យើងដឹងហើយថាការហាត់ប្រាណគឺមានអត្ថប្រយោជន៍ច្រើនដល់សុខភាពមានដូចជាជួយបង្កើនសាច់ដុំ សម្រកខ្លាញ់ ជួយឆ្អឹងរឹងមាំ កាត់បន្ថយស្ត្រេស ជួយឲ្យគេងលក់ស្រួល និងជួយដល់មុខងារខួរក្បាលជាដើម។ ដោយឡែកគ្នាយើងមួយចំនួនអាចនឹងមានចម្ងល់ថាតើការហាត់ប្រាណពេលណាល្អជាពិសេសសម្រាប់គ្នាយើងដែលចង់ហាត់ប្រាណសម្រកខ្លាញ់។
ការហាត់ប្រាណនៅពេលព្រឹកព្រលឹមគឺមានប្រយោជន៍ដល់យើងច្រើន ជាពិសេសសម្រាប់គ្នាយើងដែលហាត់ប្រាណសម្រកខ្លាញ់។ ការហាត់ប្រាណនៅពេលព្រឹកដោយមិនទាន់ញ៉ាំអីគឺជាវិធីល្អក្នុងការសម្រកខ្លាញ់ដែលអាចជួយសម្រកទម្ងន់បាន។ នេះមកពីអ័រម៉ូនក្នុងរាងកាយនៅពេលព្រឹកត្រូវបានបង្កើតឡើងដើម្បីជួយដល់ការសម្រកទម្ងន់។ ការហាត់ប្រាណនៅពេលព្រឹកក៏ជួយដល់ការធ្វើមេតាបូលីសពេញមួយថ្ងៃដែរ។
ម៉្យាងទៀត ការសិក្សាក៏បានលើកឡើងថាអ្នកហាត់ប្រាណពេលព្រឹកមិនសូវមានចំណង់អាហារទេដែលនេះអាចជួយមិនឲ្យឡើងទម្ងន់ និងជំរុញឲ្យយើងជ្រើសរើសរបបអាហារដែលល្អសម្រាប់សុខភាព។ ក្រៅពីជួយដល់ការសម្រកទម្ងន់ហើយ ការហាត់ប្រាណនៅពេលព្រឹកនៅមានប្រយោជន៍ដល់សុខភាពផ្លូវចិត្ត បញ្ចុះសម្ពាធឈាម និងជួយឲ្យគេងលក់ស្រួល ហើយក៏ជួយដាស់ស្មារតីក្នុងការបំពេញការងារពេញមួយថ្ងៃផងដែរ។
សម្រាប់គ្នាយើងដែលចង់ហាត់ប្រាណបែបលើកសាច់ដុំគួរជ្រើសរើសហាត់ប្រាណពេលរសៀល ឬពេលល្ងាចព្រោះអំឡុងពេលនេះកម្រិតអ័រម៉ូនខ្ពស់ ជាពិសេសអ័រម៉ូនតេស្តូស្តេរ៉ូន ដែលធ្វើឲ្យកម្រិតថាមពលក៏ខ្ពស់ដែរ។ គួរបញ្ជាក់ដែរថាគួរចៀសវាងការហាត់ប្រាណដែលប្រើកម្លាំងខ្លាំងនៅពេលជិតដល់ម៉ោងចូលគេងព្រោះអាចធ្វើឲ្យពិបាកក្នុងការគេង។ ប៉ុន្តែយើងអាចធ្វើលំហាត់ប្រាណមួយចំនួនដូចជាការដើរ ជិះកង់ ឬយ៉ូហ្គាដែលលំហាត់ប្រាណទាំងនេះអាចជួយដល់ដំណេករបស់យើងបានល្អ។
អត្ថបទពាក់ព័ន្ធ៖
- នេះអត្ថប្រយោជន៍ ៤យ៉ាង នៃការហាត់ប្រាណពេលព្រឹក
- តើពេលឈឺអាចបន្តការហាត់ប្រាណបានដែរឬទេ?
- ការរត់ហាត់ប្រាណផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាពផ្លូវចិត្ត
- តិចនិកកម្ដៅសាច់ដុំមុនរត់ហាត់ប្រាណ
- ហាត់ប្រាណខ្លាំងៗ ងាយបង្កជាហានិភ័យសម្រាប់មនុស្សប្រភេទនេះ
- រត់ហាត់ប្រាណ ងាយស្រួល មិនស៊ាំញ៉ាំ ហើយជួយឆ្អឹងរឹងមាំថែមទៀត
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]