backup og meta

នេះអាហារ ៦ប្រភេទ ញឹកញាប់ជារបស់ក្លែងក្លាយ

នេះអាហារ ៦ប្រភេទ ញឹកញាប់ជារបស់ក្លែងក្លាយ

អាហារ និង​គ្រឿងដាំស្ល​មួយចំនួន ដែល​យើង​ឃើញ​ដាក់លក់​នៅ​តាមទីផ្សារ ពេលខ្លះ​វាមិន​សុទ្ធ ដូច​អ្វីដែល​យើង​គិត​នោះទេ។ តាម​គេហទំព័រ Brightside បាន​បង្ហាញ ​អាហារ ៦​ប្រភេទ ដែល​ជាញឹកញាប់ ជា​របស់​ក្លែងក្លាយ។

១. កាហ្វេម៉ត់ (Ground Coffee)

កាហ្វេម៉ត់ អាចមាន​ផ្ទុក​ម្សៅស្រូវលាឡី និង​សណ្ដែកសៀង ដែល​កិន និង​លីង​រួច ដោយ​មើលទៅ វាមាន​លក្ខណៈ​ដូចនឹង​កាហ្វេ។ ដើម្បី​កាត់បន្ថយ​ថ្លៃដើម ក៏មាន​រោងចក្រ​ខ្លះ ប្រើ​សារធាតុ​ក្លែងក្លាយ​ផ្សេងៗទៀត ដូចជា កម្ចេចឈើម៉ត់ ផងដែរ។

ដើម្បី​ចៀសវាង​ជួប​នឹង​កាហ្វេក្លែងក្លាយ យើង​អាច​ទិញគ្រាប់កាហ្វេ និង​កិនវា​ដោយ​ខ្លួនឯង។

២. ទឹកផ្លែទទឹម

បើយើង​ពិនិត្យ​លើ​ដប​ទឹកផ្លែទទឹម វាបញ្ជាក់​ថា ទឹកក្នុងដប ជាទឹក​ផ្លែទទឹម ១០០%។ ប៉ុន្ដែ​តាមពិត​ទៅ ទឹក​ក្នុង​ដបនោះ មាន​លាយ​សារធាតុ​រាវ​ផ្សេងទៀត ដូចជា ទឹក ឬ​ទឹកផ្លែប៉ោម ដែល​មាន​តម្លៃថោក​ជាង។

៣. ប្រេងអូលីវ

ប្រេងអូលីវ ដែល​មាន​តម្លៃថ្លៃ ក៏អាច​មាន​លាយ​ជាមួយ​ប្រេង​ពោត និង​សណ្ដែកសៀង ដែលមាន​តម្លៃថោក​ផងដែរ។ ចង់ដឹងថា វាពិត ឬក្លែងក្លាយ ចាក់ប្រេង​ដាក់​ក្នុង​កែវ ហើយ​ទុក​ក្នុង​ទូរទឹកកក នោះ​យើង​នឹង​ឃើញ ប្រេងអូលីវពិត មាន​ទម្រង់​ជា​ល្បាប់ នៅ​ផ្នែកខាងក្រោម។

៤. ទឹកឃ្មុំ

ទឹកឃ្មុំក្លែងក្លាយ ក៏មាន​ច្រើនដែរ ដោយ​ភាគច្រើន វាលាយ​ជាមួយ​ទឹកស៊ីរ៉ូ ដែល​មាន​បរិមាន​ជាតិ Fractose ខ្ពស់។ មុន​ទិញ គួរអាន​អំពី​ការរក្សា​ទុក ព្រោះទឹកឃ្មុំ​ធម្មជាតិ មិន​ចាំបាច់​ត្រូវ​រក្សា​ទុក​ក្នុង​ទូរទឹកកក​នោះទេ។

៥. មុខម្ហូប Sushi

ចំណិត​ត្រី ក្នុង​មុខម្ហូប Sushi អាចមិនមែន​ជា ត្រី​សាលម៉ុន ដោយ​វាអាច​ជា​ត្រីផ្សេង ដែល​មាន​តម្លៃថោកជាង។ ប្រសិន​យើង​ពិតជា​ចង់ញ៉ាំ​ត្រីសាលម៉ុន​មែន ជម្រើសល្អ យើង​គួរ​កាម្ម៉ង់​ជា​ត្រីចៀន Steak។

៦. អង្ករ

អង្ករ​ក្លែងក្លាយ អាច​ផលិតលាយ​ជាមួយ​ប្លាស្ទិក វាមាន​លក្ខណៈ និង​ក្លិនដូចគ្នា តែ​រស់ជាតិ​មិនដូចគ្នា​ទេ។ អង្ករក្លែងក្លាយ មិន​លិចចូល​ក្នុង​ទឹកទេ ហើយ​ពេល​ដុត វាមាន​ក្លិនឈ្ងៀម​ដូចប្លាស្ទិក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://brightside.me/inspiration-health/the-7-most-frequently-faked-foods-328810/

កំណែ​ប្រែបច្ចុប្បន្ន

17/10/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 17, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម