backup og meta

មូលហេតុសំខាន់ៗ ម៉េចបានធាត់ និងប្រភេទអ្នកធាត់ទាំង ៦ យ៉ាង

មូលហេតុសំខាន់ៗ ម៉េចបានធាត់ និងប្រភេទអ្នកធាត់ទាំង ៦ យ៉ាង

លើសគីឡូ វិវត្តទៅជាធាត់ កំពុង​ក្លាយ​ជា​បញ្ហា​ក្នុង​ចំណោម​មនុស្ស​ពេញវ័យ និង​ចាស់ ខណៈ​ដែល​ធាត់ យើង​នឹង​ប្រឈម​ជំងឺរ៉ាំរ៉ៃ​គ្រោះ​ថ្នាក់​ជា​ច្រើន ដូចជា លើសឈាម ទឹកនោមផ្អែម និង​មហារីក​ដោយសារ​ជំងឺ​ទឹកនោមផ្អែម។ ដូច្នេះ “Hello គ្រូពេទ្យ’ នឹងនិយាយលម្អិតពីជំងឺធាត់ ដើម្បីឲ្យយើងបានដឹង និងចៀសវាង។

១- ម៉េច​ទើប​អាច​ចាត់​ទុក​មាន​ជំងឺ​ធាត់?

ជំងឺធាត់ ​ជា​ស្ថានភាព​មួយ​ដែល​មាន​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​ច្រើន​លើស​កម្រិត ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​លើ​សុខភាព មាន​ជំងឺ​រ៉ាំរ៉ៃជាច្រើនចូល​ញាំញី​រាង​កាយ​យើង​។

មាន​វិធី​ជា​ច្រើន​ដើម្បី​កំណត់​ជាលិកា​ខ្លាញ់ (Adipose) ​ដែល​លើស ប៉ុន្តែ​វិធី​សាមញ្ញ​បំផុត គឺ​រង្វាស់​សុខភាព សន្ទស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់ ហៅ​ថា BMI។ បើ​យើង​មាន​ BMI ចន្លោះ​ពី ២៥-២៩,៩ មាន​ន័យ​ថា​ យើង​លើស​ទម្ងន់​ហើយ។

២- កត្តា​ទាក់ទង​នឹង​ជំងឺ​ធាត់

មាន​កត្តា​ជាច្រើន​ជះឥទ្ធិពល​​បង្ក​ឲ្យ​យើង​កើត​ជំងឺ​ធាត់​ដូច​ជា៖

– ហ្សែន៖ ធាត់ ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ជាមួយ​សមាសធាតុ​ហ្សែន បើ​ប៉ាម៉ាក់មាន​ជំងឺ​ធាត់ យើង​ទំនង​ជា​ប្រឈម​ខ្ពស់​កើត​ជំងឺ​នេះ។

– របប​អាហារ​មិន​ល្អ៖ ញ៉ាំ Fast Food ច្រើន​ពេក ផឹក​ស្រា ឬ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ច្រើន​ពេក ញ៉ាំ​អាហារ​ក្រៅ​ច្រើន​ពេក។ គួរ​រៀបចំ​ចម្អិន​អាហារ​ដោយ​ខ្លួនឯង ដើម្បី​អាច​គ្រប់គ្រង​ជាតិ​ស្ករ​បាន។

– មិន​បញ្ចេញ​សកម្មភាព​រាងកាយ៖ យើងភាគច្រើន មាន​ការងារ​អង្គុយ​នៅ​នឹង​មុខ​កុំព្យូទ័រ​ពេញមួយថ្ងៃ ហើយ​បើ​យើង​មិន​ធ្វើ​ចលនា​គ្រប់គ្រាន់​ទេ​ ថាមពល​បាន​ទទួល​អាហារ​យើង​ញ៉ាំ នឹង​ស្តុក​ក្នុង​រាងកាយ​ប្រែ​ក្លាយ​ជា​ទម្រង់​ខ្លាញ់​សុទ្ធ​សាធ។

