មានអ្នកស្គមៗមួយចំនួន ខំញ៉ាំយ៉ាងណា ក៏មិនងាយធាត់ដែរ ប៉ុន្តែសម្រាប់អ្នកធាត់ៗ លេបតែទឹកមាត់ក៏ឡើងគីឡូស្រឺតៗ! ស្គមចង់ឡើងគីឡូ អាចឡើងបាន មិនចាំបាច់ផឹកថ្នាំប៉ូវអីទេ គ្រាន់តែអនុវត្តរបបអាហារត្រឹមត្រូវ គឺបានហើយ។ “Hello គ្រូពេទ្យ’ នឹងណែនាំអាហារល្អៗសម្រាប់គ្នាយើងស្គមៗ ចង់ឡើងទម្ងន់។
១- ទឹកក្រឡុកប្រូតេអ៊ីនធ្វើដោយខ្លួនឯង
ដើម្បីឡើងទម្ងន់ត្រឹមត្រូវតាមរយៈអាហារមានជីវជាតិ និងលឿន យើងគួរផឹកទឹកក្រឡុកចម្រុះប្រូតេអ៊ីន បើអាចក្រឡុកដោយខ្លួនឯង ជាជាងផឹកទឹកក្រឡុកម្សៅប្រតេអ៊ីន តាមរយៈផ្សាយពាណិជ្ជកម្មផ្សេងៗ ព្រោះម្សៅទឹកក្រឡុកប្រូតេអ៊ីន សម្បូរជាតិស្ករ និងមានជីវជាតិទាប ដូចនេះ បើយើងធ្វើខ្លួនឯង គឺល្អជាង។ ប្រភេទទឹកក្រឡុករៀបរាប់ទាំងអស់នេះ គឺសុទ្ធតែអាចសាកធ្វើ ដូចជា ទឹកក្រឡុកចេកជាមួយគ្រាប់ធញ្ញជាតិ ទឹកក្រឡុកផ្លែប៊ើរី ថែមរសជាតិវ៉ានីឡា ទឹកក្រឡុកសូកូឡា ជាមួយគ្រាប់ Hazelnut ទឹកក្រឡុក ក៏ដូចជាទឹកក្រឡុកផ្លែប្លូប៊ើរី ជាដើម។ ទឹកក្រឡុកទាំងនេះ ផ្ដល់ឲ្យចាប់ពី ៤០០-៦០០ កាឡូរី ហើយវាសម្បូរទៅដោយប្រូតេអ៊ីន វីតាមីន និងជាតិរ៉ែសំខាន់ៗមួយចំនួនទៀត។
២- ទឹកដោះគោ
ច្រើនទសវត្សមកហើយ យើងដឹងថាទឹកដោះគោ មានប្រសិទ្ធភាពជួយឲ្យឡើងទម្ងន់ ឬបង្កើនសាច់ដុំ។ ទឹកដោះគោ ធ្វើឲ្យរាងកាយមានតុល្យភាពប្រូតេអ៊ីន ជាតិកាបូអ៊ីដ្រាត និងខ្លាញ់។ បន្ថែមលើនេះ ជាតិកាល់ស្យូមដ៏ច្រើនក្នុងទឹកដោះគោ ក៏មានវីតាមីន និងជាតិរ៉ែផងដែរ។ ទឹកដោះគោ ដើរតួសំខាន់ក្នុងការបន្ថែមម៉ាស់សាច់ដុំ ដោយសារវាជាប្រភពប្រូតេអ៊ីន ច្រើនជាងផ្នែកក្រហមរបស់ស៊ុត (Casein) និងប្រូតេអ៊ីនរបស់ស្រូវទៅទៀត។ មានការអះអាងថា ញ៉ាំទឹកដោះ រួមជាមួយការហាត់ប្រាណលើកទម្ងន់ នឹងធ្វើឲ្យម៉ាស់សាច់ដុំរីកធំ។ លើសពីនេះ ការស្រាវជ្រាវបង្ហាញដែរថា ទឹកដោះគោ ឬប្រូតេអ៊ីនក្នុងគ្រាប់ស្រូវ និងប្រូតេអ៊ីនក្នុងស៊ុតក្រហម អាចធ្វើឲ្យឡើងទម្ងន់ល្អជាង ប្រភពប្រូតេអ៊ីនផ្សេងទៀត ដូចនេះ បើយើងចង់ឡើងទម្ងន់ គួរផឹកទឹកដោះគោ ១-២ កែវ បន្ទាប់ពីអាហារ ឬមុន និងក្រោយពេលហាត់ប្រាណ ឬអាចផឹកជាអាហារសម្រន់ក៏បាន។
