ការស្រកទម្ងន់ ផ្ដល់នូវអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ សម្រាប់អ្នកដែលលើសទម្ងន់ ឬធាត់ជ្រុល។ ពិតណាស់ នៅពេលដែលយើងស្រកទម្ងន់ យើងនឹងមានថាមពលកាន់តែប្រសើរឡើង ព្រមទាំងមានរូបរាងកាយសមសួនគួរឲ្យទាក់ទាញផងដែរ។ លើសពីនេះ យើងក៏អាចកាត់បន្ថយនូវហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម ការបាក់ទឹកចិត្ត ការអសមត្ថភាពផ្លូវភេទ ឈឺខ្នង ជំងឺសរសៃឈាមបេះដូង និងប្រភេទជំងឺមហារីកមួយចំនួនថែមទៀតផង។
ប៉ុន្តែពេលខ្លះ ការស្រកទម្ងន់ដ៏ច្រើនលើសលប់ ក៏អាចនាំមកនូវផលប៉ះពាល់ដ៏ចម្លែកមួយចំនួនដែលយើងមិនធ្លាប់បានដឹងផងដែរ។
១. ស្រងូតស្រងាត់
យោងតាមការសិក្សាមួយនៃសាកលវិទ្យាល័យLondon បានបង្ហាញថា ការស្រកទម្ងន់ អាចបង្កើននូវហានិភ័យនៃជំងឺ បាក់ទឹកចិត្ត ដោយសារតែមនុស្សភាគច្រើន ដែលមានបញ្ហាលើសទម្ងន់គិតថា ជីវិតពួកគាត់នឹងល្អប្រសើរឡើង បើសិនបើពួកគាត់អាចស្រកទម្ងន់លឿន។ ផ្ទុយទៅវិញ នៅពេលដែលបំណងប្រាថ្នារបស់ពួកគាត់បានសម្រេច ប៉ុន្តែជីវិតរបស់ពួកគាត់នៅតែជួបបញ្ហាមិនចេះចប់មិនចេះហើយនោះ អ្នកទាំងនោះអាចប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺបាក់ទឹកចិត្ត។ យ៉ាងណាមិញ ការគេងបានគ្រប់គ្រាន់ និងរបបអាហារត្រឹមត្រូវ នឹងកាត់បន្ថយហានិភ័យនៃជំងឺនេះបាន។
២. ស្បែកយារធ្លាក់
នៅពេលដែលភាពធាត់រលាយបាត់ទៅ ស្បែករបស់យើងមិនមានភាពយឺតគ្រប់គ្រាន់ក្នុងការបង្រួញស្បែកដែលនៅសេសសល់នោះទេ។ នៅក្នុងករណីដែលយើងស្រកទម្ងន់ច្រើនហួសហេតុ វិធីតែម្យ៉ាងដែលអាចជួយបាននោះ គឺការវះកាត់យកស្បែកដែលយារធ្លាក់នោះចេញ។ ប៉ុន្តែសម្រាប់អ្នកដែលមានសាច់យារធ្លាក់តិចតួច អាចធ្វើការហាត់ប្រាណបង្កើតសាច់ដុំ ដើម្បីធ្វើឲ្យស្បែកតឹងណែនឡើងវិញ។
៣. បង្កើនហានិភ័យជំងឺក្រួសក្នុងថង់ទឹកប្រមាត់
ការកាត់បន្ថយខ្លាញ់នៅក្នុងរបបអាហារ នឹងធ្វើឲ្យថង់ប្រមាត់របស់យើងមិនសកម្មទៀតនោះទេ ដែលជាហេតុធ្វើឲ្យយើងប្រឈមមុខនឹងជំងឺគ្រួសក្នុងថង់ទឹកប្រមាត់។ ដើម្បីចៀសវាងពីបញ្ហានេះ ចូរញ៉ាំខ្លាញ់ល្អៗជំនួសវិញ ដូចជាផ្លែប័រ គ្រាប់ធញ្ញជាតិ ស៊ុត ឬត្រីសាល់ម៉ុនជាដើម។
៤. រសជាតិអាហារខុសប្លែកពីមុន
យោងតាមការសិក្សាថ្មីមួយបានបង្ហាញថា អ្នកជំងឺ៨៧% ដែលស្រកទម្ងន់ច្រើន និងរហ័សផងនោះ មានបញ្ហាបាត់បង់រសជាតិ។ ជាមួយគ្នានេះដែរ អ្នកជំងឺភាគច្រើនចាប់ផ្ដើម មិនចូលចិត្តញ៉ាំអាហារដែលធ្វើពីទឹកដោះគោ និងប្រភេទសាច់នោះទេ។
[embed-health-tool-heart-rate]