របៀបរបបនៃការរស់នៅ បានរួមជាចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនប្រសិទ្ធភាពនៃការបង្កកំណើត ទាំងនៅលើមនុស្សប្រុស និងមនុស្សស្រី។ ចំណុចមួយក្នុងរបៀបនៃការរស់នៅ ដែលមានសារៈសំខាន់បំផុតសម្រាប់ទ្រទ្រង់គុណភាពនៃមេជិវិត នោះគឺម្ហូបអាហារដែលយើងញ៉ាំរាល់ថ្ងៃនេះឯង។ វាមិនត្រឹមតែជួយឲ្យមានការរៀបចំ DNA ល្អសម្រាប់ផលិតបានមេជីវិតមានសុខភាពល្អតែមួយមុខនោះទេ របបអាហារក៏ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់ចំណង់ផ្លូវភេទ ដើម្បីសម្រួលដល់ដៃគូទាំងពីរអ្នកអាចបង្កើតបុត្រដែលមានសុខភាពល្អ។ ក្នុងអត្ថបទខាងក្រោមនេះ យើងនឹងលើកយកសារធាតុចិញ្ចឹមច្បាស់ជាក់លាក់សម្រាប់ជួយឲ្យបុរសៗ អាចបង្កកំណើតបានល្អ យកមកប្រាប់អ្នកទាំងអស់គ្នា។