backup og meta

ហេតុផលញ៉ាំអត់ទៀងម៉ោងថ្ងៃចុងសប្តាហ៍ នាំឱ្យឡើងគីឡូខ្លាំង

ហេតុផលញ៉ាំអត់ទៀងម៉ោងថ្ងៃចុងសប្តាហ៍ នាំឱ្យឡើងគីឡូខ្លាំង

ថ្ងៃ​ចុង​សប្តាហ៍ សៅរ៍​-អាទិត្យ​​​​ជា​​ថ្ងៃ​សម្រាក គ្នា​​យើង​មួយ​ចំនួន​​ប្រាកដ​ជា​រីក​រាយ​ និង​ប្រើ​ពេល​វេលា​នេះ​​​​សម្រាប់​គេង​ឱ្យ​បាន​យូរ​ ហើយ​ពេល​ខ្លះ​ហួស​ម៉ោង​​បាយ​ព្រឹក ទល់​ដល់​ម៉ោង​បាយ​ថ្ងៃ​ក៏​មាន។ យ៉ាង​ណា​មិញ ការ​​ញ៉ាំ​យឺត​​ម៉ោង មិន​ទៀង​ទាត់​ខុស​ទម្លាប់​​ច្រើន​​ដង​ពេក នឹង​បង្ក​ឱ្យ​​ឆាប់​ឡើង​គីឡូ​ខ្លាំង​ ទោះ​បី​ញ៉ាំ​ក្នុង​ចំនួន​តិច​ក៏​ដោយ។

ការ​អះ​អាង​ខាង​លើ​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ក្រុម​អ្នក​​សិក្សា​ពី​របប​អាហារ​ បាន​​​ពិសោធ​តាម​ដាន​​​លើ​ក្រុម​និស្សិត​​នៅ​ប្រទេស​អេស្ប៉ាញ និង​ម៉ិកស៊ីកូ អំពី​ទម្លាប់​​ញ៉ាំ​អាហារ​របស់​​ពួក​គេ​ទាំង​នៅ​ថ្ងៃ​ធ្វើ​ការ និង​ថ្ងៃ​សម្រាក​ចុង​សប្តាហ៍​។ ជា​លទ្ធផល​បឋម​ ក្រុម​អ្នក​ស្រាវជ្រាវ​ពិនិត្យ​ឃើញ​ថា ២/៣ នៃ​ក្រុម​និស្សិត​ មាន​ទម្លាប់​ញ៉ាំ​អាហារ​ពេល​ព្រឹក​​យឺត​ម៉ោង យ៉ាង​តិច​១​ម៉ោង ទៅ​៣​ម៉ោង នា​ថ្ងៃ​ឈប់​បុណ្យ ឬ​ថ្ងៃ​សម្រាក​សៅរ៍​-អាទិត្យ។

អត្ថបទពាក់ព័ន្ធ៖

តែ​​អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​គឺ ក្រុម​និស្សិត​ដែល​​ទម្លាប់​ញ៉ាំ​យឺត​ម៉ោង​ដូច​ខាង​លើ គឺ​មាន​បញ្ហា​ឡើង​ទំងន់​​ជា​គំហុក ពោល​បើ​គិត​ពី សន្ទស្សន៍​កំណត់​ទំងន់ BMI (Body Mass Index) ពួក​គេ​កើន​ ១.៣​ឯកតា។

សាស្រ្តាចារ្យ​ដឹក​នាំ​ការ​ស្រាវជ្រាវ​ លោក​ស្រី Maria Fernanda Zeron-Rugerio បាន​ឱ្យ​ដឹង​ថា ជា​ធម្មតា​ដំណើរ​បំលែង​អាហារ​ជា​ថាម​ពល(រំលាយ​អាហារ) ក្នុង​រាង​កាយ​មនុស្ស​ ធ្វើ​ឡើង​តាម​ទម្លាប់ និង​ពេល​វេលា​​ទៀង​ទាត់ ដូច្នេះ​នៅ​​​ពេល​មាន​ទម្លាប់​ញ៉ាំ​ខុស​ពេល​ច្រើន​ដង ដំណើរ​បំលែង​អាហារ នឹង​​ដំណើរ​ការ​យឺត រួច​ស្តុក​​ទុក​​​លើ​​រាង​កាយ​ ក្នុង​ទម្រង់​ជា​ជាតិ​ខ្លាញ់​ទៅ​វិញ។

ឃើញ​ពី​បញ្ហា​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ចង្អុល​បង្ហាញ​ឱ្យ​គ្រប់​គ្នា​គួរ​គប្បី​មាន​ទម្លាប់​ញ៉ាំ​អាហារ​ឱ្យ​ទៀង​ពេល​វេលា មិន​ថា​​ថ្ងៃ​ចុង​សប្តាហ៍​ក៏​ដោយ។ ចំពោះ​ការ​ស្រាវជ្រាវ​ខាង​លើ បាន​ធ្វើ​ឡើង​ដោយ​ ក្រុម​ការងារ​សាកលវិទ្យាល័យ​ Barcelona នៃ​ប្រទេស​អេស្ប៉ាញ៕

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕ ​​

​​​​​​

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.dailymail.co.uk/health/article-7894721/Eating-meals-later-weekend-make-gain-weight-messing-body-clock.html

កំណែ​ប្រែបច្ចុប្បន្ន

28/01/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ Jan 28, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម