backup og meta

ញ៉ាំ​ប្រមាត់​ត្រីដើម្បីព្យាបាលជំងឺ ប្រយ័ត្ន​ពុល ឈានទៅខូច​តម្រង​នោម​ពិបាក​ដល់​ខ្លួន

ញ៉ាំ​ប្រមាត់​ត្រីដើម្បីព្យាបាលជំងឺ ប្រយ័ត្ន​ពុល ឈានទៅខូច​តម្រង​នោម​ពិបាក​ដល់​ខ្លួន

គ្នា​យើង​មួយ​ចំនួន​ចូល​ចិត្ត​ញ៉ាំ​សាច់​ត្រី ខ្លះ​ញ៉ាំ​ទាំងគ្រឿងក្នុង ឬ​ប្រមាត់​ត្រី​ទៀត​ផង។ ធម្មតា យើង​មិន​សូវ​ដឹង​ទេ​ថា ការ​ញ៉ាំ​ប្រមាត់​ត្រី​អាច​ប៉ះពាល់​ដល់​សុខភាព​យើង រី​ឯ​ចាស់ៗ​មួយ​ចំនួន គិត​ថា​វា​ជា​ថ្នាំ​បុរាណ​ល្អ​សម្រាប់​សុខភាព​ទៀត​ពេល​ញ៉ាំ​ទៅ។ ប៉ុន្តែ ប្រមាត់​ត្រី​អាច​ជា​ថ្នាំ​បុរាណ​ជួយ​សុខភាព តែ​វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​ខូច​តម្រង​នោម​វិញ។​

ប្រមាត់​ត្រី​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ឱសថ​មួយ​ប្រភេទ​សម្រាប់​បំប៉ន​សុខភាព ជំនួយ​ភ្នែក ព្យាបាល គ្រុន​ក្ដៅ ឬ​ជំងឺ​ហឺត​ជាដើម។ ចំណែក​ប្រមាត់​ត្រី​ប្រភេទ​ខ្លះ មាន​ផ្ទុក​នូវ​សារធាតុ​ពុល​មួយ​ចំនួន​ដូចជា សារធាតុ 5a cyprinol sulfate ដែល​អាច​ផ្ដល់​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព។ នេះ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត

ប្រភេទ​ត្រី​អ្វី​ដែល​ញ៉ាំ​ប្រមាត់​ហើយ​យើង​អាច​ពុល​បាន?

ត្រី​ដែល​មាន​ប្រមាត់​ពុល​មាន​ច្រើន​ប្រភេទ ប៉ុន្តែ​នៅ​ខ្មែរ​ប្រមាត់​ត្រី​ដែល​តែង​បង្ក​ជា​ការ​ពុល​ញឹក​ញាប់​មាន​២​ប្រភេទ​គឺ៖

១. ប្រមាត់​ត្រី​ក្អែក

២. ប្រមាត់​ត្រី​ត្រសក់

ជា​ទូទៅ កម្រិត​នៃ​ការ​ពុល​អាស្រ័យ​នឹង​បរិមាណ​ដែល​បាន​ញ៉ាំ​ទៅ។ អ្នក​ជំងឺ​ដែល​ពុល​ប្រមាត់​ត្រី ភាគ​ច្រើន​មាន​អាការៈ​ឈឺ​ពោះ​ខ្លាំង ក្អួត រាក នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ញ៉ាំ​រួច។ ដល់​ពេល​៤៨ ទៅ​៧២​ម៉ោង​ក្រោយ អ្នក​ជំងឺ​ចាប់​ផ្ដើម​មាន​រោគ​សញ្ញា​នៃ​ការ​ពុល​តម្រង​នោម​ដូច​ជា ហើម នោម​តិច ឬ​គ្មាន​ទឹក​នោម​សោះ (​ជួន​កាល​អាច​ចេញ​ជា​សញ្ញា​នៃ​ការ​ពុល​ថ្លើម​ដែរ​ដូច​ជា ភ្នែក និង​ស្បែក​ឡើង​ពណ៌​លឿង​ជាដើម។

ក្នុង​ករណី​ដែល គ្នា​យើង​ពុល​ប្រមាត់​ត្រី​ធ្ងន់ធ្ងរ​អាច​ធ្វើ​ឲ្យ​ខូច​ដល់​តម្រង​នោម និង​ទាម​ទារ​ឲ្យ​ព្យាបាល​ជា​បន្ទាន់។ ដូច​នេះ ចំពោះ​គ្នា​យើង​ដែល​ចូល​ចិត្ត​ញ៉ាំ​ប្រមាត់​ត្រី គួរ​ចៀសវាង​ត្រី​ពីរ​ប្រភេទ​ខាង​លើ ព្រោះ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​សុខភាព។

 

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

15/07/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្មេងពុលអាហារ មានរោគសញ្ញាម៉េច? គួរជួយដោយរបៀបណា?

ចំណីចំណុកច្រើន ហូបផ្តេសផ្តាសប្រយ័ត្នពុលអាហារពិបាកដល់ខ្លួន ទាំងនេះជារោគសញ្ញាគួរសម្គាល់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 15, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម