backup og meta

រត់​ហាត់​ប្រាណ​តិចៗ​សោះ ជួយ​សុខភាព​ឡើងច្រើន ស្ទើរ​មិន​ជឿ

រត់​ហាត់​ប្រាណ​តិចៗ​សោះ ជួយ​សុខភាព​ឡើងច្រើន ស្ទើរ​មិន​ជឿ

អ្នក​ស្រលាញ់​សុខភាព ​តែងហាត់​ប្រាណជា​ប្រចាំ ដូចជា រត់ ហែល​ទឹក លេង​កីឡា​ផ្សេងៗ ដោយគ្រាន់​តែដឹង​ថា ជួយ​សុខភាព​យើង​ល្អ រស់​បាន​យូរ ប៉ុន្តែ​មិន​ដឹង​ថា ក្នុង​លំហាត់​ប្រាណ​មួយៗ សុទ្ធ​តែ​មាន​​ប្រយោជន៍​សុខភាព​ផ្សេង​ៗ​ពីគ្នា។ “Hello គ្រូពេទ្យ’ នឹង​លម្អិត​ពី​ប្រយោជន៍​សុខ​ភាព​ពី “​ការ​​រត់ហាត់ប្រាណ’ ឲ្យ​យើង​បាន​ដឹង​ម្ដង កុំ​ចេះ​តែ​ដឹង​តៗគ្នា​ថា រត់​ហាត់​ប្រាណ ល្អ តែ​មិន​ដឹង​ល្អ​ម៉េច​ខ្លះនោះ។

១- បង្កើន​ភាព​រីករាយ

រត់ហាត់​ប្រាណ មាន​ឥទ្ធិពល​ដល់​រាងកាយ​ច្រើន​ជាងការ​ហាត់​ប្រាណ​ផ្សេងៗ ព្រោះ​វាជួយ​បង្កើន​កម្រិត​អ័រម៉ូន​យើង​ឲ្យ​ខ្លាំង​ជាង​លំហាត់​ប្រាណ​ផ្សេងៗ។

ផ្អែក​លើ​ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា ការរត់​ជំរុញ​ឲ្យ​រាងកាយ​ផលិត​អ័រម៉ូន​មួយ​ប្រភេទ ឈ្មោះ​ថា Endocannabinoid មាន​សមត្ថភាព​ឲ្យយើង​មាន​អារម្មណ៍​ល្អ។ ការ​រត់ ត្រូវ​គេ​ជឿ​ថា​អាច​ជួយអ្នក​មាន​បញ្ហាបាក់​ទឹក​ចិត្ត មាន​​អារម្មណ៍​ធូរ​ស្រាល​ភ្លាមៗ។

២- ពង្រឹង​កាយ​សម្បទា

រត់​ ជួយ​ឲ្យ​យើង​មាន​កាយ​សម្បទា​មាំ​មួន ដោយសារ​ខា្លញ់​ក្នុង​ខ្លួន​ត្រូវ​ដុត​បំផ្លាញ ជួយ​កាត់​បន្ថយលើស​ទម្ងន់ និង​គ្រប់គ្រង​ទម្ងន់​បាន​ល្អ។ កាឡូរី​ក្នុងរាងកាយ​​ត្រូវ​ដុត​បំផ្លាញ ទោះ​បី​ជា​យើង​ឈប់​រត់​ក៏​ដោយ។

បើ​ចង់​ដុត​បំផ្លាញ​ខ្លាញ់ មិន​ចាំ​បាច់​រត់​លឿន​ក៏​បាន​ដែរ។ អ្នក​វិទ្យាសាស្រ្ត​បង្ហាញ​ថា រាងកាយ​យើង​ទទួល​បាន​ប្រយោជន៍​ជានិច្ច ទោះ​បី​ជា​ការ​ធ្វើ​លំហាត់​ប្រាណ​តិចតួច​ក៏​ដោយ។ យ៉ាង​ណា ការ​រត់​នឹង​ធ្វើ​ឲ្យ​ក្រពះ​យើង​មាន​ចំណង់​ម្ហូប​អាហារ​ច្រើន​ជាង​មុន។

ត្រូវ​ចាំ​ថា​ រត់​រាល់​ព្រឹក មិន​មែន​មាន​ន័យ​ថា យើង​អាច​ញ៉ាំ​គ្រប់​យ៉ាង​តាម​ចិត្ត​នោះ​ទេ។ បើ​មិន​គ្រប់គ្រង​របប​អាហារ​ទេ យើង​ការ​ប្រឹង​ប្រែង​ហាត់​របស់​យើង នឹង​ក្លាយ​ជារឿង​ឥត​ប្រយោជន៍។

