backup og meta

អាកាសធាតុ​ក្ដៅ​ញ៉ាំអាហារហឹរមានប្រយោជន៍​ដល់​រាងកាយ​

អាកាសធាតុ​ក្ដៅ​ញ៉ាំអាហារហឹរមានប្រយោជន៍​ដល់​រាងកាយ​

នៅ​ពេល​អាកាសធាតុ​ក្ដៅ​ មនុស្ស​ភាគ​ច្រើន​តែង​ចូល​ចិត្ត​ញ៉ាំ​អាហារ​ដែល​ត្រជាក់​ដូចជា ការ៉េម ទឹកកក ឬ​តែ​ទឹកកក​ជាដើម។ អាហារ​ទាំង​នេះ​គឺ​មិន​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ធ្វើ​ឲ្យ​រាងកាយ​ត្រជាក់​ទេ​ផ្ទុយ​ទៅ​វិញការ​​ញ៉ាំ​អាហារ​​មាន​ជាតិ​ហឹរ​​អាច​ជួយ​រាងកាយ​ឲ្យ​ត្រជាក់។ ហេតុអ្វី​បាន​ជា​គួរ​ញ៉ាំ​អាហារ​ជាតិ​ហឹរ​នៅ​ពេល​អាកាសធាតុ​ក្ដៅ?

ជា​ការ​ពិត​ណាស់ អាហារ​មាន​ជាតិ​ហឹរ​ភាគ​ច្រើន​មក​ពី​ប្រទេស​ដែល​មាន​អាកាសធាតុ​ក្ដៅ​ដូចជា​ប្រទេស​ឥណ្ឌា និង​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ជាដើម។ តាម​ការ​ស្រាវជ្រាវ​ជា​ច្រើន​បាន​អះអាង​ថា​ការ​ញ៉ាំ​អាហារ​មាន​ជាតិហឹរ​អាច​ជួយ​បញ្ចុះ​សីតុណ្ហភាព​ក្នុង​រាងកាយ​មាន​ប្រសិទ្ធ​ភាព​ជាង​ការ​ញ៉ាំ​អាហារ​ត្រជាក់​។​មូលហេតុ​ចម្បង​គឺ​មក​ពីការ​ចេញញើស។

នៅ​ពេល​ញ៉ាំ​អាហារ​មាន​ជាតិ​ហឹរ សីតុណ្ហភាព​ក្នុង​រាងកាយ​នឹង​កើន​ឡើង​ដោយសារ​កម្ដៅ​ដែល​បាន​ពី​ម្ទេស​ និង​គ្រឿងទេស​ផ្សេង​ទៀត​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​នៃ​រាងកាយ។ ដូច​នេះ​ ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​កើន​ឡើង​នៃ​សីតុណ្ហភាព​ រាងកាយ​មាន​ឈាម​រត់​កាន់​តែ​ច្រើន​ជាង​មុន​ដែល​បង្ក​ឲ្យ​មាន​ញើស។ ការ​បញ្ចេញ​ញើស​នេះ​ភាគច្រើន​មាន​នៅ​ថ្ងាស​ មុខ​ ឬ​ក ដែល​អាច​ជួយ​ឲ្យ​មាន​អារម្មណ៍​ធូរ​ស្រាល​ពី​កម្ដៅ​ព្រោះ​មាន​ការ​ហួត​លឿន និង​ដំណើរការ​បញ្ចុះ​កម្ដៅ​នឹង​ចាប់​ផ្ដើម​ភ្លាមៗ។

អត្ថបទគួរអាន៖

តាម​របាយការណ៍​ពី​មន្ទីរ​ពិសោធន៍​ John B. Pierce នៅ​សាកលវិទ្យាល័យ Yale បាន​ឲ្យ​ដឹង​ថា ប្រតិកម្ម​រាងកាយ​ទៅ​នឹង​អាហារ​មាន​ជាតិ​ហឹរគឺ​ទាក់​ទង​ទៅ​នឹង​សារធាតុ​គីមី​ម៉្យាង​មាន​នៅ​ក្នុង​ផ្លែ​ម្ទេស​ឈ្មោះ​ថា Capsaicin។ នៅ​ពេល​ញ៉ាំ​សារធាតុ​នេះ​ចូល​ទៅ ​នឹង​ភ្ញោច​ប្រព័ន្ធ​សរសៃ​ប្រសាទ​ដែល​នាំ​ឲ្យ​សរសៃ​ឈាម​រីក​ធំ នាំឲ្យ​បែក​ញើស​ និង​មុខ​ឡើង​ក្រហម។ ជា​រួម ការ​ញ៉ាំ​អាហារ​កាន់​តែ​ហឹរ​ធ្វើ​ឲ្យ​មាន​ការ​បញ្ចេញ​ញើស​កាន់​តែ​ច្រើន​ និង​ធ្វើ​ឲ្យ​រាងកាយ​ចុះ​ត្រជាក់​។

ផ្ទុយ​ទៅ​វិញ ការ​ញ៉ាំ​ភេសជ្ជៈ​ត្រជាក់ ឬ​អាហារ​ត្រជាក់ៗ​ក្នុង​បំណង​ធ្វើ​ឲ្យ​រាងកាយ​ត្រជាក់​ច្រើន​មាន​ផល​ផ្ទុយពី​នេះ។ នេះ​ដោយសារ​តែ​អាហារ​ត្រជាក់ៗ​នឹង​បញ្ចុះ​សីតុណ្ហភាព​ក្នុង​រាងកាយ​ដែល​ធ្វើ​ឲ្យ​រាងកាយ​ឆ្លើយតប​ដោយ​បង្កើន​សីតុណ្ហភាព​ក្នុង​រាងកាយ​វិញ។ ដូចនេះ អាហារ​ត្រជាក់​នេះ​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ត្រជាក់​ស្រួល​ពេល​កំពុង​ញ៉ាំ និង​ក្រោយ​ពី​នោះ​ធ្វើ​ឲ្យ​រាងកាយ​កាន់តែ​ក្ដៅ។

ដូចនេះ​​ពេល​ញ៉ាំ​អាហារ​ហឹរ​ គួរ​តែ​បំពេញ​ជាតិ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​ចៀស​វាង​ការ​បាត់​បង់​ជាតិ​ទឹក​ដោយ​សារ​ការ​បញ្ចេញញើស​ច្រើន។ រីឯ​អាហារ​មាន​ជាតិ​ហឹរ​វិញ​គួរ​តែញ៉ាំ​ក្នុង​កម្រិត​សមរម្យ ឬ​កម្រិត​ដែល​យើង​គិត​ថា​ញ៉ាំ​បាន។

អត្ថបទពាក់​ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.myrecipes.com/ingredients/do-spicy-foods-cool-body-heat

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម