backup og meta

អ្នកធាត់ៗ តែងមានទម្លាប់អាក្រក់ទាំងនេះ

អ្នកធាត់ៗ តែងមានទម្លាប់អាក្រក់ទាំងនេះ

ធាត់​ឡើង​គីឡូ មិនមែន​ជា​រឿងចៃដន្យ​ទេ តែ​កើត​មកពីភាព​ខ្ជិល លេស និង​ការធ្វើហីៗ​របស់​យើង។ ជាក់ស្ដែង អ្នកដែលធាត់ៗ តែងមានទម្លាប់អាក្រក់​ខាងក្រោម។ បើចង់​ចៀងវាង​មាន​ឈ្មោះក្រៅថា «ម៉ាប់ ឬជ្រូក» សូម​ចៀសទម្លាប់ខាង​ក្រោម​នេះ៖

១- អត់ហាត់ប្រាណសោះ

ចាំ​បាច់​ណាស់​រាងកាយ​ត្រូវ​មាន​សកម្មភាព ឬ​ធ្វើ​សកម្មភាព​ណា​ឲ្យ​បែកញើស​ដុត​កាឡូរី​ខ្លះ (ហាត់ប្រាណ) បើ​មិន​អ៊ីចឹង​ទេ ញ៉ាំ​ចូល​ហើយ ចាំ​តែ​បន្ទោបង់​ចោល អត់​គ្រប់គ្រាន់​ទេ។ រូបរាង​ស្អាត​ទាក់ទាញ ទាល់​តែ​កើត​ចេញ​ពី​សុខភាព​ល្អសិន។

អាច​ចាប់​ផ្ដើម​គិត​ពីវិធីសាស្ត្រ​ហាត់​​សាមញ្ញ ហើយ​ចូលចិត្ត​បំផុត អាច​ម្នាក់​ឯង ឬ​ហាត់​ជា​ក្រុម។ ការ​ហាត់​យក​ញើស​ធម្មតា​ អាច​ដើរ រត់ ជិះកង់ លេងបាល់…។ រាងកាយ កាល​ណា អត់​ហាត់កីឡា​សោះ ទោះ​ជា​ស្ពឹកស្រពន់ អារម្មណ៍​អត់​ស្រឡះ ចង់​ផ្ដោត​អារម្មណ៍​ធ្វើ​ការ​អី ក៏​អត់​សូវ​ល្អ​ដែរ។

អត្ថបទ​ពាក់ព័ន្ធ៖

២- ញ៉ាំផ្អែមពេក

ប្រៃ​ពេក​ក៏​មិន​ល្អ ហើយ​ផ្អែម​ពេក​ក៏​មិន​ល្អ ទាស់​ត្រង់​ថា ផ្អែមអត់​ល្អ​ហើយ ឡើង​គីឡូ​ទៀត។ មិន​ថា​ម្ហូប សម្ល ​ចំណីចំណុក ភេសជ្ជៈ ​ឬ​នំ​ មាន​ជាតិ​ផ្អែមៗ ភាគច្រើន​ជា​សារធាតុ​ជួយ​ឲ្យ​ឆាប់​ធាត់​ណាស់។ បើ​សិន​​ធ្លាប់​ចូល​ចិត្តផ្អែម គួរ​​កាត់​បន្ថយ​​ស្ករ​​។ គ្នា​យើង​ខ្លះ​វិញ បើ​ទៅ​ទិញ​តែបៃតងអី ដាក់​ស្ករ​មិន​សំចៃ ​​កុម្ម៉ង់​ស្ករ​សុទ្ធ​តែ ១០០% ឬ ១២០%។ ​

៣- ញ៉ាំបន្លែផ្លែឈើតិច

អ្នក​ណា​ក៏​ដឹង​ដែរ​ថា បន្លែផ្លែឈើ​​ល្អ បើ​ញ៉ាំ​ច្រើន កើន​សុខភាព​កាន់​តែ​ល្អ។ ប៉ុន្តែ​ គ្នា​យើង​ខ្លះ​វិញ​គិត​លើ​ ២ ចំណុច។ ទី១ ខ្លាច​បន្លែ​គីមី និង ទី២ រវល់​ពេក ចាំ​ទាល់​តែ​សៅរ៍​អាទិត្យ ឬ​ពេល​សម្រាក បាន​មាន​ពេល​ធ្វើ​អី​ញ៉ាំ (បន្លែ​ច្រើន) ជុំ​គ្រួសារ។ ប៉ុន្តែ​ ប​ន្លែ​ជា​ធម្មតា មិន​មែន​ជា​ជម្រើស​អាហារ​​សម្រាប់​​ថ្ងៃ​​​សម្រាក​​​ទេ។ បន្លែ​ខ្លះ ទោះ​អត់​សូវ​ចូលចិត្ត ក៏​គួរ​ព្យាយាម​ញ៉ាំ​ឲ្យ​ច្រើន​ជាង​ទម្លាប់​រាល់​ដង​បន្ដិច​ដែរ។ មួយ​ទៀត ​បើ ​រវល់​ពេក ក៏​គួរ​រក​វិធីរម្លឹក​ខ្លួន​ឯង​ថា សប្ដាហ៍ ឬ​ប៉ុន្មាន​ថ្ងៃ​នេះ ញ៉ាំ​បន្លែ​បាន​តិច​ណាស់ គួរ​រក​អី​បន្ថែម បើ​ញ៉ាំ​បាន​តិច ឬ​អត់​សោះ ក៏​រាងកាយ យ៉ាប់​ទៅ​តាម​ហ្នឹង​ដែរ។

ក្រៅ​ពី​នេះ អាហារ​បែប​អឺរ៉ុបដែល​គ្នា​យើង​ចូលចិត្ត​នោះ ក៏​ជា​ប្រភពធ្វើ​ឲ្យ​​ធាត់ដែរ។

អត្ថបទពាក់ព័ន្ធ

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Planning Ahead http://www.diabetes.org/food-and-fitness/food/planning-meals/holiday-meal-planning/planning-ahead.html Accessed November 19, 2016

កំណែ​ប្រែបច្ចុប្បន្ន

26/07/2022

អត្ថបទ​ដោយ Khlaut Rithy

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អត្ថប្រយោជន៍ ៤ចំណុច​ គួរបង្កើតទម្លាប់ហាត់ប្រាណពេលព្រឹក

លំហាត់ប្រាណ ៣ប្រភេទអាចជួយឲ្យបេះដូងមានសុខភាពល្អ


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ Khlaut Rithy · កែ Jul 26, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម