២. ញ៉ាំប្រូតេអ៊ីន ជាតិខ្លាញ់ និងបន្លែ
អាហារមួយពេលៗគួរមានប្រូតេអ៊ីន ជាតិខ្លាញ់ និងបន្លែមានកាបូអ៊ីដ្រាតទាប។ យើងគួរញ៉ាំអាហារ២ទៅ៣ពេលក្នុងមួយថ្ងៃដូចធម្មតា។ ការញ៉ាំអាហារបែបនេះអាចជួយបន្ថយការទទួលកាបូអ៊ីដ្រាតរហូតដល់២០ទៅ៥០ក្រាមក្នុងមួយថ្ងៃ។ អាហារសម្បូរប្រូតេអ៊ីនមានដូចជាសាច់គោ សាច់មាន់ សាច់ជ្រូក ត្រីសាល់ម៉ុន បង្គា ស៊ុត និងពពួកសណ្ដែក។ ចំណែកឯបន្លែមានកាបូអ៊ីដ្រាតទាបមានផ្កាខាត់ណាខៀវ ផ្កាខាត់ណា ស្ពៃពួយឡេង ប៉េងប៉ោះ ស្ពៃក្ដោប សាលាដ និងត្រសក់ជាដើម។ រីឯជាតិខ្លាញ់ដែលល្អមានក្នុងបឺរ ប្រេងអូលីវ ឬប្រេងដូង។
៣. ហាត់ប្រាណបីដងក្នុងមួយសប្ដាហ៍
ការហាត់ប្រាណអាចផ្តល់ប្រយោជន៍បន្ថែមដល់ការសម្រកទម្ងន់។ ការហាត់ប្រាណដោយលើកទម្ងន់នឹងជួយដុតកាឡូរីបន្ថែម និងបង្ការមិនឲ្យការធ្វើមេតាបូលីសយឺតជាងមុនដែលជាផលប៉ះពាល់នៃការសម្រកទម្ងន់។ យើងអាចទៅលើកទម្ងន់បីទៅបួនដងក្នុងមួយសប្ដាហ៍។ ប្រសិនជាយើងមិនចង់ហាត់លើកទម្ងន់ យើងអាចដើរ រត់ ជិះកង់ ឬហែលទឹកវិញ។ ទាំងនេះសុទ្ធតែជួយដល់ការសម្រកទម្ងន់។