– បញ្ហា​ផ្លូវ​អារម្មណ៍៖ ភាព​តានតឹង​ ថប់​បារម្ភ ​បាក់​ទឹកចិត្ត ឬ​ការ​ឈឺចាប់​រ៉ាំរ៉ៃ អាច​បង្ក​ឲ្យ​មាន​ការ​ញ៉ាំ​អាហារ​លើស​កម្រិត ដោយ​សារ​អំឡុង​ពេល​ញ៉ាំ​អាហារ ភាគ​ច្រើនមាន​អារម្មណ៍ទទួល​បាន​ក្ដី​សង្ឃឹម និង​ភាព​រីករាយ​ជាង​មុន។

– កត្តា​វេជ្ជសាស្ត្រ៖ ស្ថានភាព​សុខភាព​មួយ​ចំនួន ដូចជា ជំងឺ Cushing’s syndrome (មុខ​មូល​ដូច​ព្រះចន្ទ) ឬ​ជំងឺ​​ខ្សោយ​មុខ​ងារ​ក្រពេញ​ទីរ៉ូអ៊ីត (Typothyroidism ) និង​ការ​ព្យាបាល​ដោយ​ថ្នាំ​ជំងឺ​បាក់ទឹកចិត្ត​ ឬ​ថ្នាំ​ប្រឆាំង​ការ​រលាក (Corticosteroid) សុទ្ធ​តែ​អាច​បណ្តាល​ឲ្យ​ឡើង​ទម្ងន់។

អត្ថបទ​ពាក់ព័ន្ធ៖

  • ប្រយ័ត្នអ្នកម៉ាប់ៗ! ​លើស​គីឡូពេក​អាច​បង្កើន​ជំងឺ ឬ​គ្រោះថ្នាក់​ដល់​ជីវិត
  • ស្រលាញ់​កូន ជួយកូនផង! កុំឲ្យ​គេហៅកាម៉ាប់ៗៗ

៣- ជំងឺ​ធាត់​ទាំង ៦ ប្រភេទ

មាន​មូលហេតុ​ខុសៗ​គ្នា​ជា​ច្រើន នាំ​ឲ្យ​យើង​កើត​ជំងឺ​ធាត់ ខណៈ​ការ​ស្រាវជ្រាវ​មួយ​ចំនួន​រក​ឃើញ​អត្តសញ្ញាណ​ជំងឺ​ធាត់​សរុប​ដល់​ទៅ ៦ ប្រភេទ ដែល​ប្រភេទ​នីមួយៗ​មាន​មូលហេតុ​ជាក់លាក់ ​ផល​ប៉ះពាល់ និង​ការ​ព្យាបាល។

– ជំងឺ​ធាត់​ដោយ​មិន​បញ្ចេញ​សកម្មភាព​រាងកាយ៖ ធាត់​ប្រភេទ​នេះ ទាក់ទង​ខ្លាំង​ទៅ​នឹង​កង្វះ​សកម្មភាព​រាងកាយ ព្រោះ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​ធ្លាប់​មាន​កម្លាំង​រឹងមាំ​ពីមុន​មក បែរ​ជា​ទទួល​បាន​ជាតិ​ខ្លាញ់​យ៉ាង​ឆាប់​រហ័ស និង​ធ្វើ​ឲ្យ​សុខភាព​មិន​ល្អ។

– ធាត់​ដោយ​សារ​អាហារ៖ បើ​យើង​ចូល​ចិត្តញ៉ាំ​អាហារ​មិន​ល្អ ដូចជា Fast Food អាហារ​វេច​ខ្ចប់​ជាដើម​នោះ ងាយ​នឹង​មាន​ហានិភ័យ​ខ្ពស់ កើត​ជំងឺ​ធាត់​នេះ​មិន​ខាន។

