រដូងក្តៅចូលមកដល់ហើយ គ្នាយើងត្រូវចេះការពារខ្លួនពីបញ្ហាខ្សោះជាតិទឹកផង ត្រូវផឹកទឹកឲ្យបានគ្រប់គ្រាន់ ដើម្បីអាចជួយរាងកាយទប់ទល់សីតុណ្ហភាពដ៏ក្តៅបាន។ ទឹកសុទ្ធ (ទឹកដាំពុះ) គឺល្អបំផុតសម្រាប់ទ្រទ្រង់ជាតិទឹកអំឡុងខែក្តៅ ប៉ុន្តែគ្នាយើងភាគច្រើន អាចចូលចិត្តទឹកត្រជាក់ៗ ពិសេសភេសជ្ជៈមានរសជាតិផ្អែម។ យ៉ាងណាត្រូវប្រយ័ត្នផង ហើយភេសជ្ជៈ ៣ប្រភេទ ខាងក្រោមនេះ ចៀសបានចៀសទៅ បើមិនចង់កើតជំងឺច្រើនមុខ។
១- ទឹកក្រូច
ទាំងអស់គ្នា សុទ្ធតែដឹងច្បាស់ហើយ ទឹកក្រូច អាចធ្វើឲ្យយើងប្រឈមជំងឺកាចសាហាវជាច្រើន មានទាំងជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង និងធ្វើឲ្យសុខភាពធ្មេញមានបញ្ហា ជាដើម។ ប៉ុន្តែភេសជ្ជៈប្រភេទ (Soft Drink) ទាំងនេះ ក៏អាចនាំឲ្យយើងប្រឈមហានិភ័យខ្វះជាតិទឹកភ្លាមៗបានដែរ។ ការស្រាវជ្រាវរបស់ វិទ្យាស្ថានសរីរសាស្ត្រសង្គមអាមេរិក American Physiological Society រកឃើញថា ផឹកភេសជ្ជៈមានរស់ជាតិផ្អែមច្រើនដើម្បីបំពេញជាតិទឹក មិនត្រឹមតែមិនអាចជួយទេ បែរជាបង្កឲ្យយើងកាន់តែខ្វះជាតិទឹកទៅវិញ និងមានបញ្ហាតម្រង់នោមទៀតផង បើធៀបទៅនឹងភេសជ្ជៈធម្មតាដូចជាទឹក ឬមានជាតិផ្អែមតិចតួច។
ការសិក្សាលើសត្វកណ្តុរ អ្នកស្រាវជ្រាវរកឃើញបញ្ហាគួរឲ្យបារម្ភជាច្រើន ដែលជាឥទ្ធិពលអវិជ្ជមានពីទឹកក្រូច។ ហេតុនេះ បើគ្នាយើងនៅស្រេកឃ្លាតពពួកភេសជ្ជៈផ្អែម គួរតែជ្រើសរើសភេសជ្ជចម្រាញ់ចេញពីផ្លែឈើស្រស់ ក៏អាចបំពេញតម្រូវការអំឡុងពេលអាកាសធាតុកំពុងក្តៅខ្លាំងបានដែរ។
២- ភេសជ្ជៈមានជាតិអាល់កុល
ទោះបីជាស្រាបៀរត្រជាក់ៗ ទំនងខ្លាំងអំឡុងពេលអាកាសធាតុក្តៅបែបនេះក្តី ប៉ុន្តែគ្រប់សារធាតុមានជាតិអាល់កុលទាំងអស់ យើងសុទ្ធតែមិនគួរផឹកនោះឡើយ ព្រោះជាតិអាល់កុល មានសកម្មភាពដូចគ្នាទៅនឹងថ្នាំបញ្ចុះទឹកនោម ជាមូលហេតុនាំឲ្យយើងប្រឈមបញ្ហាខ្វះជាតិទឹកបាន។ បើយើងចង់ផឹកភេសជ្ជៈមានជាតិអាល់កុល ដែលត្រជាក់ៗ អាចផឹកបាន តែត្រូវផឹកអមជាមួយទឹកដូចគ្នា ដើម្បីរក្សាជាតិទឹកក្នុងខ្លួនឲ្យមានថេរ។
អត្ថបទពាក់ព័ន្ធ៖
និយាយរួម គ្រប់អាហារមានផ្ទុកជាតិកាហ្វេអ៊ីន សុទ្ធតែអាចនាំឲ្យយើងប្រឈមបញ្ហាខ្វះជាតិទឹក។ ប៉ុន្តែបើយើងជាអ្នកផឹកកាហ្វេ ឬតែជាប្រចាំ អាចនឹងស៊ាំបញ្ហានេះបាន ជួយឲ្យយើងបង្កើតទម្លាប់ផឹកទឹកច្រើនជាប្រចាំ។ យ៉ាងណា បើគ្នាយើង មិនមែនជាមនុស្សស៊ាំនឹងជាតិកាហ្វេអ៊ីន ពិសេសជាតិកាហ្វេអ៊ីនក្នុងប្រភេទ ឡាតេទឹកកក មិនស័ក្ដិសមសម្រាប់យើងអំឡុងពេលអាកាសធាតុកំពុងក្តៅឡើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