ការឈឺចាប់ជង្គង់គឺជាសភាពដែលឃើញមានញឹកញាប់ ហើយជាធម្មតាជះឥទ្ធិពលប៉ះពាល់មនុស្សគ្រប់វ័យ។ មានប្រភេទជាច្រើននៃការឈឺចាប់ជង្គង់ ហើយរបួសគឺជាផ្នែកមួយក្នុងចំណោមនោះ។ យ៉ាងនេះក្តី មនុស្សជាច្រើនមិនចេះរបៀបរៀបរាប់ពីការឈឺចាប់របស់ខ្លួនឲ្យត្រូវចំម៉ាច់ៗទៅកាន់វេជ្ជបណ្ឌិតទេ។ នៅក្នុងអត្ថបទនេះ នឹងមានគន្លឹះល្បិចមួយចំនួនដែលយើងអាចយកប្រើប្រាស់ដើម្បីជួយវេជ្ជបណ្ឌិតកំណត់បុព្វហេតុ និងរកបានការព្យាបាលសក្តិសមសម្រាប់អ្នកបាន។
១- តើយើងឈឺជង្គង់ត្រង់កន្លែងណា?
ការរៀបរាប់យ៉ាងចំម៉ាច់ៗនៅទីតាំងនៃការឈឺចាប់ជួយវេជ្ជបណ្ឌិតរកឃើញរោគវិនិច្ឆ័យត្រឹមត្រូវសម្រាប់យើង។ ឧទាហរណ៍ ប្រសិនបើយើងមានការឈឺចាប់ជង្គង់ខាងមុខ (ដែលត្រូវបានស្គាល់ផងដែរថាជាការឈឺចាប់នៅខាងមុខនៃជង្គង់) វាមានន័យថាយើងអាចមានការឈឺចាប់ដោយសារការរត់ ឬជាភាសាបច្ចេកទេសគឺជំងឺ Osgood Schlatters។ យ៉ាងនេះក្តី ប្រសិនបើយើងមានការឈឺចាប់នៅខាងក្រោយនៃជង្គង់ វាអាចជារោគសញ្ញានៃជំងឺរលាកសន្លាក់ ឬការរហែកឆ្អឹងខ្ចី។ ដូចគ្នាផងដែរ ការឈឺចាប់នៅលើផ្នែកខាងក្នុងអាចទាក់ទងនឹងការរោលរាលទៅលើសរសៃពួរ សរសៃរយាង ឬឆ្អឹងខ្ចី។
២- តើយើងចាប់ផ្តើមឈឺជង្គង់នៅពេលណា ?
ប្រសិនបើយើងមានអារម្មណ៍ថាវាពិបាកក្នុងការរៀបរាប់កន្លែងឈឺនៅត្រង់ណានោះ យើងអាចនឹងចង់គិតថាពេលណាវាចាប់ផ្តើម។ តាមធម្មតា ហេតុផលញឹកញាប់ជាធម្មតាបំផុតនៃការឈឺចាប់ជង្គង់ភ្លាមៗ គឺការដួលពេលដែលមានការពត់កាច់មិនធម្មតា ឬកម្លាំងយ៉ាងខ្លាំងឆ្លងកាត់ជង្គង់។ តាមធម្មតាយើងមានអារម្មណ៍ឈឺចាប់ភ្លាមៗក្នុងរង្វង់ ២៤ ម៉ោងដំបូងក្រោយពីដួល។ ការឈឺចាប់នេះនាំទៅដល់របួសចំពោះ សរសៃរយាង ឬឆ្អឹងខ្ចី។
ក្នុងករណីការឈឺចាប់របស់យើងបានចាប់ផ្តើមអស់ពេលមួយរយៈដោយគ្មានមូលហេតុ វាអាចជាសភាពបញ្ហារបស់ជង្គង់ដែលនៅពីខាងក្រោយ ដែលយើងអាចនឹងមិនដឹង។
៣- តើរៀបរាប់រោគសញ្ញាការឈឺជង្គង់យ៉ាងដូចម្តេច ?