– ធាត់​ដោយ​សារ​បញ្ហា​ផ្លូវ​ចិត្ត៖ ជំងឺ​ធាត់​ប្រភេទ​នេះ មាន​ទំនាក់​ទំនង​ទៅ​នឹង​កម្រិត​ភាព​តានតឹង ឬ​បាក់​ទឹកចិត្ត យើង​កំពុង​កើត​មាន។ ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ​ យើង​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ឲ្យ​បាន​ល្អ។

– ធាត់​ដោយ​ជាតិ​គ្លុយទីន (ប្រូតេអ៊ីន)៖ ជំងឺ​ធាត់​ប្រភេទ​នេះ ជា​ធម្មតា​កើត​មាន​លើ​ស្រីៗ​អំឡុង​​ពេល​​ផ្លាស់​ប្ដូរ​អ័រម៉ូន​រដូវ ដូចជា ពេល​ឈាន​ចូល​ពេញវ័យ មាន​ផ្ទៃពោះ និង​ដល់​អាយុ​អស់​រដូវ​ជាដើម។

– ធាត់​ដោយសារ​សរសៃ​ឈាម​ខ្មៅ៖ ចរន្ត​ឈាម​ជា​មូលហេតុ​មួយ​បណ្ដាល​ឲ្យ​ធាត់​ដូច​គ្នា។ វា​ជា​ហ្សែន​ធម្មជាតិ មិនមែន​ជា​ទម្លាប់​នោះ​ទេ។ ជា​ធម្មតា​កើត​មាន​ចំពោះ​ស្រី​ៗកំពុង​មាន​ផ្ទៃពោះ។

– ធាត់​ដោយ​សារបំពង់​អាកទែ​ឡើង​ក្រាស់ (Atherogenic)៖ ជា​ស្ថានភាព​ដ៏​គ្រោះថ្នាក់​មួយ​ទាក់ទង​ទៅ​នឹង​ការ​ផឹក​ស្រវឹង អាច​ប៉ះពាល់​ដល់​សរីរាង្គ​ផ្សេង​ទៀត និង​នាំ​ឲ្យ​មាន​បញ្ហា​ផ្លូវ​ដង្ហើម។

ជំងឺ​ធាត់​ មាន​គ្រោះថ្នាក់​ណាស់ ព្រោះ​វា​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​មួយ​ចំនួន​លើ​រាងកាយ។ គួរ​​កែប្រែ​មក​រក​ទម្លាប់​រស់នៅ​មាន​សុខភាព​ល្អ និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ដំបូន្មាន និង​ការ​ព្យាបាល​ត្រឹមត្រូវ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Health risks linked to obesity, http://www.webmd.com/diet/obesity/obesity-health-risks#1 Accessed March 29, 2017.

What is obesity?, http://www.medicalnewstoday.com/info/obesity Accessed March 29, 2017

What is obesity? http://www.obesity.org/obesity/resources/facts-about-obesity/what-is-obesity Accessed March 29, 2017.

Childhood obesity on the rise in Vietnam, http://www.thanhniennews.com/health/childhood-obesity-on-the-rise-in-vietnam-29386.html Accessed March 29, 2017.

Obesity-Cause, http://www.webmd.com/diet/obesity/tc/obesity-cause Accessed March 29, 2017

10 leading causes of weight gain and obesity (besides Willpower), https://authoritynutrition.com/10-causes-of-weight-gain/ Accessed March 29, 2017.

Cause of obesity, http://www.nhs.uk/Conditions/Obesity/Pages/Causes.aspx Accessed March 29, 2017.

6 types of obesity and what you can do to solve each one, http://womensbest.net/6-types-of-obesity-and-what-you-can-do-to-solve-each-one/ Accessed march 29, 2017

កំណែ​ប្រែបច្ចុប្បន្ន

12/07/2019

អត្ថបទ​ដោយ CHIN Ven

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

អត្ថប្រយោជន៍ ៤ចំណុច​ គួរបង្កើតទម្លាប់ហាត់ប្រាណពេលព្រឹក

លំហាត់ប្រាណ ៣ប្រភេទអាចជួយឲ្យបេះដូងមានសុខភាពល្អ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHIN Ven · កែ Jul 12, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម