៉ាំ​សារាយ​សមុទ្រ​ជំនួស​ ដោយ​សារ​សារាយ ​​ក៏​មាន​ផ្ទុក​ជាតិ​អ៊ីយ៉ូត​ច្រើន​ដែរ។

    ២- អំបិលសមុទ្រ

    អំបិល​សមុទ្រ ​ផលិត​ឡើង​ដោយ​ការ​រំហួត​ទឹក​សមុទ្រ វា​ស្រដៀង​គ្នា​ជាមួយ​អំបិល​ធម្មតា​ដែរ ប៉ុន្តែ​អំបិល​ប្រភេទ​នេះ​ សម្បូរ​ដោយ​សារធាតុ​សូដ្យូម​ក្លរួ។ ក្នុង​ទឹក​សមុទ្រ​ មាន​ផ្ទុក​ជាតិ​រ៉ែ​ជា​ច្រើន ​រួម​មាន​ សង្កសី ប៉ូតាស្យូម និង​ពពួក​អ៊ីយ៉ុង​ សុទ្ធ​សឹងជាសារធាតុ​សំខាន់​ៗ​ ជួយ​ដល់​រាង​កាយ​​យើង។ ប៉ុន្តែ​ដោយ​សារ​តែ​មាន​ការ​បំពុល​ក្នុង​ទឹក​សមុទ្រ ធ្វើ​ឲ្យ​ទឹក​សមុទ្រ​មា​ន​ផ្ទុក​សារធាតុ​លោហៈ​ខ្លះ​ៗ​ដែរ ហេតុនេះ​ធ្វើ​ឲ្យ​​យើង​ប្រៀប​ធៀប ឃើញ​ថា​​អំបិល​សមុទ្រ​គ្រើម​ជាង​អំបិល​អ៊ីយ៉ូត ​រាង​ប្រៃ​ជាងបន្តិច​​ ​អាច​ធ្វើ​ឲ្យ​ម្ហូបប្រៃ​ខ្លាំង ​​បើប្រើ​​ជ្រុល​ដៃ​បន្តិច។

    ​៣- អំបិលហិម៉ាល័យពណ៌ផ្កាឈូក

    អំបិល​ហិម៉ា​ល័យ មាន​ពណ៌​ផ្កា​ឈូក​ ដោយ​សារ​តែ​វា​មាន​ជាតិ​ដែក​អុកស៊ីត ដែលសារធាតុ​ច្រែះ។ អំបិល​នេះ ​ក៏​មាន​ផ្ទុក​ជាតិ​ម៉ាញ៉េស្យូម កាល់​ស្យូម ប៉ូតាស្យូម និង​ជាតិ​ដែក​ដូច​គ្នា។ បើ​ប្រៀប​ធៀប​ជា​មួយ​អំបិល​អ៊ីយ៉ូត អំបិល​ហិម៉ាឡៃ​មិន​សូវ​មាន​ផ្ទុក​ជាតិ​ស្យូដ្យូម​ច្រើន​នោះ​ទេ ហើយកត្តា​​ធ្វើ​ឲ្យ​អំបិល​មួយ​នេះ​ ខុស​គ្នា​ជាមួយ​អំបិល​ដទៃ​ទៀត​ គឺ​ពណ៌​របស់វាតែ​ម្តង បើ​យើង​​យក​វា​មក​រោយ​លើ​អាហារ​ និង​​ធ្វើ​ឲ្យ​អាហារ​យើង ​គួរ​ឲ្យ​ចង់​ញ៉ាំ​មួយ​កម្រិត​​ទៀត។

    យ៉ាង​ណា​ តាម​ការ​អះអាង​ពី​បណ្តា​សារព័ត៌មាន​ធំៗជុំ​វិញ​ពិភពលោក អំបិលហិម៉ាល័យ គឺ​មាន​តម្លៃ​ថ្លៃ​កប់​ពពក ប្រមាណ ៥០-៦០ ដុល្លារ/គីឡូក្រាម ព្រោះ​គេជឿថា អំបិល​ហិម៉ាល័យមាន​សារធាតុរ៉ែសរុប ៨៤​ ប្រភេទ ល្អ​សម្រាប់​សុខភាព។ អំបិល​កម្រ​នេះ មាន​កម្រិត​សូដ្យូមទាប និង​គ្រាប់​ធំជាង​អំបិល​ធម្មតា ជួយ​​​យើង​​ប្រើជាតិអំបិល​តិចជាង​មុន​ក្នុងរបបអាហារ។ កាន់​តែ​ពិសេស​ជាង​នេះ ការ​ប្រើ​អំបិលហិម៉ាល័យ ក្នុង​អាហារ ឬភេសជ្ជៈ ជួយ​រក្សា​តុល្យភាព​សារធាតុរាវ​ក្នុង​រាងកាយ និង​បង្ការ​ការ​ខ្សោះជាតិ​ទឹក។

    របបអាហារ Hello គ្រូពេទ្យ

    ៤- អំបិល Kosher

    អំបិល​មួយ​ប្រភេទ​នេះ ​ភាគ​ច្រើ​នប្រើ​សម្រាប់​សាសនិក​ជនជាតិ​ជីហ្វ។ បើ​យោង​តាម​ច្បាប់​សាសនាជនជាតិជីហ្វ រាល់​សាច់​ទាំង​អស់​ ត្រូវ​តែ​មិន​មាន​ជាប់​ឈាម​ទើប​អាច​យក​មក​ញ៉ាំ​បាន។ ហើយ​អំបិល​ Kosher គឺ​មាន​សភាព​គ្រើម​ និង​ឆាប់​រលាយ​ចូល​ក្នុង​សាច់ ទើប​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ​សម្អាត​ឈាម​ចេញ​ពី​ក្នុង​សាច់ឆៅ​បាន​ឆាប់។

    អ្វី​​ខុស​គ្នា​រវាង​អំបិល Kosher ជាមួយ​អំបិល​ផ្សេង​ទៀត​ ​គឺ​អំបិល​ផ្សេង​មិន​មាន​រាង​សំប៉ែត​ធំ​ៗ​ដូចជា​អំបិល​ប្រភេទ​នេះទេ។ ដោយ​សារ​តែ​វា​មាន​រាង​សំប៉ែត​បែប​​នេះ​ហើយ ​ទើបយើង​​អាចចាប់​វា​មក​រោយ​លើ​អាហារ​បាន​យ៉ាង​ស្រួល។ អំបិល​ Kosher មាន​រសជាតិ​ខុស​គ្នា​ ពី​អំបិល​ដទៃ​បន្តិច ប៉ុន្តែ​បើ​​ទុក​វា​ឲ្យ​រលាយ​ដោយ​ខ្លួន​ឯង ​ក៏​មាន​រសជាតិ​ស្រដៀង​គ្នា​មនឹងអំបិល​អ៊ីយ៉ូត​ធម្មតា​ដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Aug 26, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម