គ្នាយើងខ្លះចូលចិត្តញ៉ាំអាហារឆៅណាស់ទាំងដឹងថា វាមិនល្អចំពោះសុខភាព ហើយថែមទាំងអាចបង្កឲ្យកើតជំងឺមួយចំនួនផងដែរ។ យោងតាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា ការញ៉ាំអាហារឆៅច្រើនអាចបណ្តាលឲ្យមានជំងឺដូចជា៖
– ពុលអាហារ
– រាករូស
– រលាកពោះវៀន
– ឆ្លងពពួកវីរុស បាក់តេរី និងបារ៉ាស៊ីត។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានបន្ថែមពីលើនេះទៀតថា រាករូសភាគច្រើនគឺបណ្តាលមកពីមេរោគ Samonella E. coli shigella និងប៉ារ៉ាសុីតដែលបង្កទៅជាជំងឺ Trichinellosis ដែលជំងឺនេះបណ្តាលមកពីការញ៉ាំពពួកសត្វដែលមានពងរបស់វានៅជាប់ជាមួយដោយមិនបានចម្អិនបានល្អ មានដូចជាសត្វជ្រូក ខ្លាឃ្មុំ កញ្រ្ជោង ។ល។
ជាទូទៅ សាច់ឆៅមិនត្រូវបានណែនាំឲ្យញ៉ាំនោះទេ ហើយអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយដូចជា ក្មេងៗអាយុក្រោម៥ឆ្នាំ មនុស្សចាស់អាយុលើស៧០ឆ្នាំដែលមានជំងឺប្រចាំកាយ និងស្រ្តីដែលមានផ្ទៃពោះ ក៏មិនត្រូវញ៉ាំអាហារឆៅឡើយ។
អត្ថបទពាក់ព័ន្ធ៖
- ប្រើសន្លឹកអាលុយមីញ៉ូម ចម្អិនអាហារ អាចកើតជំងឺដូចគេថាអត់?
- ចូលចិត្តទំពារស្ករកៅស៊ូ តើអាចប៉ះពាល់សុខភាពទេ?
- ៥ យ៉ាងជួយឲ្យចំណីអាហារមានសុវត្ថិភាព ញ៉ាំទៅមិនងាយរាករូស ឬពុល
- មកដឹងពីភាពខុសគ្នារវាងសាច់សត្វនាំចូលស្របច្បាប់ និងខុសច្បាប់
- អ្នកវិទ្យាសាស្ត្រអះអាងថា ញ៉ាំដក់ដឿ កណ្ដូប ចង្រិត អាចជួយការពារមហារីក
- ពលរដ្ឋអាមេរិក ស្លាប់ក្រោយញ៉ាំអយស្ទ័រឆៅ
- មានបញ្ហាថ្លើម គួរញ៉ាំអាហារតាមនេះ បើមិនចង់ឲ្យថ្លើមកាន់តែខូច
- ញ៉ាំបង្គាឆៅ តើអាចគ្រោះថ្នាក់ទេ?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]