ដើម្បីផ្តល់ព័ត៌មានកាន់តែច្រើនអំពីការឈឺចាប់ទៅកាន់វេជ្ជបណ្ឌិត យើងអាចរៀបរាប់កាលៈទេសៈនៅក្បែរជុំវិញការឈឺចាប់ទាំងនោះ។ ការឈឺចាប់កាន់តែអាក្រក់ឡើងនៅពេលព្រឹក ឬក្រោយពីរយៈកាលនៃភាពអសកម្ម ។ ការឈឺចាប់កាន់តែអាក្រក់ឡើងពេលយើងភ្ញាក់ពីដំណេក ឬចុះជណ្តើរ ការឈឺចាប់កាន់តែអាក្រក់ឡើងពេលយើងធ្វើសកម្មពេញមួយថ្ងៃ ឬចល័តចុះឡើងអស់មួយរយៈ ដែលអ្វីទាំងនេះយើងត្រូវប្រាប់ដល់គ្រូពេទ្យ។
យើងក៏អាចមានការឈឺចាប់កាន់តែអាក្រក់ឡើងក្រោយពីសកម្មភាពជាក់លាក់មួយចំណួន រួមមានឡើងជណ្តើរ ដើរ អង្គុយច្រហោងនៅក្នុងសួនច្បារ ឬជិះកង់ជាមួយកូនៗតូចៗ។ ដូចគ្នាផងដែរយើងអាចប្រាប់ពីអ្វីដែលយើងបានជួបប្រទះដូចជា៖
- ជង្គង់ហើម ថាតើជង្គង់ហើមពេលណា នៅក្នុងថ្ងៃនីមួយៗដើម្បីប្រាប់វេជ្ជបណ្ឌិតនៅពេលណាត់ជួបបន្ទាប់។
- មានអារម្មណ៍ថាផ្ទៃគ្រើមចំនួនពីរនៅក្នុងជង្គង់កំពុងតែធ្វើចលនាផ្អិបទល់គ្នា។
- អាចឭសំឡេងនោះកំពុងតែចេញមកពីជង្គង់។
- មានអារម្មណ៍ខ្សោយពេលដើរ ហើយត្រូវការចាប់តោងទៅលើអ្វីមួយដើម្បីកុំឲ្យដួល។
បើយើងអាចរៀបរាប់រោគសញ្ញាបានកាន់តែច្រើន វេជ្ជបណ្ឌិតកាន់តែធ្វើរោគវិនិច្ឆ័យបានកាន់តែប្រសើរឡើង។
៤- តាមដានការឈឺចាប់ជង្គង់
វេជ្ជបណ្ឌិតអាចនឹងលើកស្នើឡើងជាយោបល់ឲ្យសរសេរកត់ទុកសេចក្តីលម្អិតច្រើនថែមទៀតអំពីការឈឺចាប់របស់យើងដែលអាចជួយដល់ការធ្វើរោគវិនិច្ឆ័យបាន ដូចជា៖
- តាមដានការឈឺចាប់ជង្គង់របស់យើងនៅលើក្រដាសអំពីពេលវេលានៅក្នុងថ្ងៃនីមួយៗដែលយើងឈឺចាប់អាក្រក់បំផុត និងអ្វីដែលយើងកំពុងតែធ្វើនៅពេលនោះ។
- ដាក់ពិន្ទុការឈឺចាប់ជង្គង់។ ចំណុចចាប់ផ្តើមដ៏ល្អគឺពី១ដល់ ១០ បន្ទាប់មក យើងគួរតែដាក់ពិន្ទុការឈឺចាប់ដោយផ្អែកលើក្រិតរង្វាស់រង្វាល់នេះ។
- និយាយអំពីភាពមានកម្រិតកំណត់។ យើងគួរប្រាប់វេជ្ជបណ្ឌិតថាតើការឈឺចាប់នេះបានរារាំងហាមឃាត់យើងមិនឲ្យធ្វើសកម្មភាពនៅក្នុងជីវិតប្រចាំថ្ងៃយ៉ាងដូចម្តេចខ្លះ។
ជាមួយនឹងគន្លឹះល្បិចដ៏មានប្រយោជន៍ខាងលើនេះ វេជ្ជបណ្ឌិតនឹងអាចធ្វើរោគវិនិច្ឆ័យស្ថានភាពយើងបានយ៉ាងងាយស្រួល។
អត្ថបទពាក់ព័ន្ធ៖
- ទម្លាប់មិនល្អមួយចំនួន ជាមូលហេតុធ្វើឲ្យឈឺសន្លាក់ទាំងវ័យក្មេង
- មកពីទម្លាប់ញ៉ាំបែបនេះ បានជាលើសជាតិអាស៊ីដ ទៅជាឈឺសន្លាក់
- មូលហេតុធ្វើឲ្យជង្គង់ខ្មៅ និងរូបមន្តជួយប្រែជាសវិញ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]