១- ត្រីសម្បូរខ្លាញ់
បើនិយាយពីសុខភាពខួរក្បាល ត្រីសម្បូរខ្លាញ់ ត្រូវចាត់ទុកជាកំពូលអាហារដំបូងបង្អស់សម្រាប់យើងពិចារណា ដោយក្នុងនោះមានដូចជា ត្រីសាល់ម៉ុន ត្រីដ្រូត (ស្រដៀងត្រីព្រួល) និងត្រីសាឌីនជាដើម ព្រោះពពួកត្រីទាំងនេះ សម្បូរអាស៊ីដខ្លាញ់អូមេហ្គា ៣។
គ្នាយើងត្រូវដឹងថា ៦០% នៃខួរក្បាលយើងទាំងមូល គឺជាសារធាតុខ្លាញ់ ក្នុងនោះពាក់កណ្តាលគឺអាចជាប្រភេទខ្លាញ់អូមេហ្គា ៣ នាំឲ្យខ្លាញ់នេះសំខាន់ខ្លាំងសម្រាប់សុខភាពខួរក្បាលយើង អាចចៀសផុតពីជំងឺចាស់វង្វេងបានទៀតផង។
ការសិក្សាមួយរកឃើញថា អ្នកចូលចិត្តញ៉ាំត្រីដុត ឬត្រីអាំង គឺមានសារធាតុពណ៌ប្រផេះច្រើនក្នុងខួរក្បាល ដោយសារធាតុនេះមានផ្ទុកកោសិកាសរសៃប្រសាទយ៉ាងច្រើន ដែលគ្រប់គ្រងការសម្រេចចិត្ត ការចងចាំ និងអារម្មណ៍បានល្អ។
២- កាហ្វេ
ញ៉ាំកាហ្វេនៅពេលព្រឹក ធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ ហើយសារធាតុសំខាន់បំផុតទាំង ២ ក្នុងកាហ្វេ គឺជាតិកាហ្វេអ៊ីន និងជាតិប្រឆាំងអុកស៊ីតកម្ម ដែលល្អខ្លាំងសម្រាប់ខួរក្បាល ព្រោះសារធាតុទាំងនេះ អាចជួយយើងបង្កើនការប្រុសប្រយ័ត្ន ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ និងផ្ចង់អារម្មណ៍បានល្អ។