GI បង្ហាញពីល្បឿនស្ករក្នុងអាហារ ចូលទៅក្នុងចរន្តឈាម និងវាមានកម្រិតចន្លោះពី ១-១០០ ដែលអាស្រ័យទៅតាមអាហារប្រភេទនីមួយៗ ដូចជា ស្ករស និងនំប៉័ង ជាដើម។
ចំពោះ GL ជាការរួមបញ្ចូលគ្នារវាង GI និងចំនួនស្ករ (កាបូអ៊ីដ្រាត) ពិតប្រាកដក្នុងអាហារនោះ។ គេជឿថា GL ផ្តល់ពត៌មានច្បាស់ជាង ពីឥទ្ធិពលអាហារប្រភេទណាមួយ ទៅលើជាតិស្ករក្នុងឈាម។ កាលណាកត្តាទាំងពីរនេះកាន់តែខ្ពស់ ជាតិស្ករក្នុងឈាមរងឥទ្ធិពលកាន់តែខ្លាំង។
ផ្លែឪឡឹកមាន GI ចំនួន ៧២ ជាតួលេខមួយខ្ពស់ណាស់។ តែ GL វិញ មានតែចំនួន ២/១០០ ក្រាមប៉ុណ្ណោះ។ ដូចនេះពេលចង់ញ៉ាំឪឡឹក គួរញ៉ាំជាមួយអាហារណាមាន GI ទាប ដើម្បីឲ្យរបបអាហារមានលំនឹង និងការពារការកើនឡើងកម្រិតជាតិស្ករក្នុងឈាម។ គួរពិនិត្យ និងគិតពីរបបអាហាររួម ជាជាងម្ហូបមួយមុខៗ ហើយអាចថែមឪឡឹកជាបង្អែមលាងមាត់ ព្រោះមានវីតាមីន និងជាតិរ៉ែខ្ពស់ តែញ៉ាំមួយល្មមៗបានហើយ។’

អត្ថបទពាក់ព័ន្ធ៖