ការថែទាំសុខភាពគឺជារឿងដ៏សំខាន់មួយ ដែលគ្នាយើងគប្បីយកចិត្តទុកដាក់ឲ្យបានដិតដល់។ នៅពេលដែលយើងចាប់ផ្ដើមទម្លាប់ប្រចាំថ្ងៃដែលល្អចំពោះសុខភាព នោះរាងកាយរបស់យើងនឹងនៅតែរឹងមាំ ក៏ដូចជាជៀសផុតពីជំងឺផ្សេងៗ។ យ៉ាងណាមិញ យោងតាមការសិក្សាមួយបានបង្ហាញថា បុរស និងស្ត្រីដែលរក្សាទម្លាប់រស់នៅប្រកបដោយសុខភាពល្អមានហានិភ័យទាបនៃការស្លាប់ដោយជំងឺសរសៃឈាមបេះដូងដល់ទៅ៨២% និងជំងឺមហារីកចំនួន៦៥% បើប្រៀបធៀបទៅនឹងអ្នកដែលមិនមានបែបបទរស់នៅល្អ។ ការសិក្សាដដែលនេះបានណែនាំទម្លាប់សាមញ្ញទាំងប្រាំនេះ ដែលជះឥទ្ធិពលដ៏ខ្លាំងក្លាចំពោះអាយុជីវិតរបស់យើង។
១. រក្សារបបអាហារល្អ
ពិតណាស់ ការញ៉ាំរបបអាហារមិនល្អ និងគ្មានតុល្យភាពអាចបណ្ដាលឲ្យកើតមានជំងឺដ៏គ្រោះថ្នាក់ជាច្រើន ដូចជាសម្ពាធឈាមខ្ពស់ និងជំងឺទឹកនោមផ្អែម។ ចំណែកឯរបបអាហារដែលមានសុខភាពល្អ គប្បីបញ្ចូលអាហារកែច្នៃក្នុងកម្រិតតិចតួច ញ៉ាំគ្រាប់ធញ្ញជាតិទាំងមូល បន្លែ ផ្លែឈើ និងប្រភពធម្មជាតិនៃប្រូតេអ៊ីន ដូចជាត្រី និងសណ្ដែក ឲ្យបានច្រើន។
២. ធ្វើលំហាត់ប្រាណប្រចាំថ្ងៃ
ជាមួយគ្នានេះដែរ ការធ្វើលំហាត់ប្រាណប្រចាំថ្ងៃមានសារសំខាន់ណាស់។ យោងតាមការសិក្សាមួយពីវិទ្យាស្ថានជំងឺមហារីកថ្នាក់ជាតិ (NCI)បានបង្ហាញថា គ្រាន់តែយើងធ្វើលំហាត់ប្រាណតិចតួចប្រចាំថ្ងៃ ក៏អាចបង្កើនអាយុរបស់យើងដល់ទៅ៤,៥ឆ្នាំផងដែរ។
៣. រក្សាទម្ងន់ត្រឹមត្រូវ
បន្ថែមពីនេះ ការគ្រប់គ្រងទម្ងន់ខ្លួនឲ្យមានតុល្យភាពក៏អាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង និងជំងឺមហារីកសុដន់ថែមទៀតផង។ ជាទូទៅ ទម្ងន់ខ្លួនសមស្របរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ ប៉ុន្តែប្រសិនបើយើងមានសន្ទស្សន៍ម៉ាសរាងកាយ(BMI)ចន្លោះពី១៨,៥ និង២៤,៩ បានន័យថាយើងមានទម្ងន់ខ្លួនដែលមានសុខភាពល្អ។
៤.កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង
៥. ជៀសវាងការជក់បារី
[embed-health-tool-bmi]