ពពួកផ្លែប៊ឺរី និងទឹកដូង៖ ប្រភេទផ្លែប៊ឺរី ដូចជាស្ត្រប៊ឺរី ប្លូប៊ឺរី ប្លេកប៊ឺរី សុទ្ធតែអាចជួយឲ្យរាងកាយចុះត្រជាក់ ចំណែកទឹកដូងមានសារធាតុចិញ្ចឹមសំខាន់ដែលជួយបំពេញជាតិទឹក។
អាហារមានជាតិហឹរ៖ ញ៉ាំអាហារហិលក្នុងអាកាសធាតុក្ដៅអាចមើលទៅមានប៉ះពាល់ដល់សីតុណ្ហភាពរាងកាយ ប៉ុន្តែការសិក្សាបានឲ្យដឹងថា អាហារមានជាតិហឹរអាចជួយឲ្យសីតុណ្ហភាពក្នុងរាងកាយចុះត្រជាក់។ លោក Luke LaBorde សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រអាហារនៅសាកលវិទ្យាល័យ Penn State ថាអាហារហឹរអាចជួយដល់ចរន្តឈាមដែលធ្វើឲ្យមានការបញ្ចេញញើស ដោយដំឡើងសីតុណ្ហភាពក្នុងរាងកាយឲ្យសមាមាត្រទៅនឹងសីតុណ្ហភាពខាងក្រៅ និងការបញ្ចេញញើសអាចធ្វើឲ្យយើងមានអារម្មណ៍ត្រជាក់ខ្លួន។
អាហារគួរចៀសវាងពេលអាកាសធាតុក្ដៅ
ការ៉េម តែទឹកកក ឬកាហ្វេ៖ ការញ៉ាំរបស់ទាំងនេះធ្វើឲ្យមានអារម្មណ៍ក្ដៅដោយសាររបស់ទាំងនេះធ្វើឲ្យសីតុណ្ហភាពក្នុងរាងកាយចុះត្រជាក់។ នៅពេលនោះរាងកាយនឹងព្យាយាមដំឡើងសីតុណ្ហភាព។ ដូចនេះហើយ យើងនឹងមានអារម្មណ៍ក្ដៅម្ដងទៀត បន្ទាប់ពីញ៉ាំរបស់ទាំងនេះអស់។
ផ្លែស្វាយ៖ ផ្លែស្វាយជាផ្លែឈើដែលអាចបញ្ចេញជាតិទឹកពីរាងកាយ។ ដូចនេះគួរចៀសវាងញ៉ាំផ្លែឈើនេះអំឡុងពេលអាកាសធាតុក្ដៅ។
សាច់សត្វ៖ រាងកាយយើងត្រូវការប្រូតេអ៊ីនមិនថាក្នុងអាកាសធាតុបែបណាក៏ដោយ ប៉ុន្តែសាច់មានការលំបាកក្នុងការរំលាយ និងអាចបង្កើនកម្ដៅក្នុងរាងកាយ។ ដូចនេះគួរកាត់បន្ថយការញ៉ាំសាច់ និងញ៉ាំអាហារដែលមានប្រូតេអ៊ីនផ្សេងទៀតដូចជា ស៊ុត សាច់ត្រី សាច់មាន់ជាដើម។