កំពូលអត្ថ​​ប្រយោជន៍​សុខភាពី ការរត់

អត្ថបទ​ពាក់​ព័ន្ធ៖

៣- គំនិត​មុត​ស្រួច

ពេល​រាងកាយ​វិវត្ត​ទៅ​រក​ភាព​ចាស់ ជា​រឿយៗ ខួរ​ក្បាល​យើង​នឹង​ចាប់​ផ្តើម​បាត់បង់​មុខងារ​មួយ​ចំនួន នាំ​ឲ្យ​ការ​គិត​យឺត​ជាង​មុន សូម្បី​តែ​ការ​ចង​ចាំ​ក៏​ចុះ​ខ្សោយ​ដូច​គ្នា។ រត់ហាត់​ប្រាណ អាច​ប្រយុទ្ធ​ប្រឆាំង​បញ្ហា​ថយ​ចុះ​ប្រាជ្ញា​ស្មារតី។

មនុស្ស​វ័យ​ចំណាស់ មាន​ទម្លាប់​រត់​ជា​ប្រចាំ អាច​ជួយ​ការ​ចងចាំ​បាន​ល្អ។ សម្រាប់​គ្នា​យើង​រត់​ជា​ប្រចាំ គឺ​មាន​ពិន្ទុ​តេស្ត​សុខភាព​ផ្លូវ​ចិត្ត ខ្ពស់​ជាង​អ្នក​មិន​ដែល​ហាត់​ប្រាណ​សោះ។ ឯ​អ្នក​មានជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល អាច​មាន​អាការៈ​ធូរ​ស្រាល​រហូត​ដល់ ៥០% តាម​រយៈ​ការ​ធ្វើ​លំហាត់​ប្រាណ​នេះឲ្យ​បាន​ទៀង​ទាត់។

៤- រាងកាយ​មាន​សុខភាព​ល្អ

ទោះ​រត់​មិន​អាច​ធ្វើ​ឲ្យ​យើង​ជា​សះ​ស្បើយ​ពី​ជំងឺ​ផ្សេងៗ​ក៏ពិត​មែន តែ​ក៏​អាច​ការពារ​ជំងឺ​ជា​ច្រើន​ផងដែរ។ ស្រីៗ​ចូល​ចិត្ត​ហាត់​ប្រាណ​ដោយ​រត់ និង​ទៀង​ទាត់ អាច​ការពារមហារីក កាត់​បន្ថយ​ហានិភ័យ ជំងឺ​ដាច់សរសៃឈាមខួរក្បាល​ដូច​គ្នា។

ពេទ្យ​ជំនាញ​ជា​ច្រើន បាន​ណែ​នាំ​ថា រត់​ជា​ផ្នែក​មួយ​នៃ​ការ​ព្យាបាល​ជំងឺ​មួយ​ចំនួន ដូច​ជា ​ទឹក​នោម​ផ្អែម និង​លើស​ឈាម។ អំឡុង​ពេល​កំពុង​រត់ សរសៃ​ឈាម និង​បេះដូង​យើង កាន់​តែ​មាន​កម្លាំង​ជាង​មុន អាច​បន្ថយ​ហានិភ័យជំងឺ​ថប់​បារម្ភ។ លើស​ពី​នេះ ពេល​ធ្វើ​លំហាត់​ប្រាណ ប្រព័ន្ធ​មេតាប៉ូលីស នឹង​បណ្តេញ​ជាតិ​ពុល​ចេញ​ពី​ក្នុង​ខ្លួន​យើង នាំ​ឲ្យ​យើងអាច​ចៀស​ផុត​ពី​ជំងឺ​មហារីក។ រត់​ក៏​ជួយ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ ធ្វើឲ្យ​យើង​មាន​សុខភាព​ប្រសើរ​ជាង​មុន។

មិន​ចាំ​បាច់ទាល់​តែ​មាន​កន្លែង​ហាត់​ប្រាណ​ឡូយៗ ឬ​របៀប​​ហាត់​ប្រាណ​ធ្ងន់​ធ្ងរ ទើប​អាច​មាន​សុខ​ភាព​ល្អ​នោះ​ទេ។ ការរត់ មិន​បាច់​ចំណាយ​លុយ​ច្រើន ហើយ​អាច​ធានា​បាន​ថា មាន​ប្រយោជន៍​ដូចគ្នា​នឹង​ការ​ហាត់​ប្រាណ​ក្នុង​ក្លឹប​ដែរ។

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

6 Benefits of Running. http://www.active.com/running/articles/6-benefits-of-running Assessed October 1, 2016.

6 Ways Running Improves Your Health. http://www.runnersworld.com/start-running/6-ways-running-improves-your-health Assessed October 1, 2016.

កំណែ​ប្រែបច្ចុប្បន្ន

27/04/2021

អត្ថបទ​ដោយ Khlaut Rithy

ត្រួតពិនិត្យដោយ សន សុភា

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

សកម្មភាពល្អៗសម្រាប់អ្នកជំងឺទឹកនោមផ្អែម ក្រៅពីហាត់ប្រាណ

វិធីហាត់ប្រាណងាយៗចំនួន ៤ ស័ក្ដិសមចំពោះអ្នកចង់ស្រកគីឡូ


ត្រួតពិនិត្យដោយ

សន សុភា


អត្ថបទ​ដោយ Khlaut Rithy · កែ Apr 27, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម