backup og meta

គ្រឿងទេសនៅផ្ទះបាយ ៤ មុខ មានសមត្ថភាពពិសេសក្នុងការជួយសម្រកទម្ងន់

គ្រឿងទេសនៅផ្ទះបាយ ៤ មុខ មានសមត្ថភាពពិសេសក្នុងការជួយសម្រកទម្ងន់

ក្នុង​អាហារ​ប្រចាំ​ថ្ងៃ​ដែល​យើង​ញ៉ាំ​ត្រូវ​ផ្សំ​ឡើង​ពី​បន្លែ សាច់ គ្រឿង​ទេស និង​គ្រឿង​ផ្សំ​ជាច្រើន​មុខ ទើប​អាច​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់។ ក្នុង​នោះ​បើ​យើង​ឧស្សាហ៍​បាន​ញ៉ាំ​គ្រឿង​ទេស​មួយ​ចំនួន អាច​ជួយ​សម្រួល​ដល់​ការ​ដុត​បំផ្លាញ​កាឡូរី​លើស​ក្នុង​ខ្លួន​បាន​ថែម​ទៀត​ផង។ នេះ​ជា​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ

១- ខ្ញី

ខ្ញី​ជា​បន្លែ និង​ជា​គ្រឿង​ទេស​ដ៏​ពេញ​និយម​មួយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​វា​ក៏​ជា​ភ្នាក់ងារ រំញោច​មេតា​ប៉ូលីស​ដែល​បង្កើត​កម្ដៅ​នៅ​ក្នុង​កាកសំណល់​សរីរាង្គ មាន​ប្រសិទ្ធភាព​ដុត​រំលាយ​ជាតិ​ខ្លាញ់​កាឡូរី​បាន​យ៉ាង​ប្រសើរ តាមរយៈ​ការ​បង្កើន​សីតុណ្ហភាព​ក្នុង​រាងកាយ​។ ខ្ញី​ក៏​មាន​សមត្ថភាព​បង្កើន​ការ​រំលាយ​អាហារ និង​ពន្លឿន​ការ​ដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ដែល​ប្រសើរ​បំផុត​ជួយ​ក្នុង​ការ​សម្រក​ទម្ងន់​។

២- ម្ទេស

ម្ទេស​ជា​គ្រឿង​បន្ថែម​រសជាតិ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​គ្រួសារ​នីមួយ​ៗ ដើម្បី​ធ្វើឲ្យ​អាហារ​កាន់តែ​ឆ្ងាញ់ ហើយ​វា​ក៏​ល្អ​ក្នុង​ការ​ជួយ​ដុត​កាឡូរី​ចេញ​ពី​ក្នុង​រាងកាយ។ ក្រោយ​ការ​ញ៉ាំ​អាហារ​ហឹរ ជួយ​កាត់​បន្ថយ​ការ​ឃ្លាន​ចំណី​ផ្អែម​ៗ​បាន​ទៀត​ផង។ នៅ​ក្នុង​ម្ទេស​មាន​សារធាតុ capsaicin ដែល​ជួយ​បង្កើន​សីតុណ្ហភាព​រាងកាយ ដើម្បី​ដុត​កាឡូរី។

៣- ខ្ទឹមស

ខ្ទឹម​ស​មាន​មុខ​ងារ​ល្អ​ជាច្រើន​ចំពោះ​សុខភាព ហើយ​ក្នុង​នោះ​វា​ក៏​មាន​សមត្ថភាព​ជួយ​ពន្លឿន ការ​ដុត​រំលាយ​អាហារ​ផង​ដែរ។ ការ​បន្ថែម​ខ្ទឹមស​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​នឹង​ជួយ​ឲ្យ​អ្នក​ធាត់​ៗ ឆាប់​ស្រក​ទម្ងន់​បាន​មួយចំណែកទៀត។

៤- ម្រេច

ម្រេច គឺជា​គ្រឿង​ទេស​ដ៏​សំខាន់​នៅ​ក្នុង​ការ​ចម្អិន​ម្ហូប​អាហារ​ប្រចាំថ្ងៃ ហើយ​វា​ក៏​មាន​ផ្ទុក​នូវ​វីតាមីន​ជាច្រើន​ដូចជា វីតាមីន A, C, K និង​សារធាតុ​រ៉ែ​សំខាន់​ៗ​មួយ​ចំនួន​ទៀត ដែល​មិន​ត្រឹម​តែ​ជំនួយ​សុខភាព តែ​ក៏​មាន​ប្រយោជន៍​ជំនួយ​ដល់​មុខងារ​មេតាប៉ូលីស ក្នុង​ការ​រំលាយ​អាហារ ដ៏​ល្អ​បំផុត​នៅ​ក្នុង​ការ​ដុត​រំលាយ​ជាតិ​ខ្លាញ់ ជំនួយ​ដល់​ការ​សម្រក​ទម្ងន់​។

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

03/08/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

សម្រកទម្ងន់មិនស្រួលទេ អនុវត្តចំណុចទាំង ៥ នេះសង្ឃឹមច្រើន

គេប្រាប់ថា ផ្លែល្មើរញ៉ាំទៅរាងស្អាត សុខភាពល្អ ដោយសារមូលហេតុអីទៅ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 03, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម