backup og meta

ប្រភេទថ្នាំញ៉ាំ ឬលាបស្បែកមានសារធាតុម៉្យាងនេះ អាចបង្កជាជំងឺ Cushing Syndrome

ប្រភេទថ្នាំញ៉ាំ ឬលាបស្បែកមានសារធាតុម៉្យាងនេះ អាចបង្កជាជំងឺ Cushing Syndrome

ពេល​កើត​ត្រអក ឬ​ឡើង​កន្ទួល​លើ​ស្បែក ឬ​ពេល​ឈឺ​ជំងឺ​អ្វីមួយ គ្នា​យើង​ច្បាស់​ជា​ត្រូវ​ញ៉ាំថ្នាំ ថ្នាំលាប ដើម្បី​ព្យាបាល​ឲ្យ​វា​បាត់​ទៅ​វិញ ។ ប៉ុន្តែ យើង​ត្រូវ​ដឹង​ថា នៅ​ក្នុង​ថ្នាំ​លាប ឬញ៉ាំមួយចំនួនមាន​មាន​ផ្ទុក​សារធាតុ​ម៉្យាង ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​កើត​ជំងឺ Cushing Syndrome។

អ្វី​ទៅ​ជា​ជំងឺ Cushing Syndrome?

Cushing Syndrome ឬ​អាច​ហៅ​ថា ជំងឺ​មុខ​មូល​ដូច​ព្រះ​ចន្ទ កើត​ឡើង​នៅ​ពេល​ដែល​រាងកាយ​យើង​មាន​អ័រម៉ូន cortisol ច្រើន​ពេក។ វា​អាច​បណ្ដាល​មក​ពី​ការ​ប្រើ​ថ្នាំ​មាន​ផ្ទុក​សារធាតុ corticosteroid ឬ​រាងកាយ​ផលិត​អ័រម៉ូន cortisol លើស​កម្រិត។

ការ​ញ៉ាំ​ថ្នាំ corticosteroid លើស​កម្រិត​ក្នុង​រយៈ​ពេល​យូរ ក៏​អាច​បង្ក​ជា​ជំងឺ Cushing Syndrome ដែរ។ ថ្នាំ​ប្រភេទ corticosteroid ចាំបាច់ ដើម្បី​ព្យាបាល​ជំងឺ​រលាក​ដូចជា ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ ជំងឺ lupus និង​ជំងឺ​ហឺត។ ពពួក​ថ្នាំ​ប្រភេទ​នេះ ក៏​ត្រូវ​បាន​ប្រើ​ដើម្បី​ទប់ស្កាត់​រាងកាយ​ពី​ការ​បដិសេធ​សរីរាង្គ ក្រោយ​ការ​វះកាត់​ផ្លាស់​ប្ដូរ​សរីរាង្គ​រួច។ ក្រៅ​ពី​ការ​ញ៉ាំ​ថ្នាំ ជំងឺ Cushing Syndrome ក៏​អាច​កើត​ឡើង​បាន​ដោយ​សារ​ការ​ចាក់​ថ្នាំ corticosteroid ដែរ។ ឧទាហរណ៍ ការ​ចាក់​ម្ដង​ហើយ​ម្ដង​ទៀត សម្រាប់​ព្យាបាល​ជំងឺ​ឈឺ​សន្លាក់​ជាដើម។

កម្មវិធីពិនិត្យជំងឺហឺតអនឡាញ

ពពួក​ថ្នាំ steroid ដែល​ស្រូប​ចូល​ក្នុង​ខ្លួន​​អ្នក​ជំងឺ​ហឺត និង​ក្រែម​លាប​ស្បែក​មាន​សារធាតុ steroids ដែល​ប្រើ​ជា​ថ្នាំ​លាប​បំបាត់​បញ្ហា​លើ​ស្បែក ជា​ទូទៅ​មិន​សូវ​បង្ក​ឲ្យ​មាន​ជំងឺ Cushing Syndrome ដូច​ពពួក​ថ្នាំ​ញ៉ាំ​ទេ។ ប៉ុន្តែ ចំពោះ​បុគ្គល​មួយ​ចំនួន ថ្នាំ​ទាំង​នេះ​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ Cushing Syndrome ជា​ពិសេស​ប្រសិន​បើ​ប្រើ​វា​ក្នុង​កម្រិត​ខ្ពស់។

រោគ​សញ្ញា​នៃ​ជំងឺ Cushing Syndrome

រោគ​សញ្ញា​នៃ​ជំងឺ អាច​ប្រែ​ប្រួល​ទៅ​តាម​កម្រិត​លើស​នៃ​អ័រម៉ូន Cortisol ក្នុង​រាងកាយ​របស់​យើង ហើយ​រោគ​សញ្ញា​ទូទៅ​រួម​មាន៖

– ឡើង​ទម្ងន់ (ពិសេស​លើ​មុខ ខ្នង និង​លើ​ស្មា)

– ឡើង​សង្វារ​ពណ៌​ផ្កាឈូក ពណ៌​ស្វាយ​លើ​សុដន់ ក្រោម​ក្បាល​ពោះ ភ្លៅ និង​ដៃ

– ស្បែក​ឡើង​ស្ដើង ឆាប់​ជាំ ឆាប់​ក្រហម

– ត្រូវ​ការ​ពេល​ព្យាបាល​យូរ ពេល​មុត​ដៃ ឬ​រយះ​ស្បែក

– ឡើង​មុន។ល។

ផល​វិបាក​នៃ​ជំងឺ Cushing Syndrome

បើ​គ្មាន​ការ​ព្យាបាល​ទេ ផល​វិបាក​នៃ​ជំងឺ​នេះ​អាច​រួម​មាន៖

  • បាត់​បង់​កំហាប់​ឆ្អឹង (ជំងឺ​ពុកឆ្អឹង)
  • ជំងឺ​លើស​សម្ពាធ​ឈាម
  • ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២
  • ការ​ឆ្លង​មេរោគ​ញឹកញាប់ ឬ​មិន​ធម្មតា
  • បាត់បង់​ម៉ាស​សាច់ដុំ និង​កម្លាំង។

Cushing syndrome

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Cushing syndrome https://www.mayoclinic.org/diseases-conditions/cushing-syndrome/symptoms-causes/syc-20351310

Cushing’s Syndrome Causes https://www.endocrineweb.com/conditions/cushings-syndrome/cushings-syndrome-causes

Cushing’s syndromehttps://www.nhs.uk/conditions/cushings-syndrome/

កំណែ​ប្រែបច្ចុប្បន្ន

07/09/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 07, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម