យើងគ្រប់គ្នាបានដឹងហើយថាផ្លែឈើមានសារធាតុចិញ្ចឹមច្រើនដែលជួយការពាររាងកាយប្រឆាំងទៅនឹងជំងឺនិងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងជំងឺដាច់សរសៃឈាមខួរក្បាលនិងជំងឺលើសសម្ពាធឈាម។ ទោះយ៉ាងណាប្រសិនបើយើងបរិភោគផ្លែឈើដោយមិនយល់ច្បាស់អំពីសារធាតុចិញ្ចឹមរបស់វា នោះអាចបណ្ដាលឲ្យមានបញ្ហាច្រើនជាងគុណប្រយោជន៍ដែលទទួលបាន។ នៅពេលដែលយើងដឹងអំពីរបៀបត្រឹមត្រូវក្នុងការញ៉ាំផ្លែឈើនោះយើងនឹងទទួលបាននូវភាពស្រស់ស្អាត និងសុខភាពល្អ។ ប៉ុន្មានចំណុចខាងក្រោមនេះគឺជារបៀបត្រឹមត្រូវក្នុងការញ៉ាំផ្លែឈើ។
ពេលវេលាត្រឹមត្រូវក្នុងការបរិភោគផ្លែឈើ
១. ពោះទទេ ឬចន្លោះពេលញ៉ាំអាហារ
ពេលល្អសម្រាប់ញ៉ាំផ្លែឈើគឺពេលពោះយើងទទេរ ឬចន្លោះពេលញ៉ាំអាហារព្រោះនេះជាពេលដែលការរំលាយអាហារធ្វើឡើងឆាប់រហ័ស និងមានអង់ស៊ីមច្រើនប្រភេទចូលរួមក្នុងដំណាក់កាលរំលាយអាហារនេះ។ ស្ករធម្មតានៅក្នុងផ្លែឈើត្រូវការពេលវេលាសម្រាប់ឲ្យរាងកាយស្រូបយក។ នៅពេលដែលយើងញ៉ាំផ្លែឈើពេលញ៉ាំអាហារ ឬពោះទទេគ្រប់សារធាតុចិញ្ចឹម សារធាតុសរសៃ និងស្ករធម្មតាត្រូវចម្រាញ់បានដោយពេញលេញ។ ក្រៅពីនេះយើងនឹងទទួលបានសារៈប្រយោជន៍អតិបរមាពីការបរិភោគផ្លែឈើ។
ទោះយ៉ាងណាក៏ដោយការបរិភោគផ្លែឈើភ្លាមក្រោយការញ៉ាំអាហារគឺមិនល្អនោះទេ។ ចន្លោះពេលដ៏សក្ដិសមគួរតែហោចណាស់៣០នាទីក្រោយការបរិភោគអាហារ។ ចំពោះអ្នកមានជំងឺទឹកនោមផ្អែម ឬវិបត្តិរំលាយអាហារដូចជាបញ្ហាជាតិអាស៊ីដ អ្នកទាំងនេះគួរតែញ៉ាំផ្លែឈើ២ម៉ោងក្រោយការញ៉ាំអាហារ ឬ១ម៉ោងមុនញ៉ាំអាហារព្រោះថាជំងឺទឹកនោមផ្អែមជួនកាលមានទំនាក់ទំនងជាមួយនឹងបញ្ហារំលាយអាហារ។
២. មុនឬក្រោយការធ្វើលំហាត់ប្រាណ
ពេលវេលាត្រឹមត្រូវមួយផ្សេងទៀតក្នុងការបរិភោគផ្លែឈើគឺមុនឬក្រោយពេលហាត់ប្រាណ។ ស្ករនៅក្នុងផ្លែឈើនឹងផ្ដល់ឲ្យរាងកាយនូវថាមពលដ៏សម្បើមមុនហាត់ប្រាណ និងជួយបំពេញថាមពលដែលខ្វះខាតនៅក្នុងរាងកាយក្រោយការហាត់ប្រាណ។
ពេលវេលាដែលមិនសក្ដិសមក្នុងការបរិភោគផ្លែឈើ
មុនចូលគេង
ការបរិភោគផ្លែឈើមុនចូលគេងគឺមិនមែនជាគំនិតល្អនោះទេ។ ការធ្វើដូចនេះនឹងបង្កឲ្យមានការឡើងជាតិស្ករភ្លាមៗ និងកម្រិតជាតិអាំងស៊ុយលីនដែលធ្វើឲ្យយើងពិបាកគេងលក់។ ដូចនេះគួរជៀសវាងក្នុងការបរិភោគផ្លែឈើមុនចូលគេង និងចងចាំថាត្រូវញ៉ាំអាហារ៣ម៉ោងមុនចូលគេង។
អ្វីដែលល្អបំផុតនោះគឺការញ៉ាំផ្លែឈើស្រស់តែទោះយ៉ាងណាក៏ដោយយើងក៏អាចលាយផ្លែឈើជាមួយ yogurt ឬថែមអំបិលបន្តិចក៏បានដរាបណាយើងមិនមានបញ្ហារំលាយអាហារដូចជាជាតិអាស៊ីដឬទល់លាមក។ យើងក៏អាចបន្ថែមផ្លែឈើដូចជាម្នាស់ ក្រូច ត្រសក់ស្រូវ ទៅក្នុងសាឡាដ ឬគ្រាប់ធញ្ញជាតិជាមួយផ្លែឈើក្រៀមនិងសណ្ដែកដី ដែលគ្មានជាតិម្សៅទឹកដោះគោ ដូចជាសណ្ដែកសៀង។ ការបរិភោគផ្លែឈើម្ដងគួរតែជ្រើសរើសយកផ្លែឈើណាមានជាតិស្ករទាបដែលអាចបន្ថែមទៅក្នុងទឹកក្រឡុកបៃតង។ ត្រូវចងចាំថាមិនត្រូវបរិភោគក្រោយការញ៉ាំអាហារច្រើនដើម្បីកុំឲ្យមានបញ្ហា។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