៣- បាយ
បាយជាប្រភពកាបូអ៊ីដ្រាតមានតម្លៃទាប និងមានប្រសិទ្ធភាព ជួយធ្វើឲ្យឡើងទម្ងន់បានលឿន។ បាយទម្ងន់ ១៦៥ ក្រាម អាចផ្ដល់ឲ្យជាតិខ្លាញ់ ៤៣ ក្រាម និងចំនួនកាឡូរីជិត ២០០ កាឡូរី។ បាយមានកំហាប់កាឡូរីនៃកាបូអ៊ីដ្រាតខ្ពស់ (Calorie-dense of Carbs)។ ដោយសារតែវាមានកាឡូរីបែបនេះ ទើបយើងញ៉ាំអាហារផ្សេងៗឆាប់ឆ្អែត ញ៉ាំបានតិច បែរជាអាចញ៉ាំបាយបានច្រើន និងអាចញ៉ាំអ្វីបន្ថែមទៀតបាន បន្ទាប់ពីញ៉ាំបាយរួច។
ទោះយ៉ាងនេះក្ដី ញ៉ាំអាហារផលិតពីអង្ករច្រើនពេក ក៏មិនល្អដែរ ពីព្រោះវាអាចមានកម្រិតជាតិអាសេនិក (Arsenic) និងអាស៊ីដ Phytic ខ្ពស់។ សារធាតុអាសេនិក អាចបង្កឲ្យពុលជាតិលោហៈធ្ងន់ (Metal toxicity) ខណៈអាស៊ីដ Phytic អាចនាំឲ្យថយចុះបរិមាណស្រូបជាតិស័ង្កសី និងដែក របស់រាងកាយ។
អត្ថបទពាក់ព័ន្ធ៖
- អាហារបង្កើនអារម្មណ៍ផ្លូវភេទ មនុស្សភាគច្រើនមានជំនឿខ្លាំង
- ញ៉ាំអាហារកំប៉ុងកំប៉ឹតសម្បក អាចមានស្ថានភាពសុខភាពបែបនេះ
៤- សាច់ក្រហម
សាច់ក្រហម ជាប្រភពដ៏សំខាន់ធ្វើឲ្យសាច់ដុំរឹងមាំ ដោយក្នុងសាច់ប្រភេទនេះ សម្បូរដោយជាតិ Leucine ដែលជាអាស៊ីដអាមីណេដ៏សំខាន់ រាងកាយត្រូវការ ដើម្បីភ្ញោចសំយោគប្រូតេអ៊ីនរបស់សាច់ដុំ និងជួយបង្កើតជាលិកាសាច់ដុំបន្ថែម។ ក្រៅពីនេះ សាច់ក្រហមក៏មានសារធាតុ Dietary Creatine ជាសារធាតុបំប៉នល្អបំផុតនៅលើលោកនេះ ដើម្បីជួយឲ្យសាច់ដុំរឹងមាំ។ ក្រៅពីមានកម្រិតកាឡូរី និងខ្លាញ់ខ្ពស់ជាងសាច់សុទ្ធធម្មតា សាច់ក្រហម ក៏ជួយឲ្យរាងកាយស្រូបយកកម្រិតកាឡូរីបន្ថែម និងធ្វើឲ្យឡើងទម្ងន់លឿន។ ទាំងសាច់សុទ្ធ និងសាច់ជាប់ខ្លាញ់ គឺសម្បូរទៅដោយប្រូតេអ៊ីន ប៉ុន្តែគ្រាន់តែសាច់ជាប់ខ្លាញ់ មានកម្រិតកាឡូរីខ្ពស់ជាងប៉ុណ្ណោះ។ ញ៉ាំអាហារទាំងនេះ នឹងជួយយើងកើនទម្ងន់យ៉ាងឆាប់រហ័ស។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]