backup og meta

ពិតទេ គេង​មិន​កើយ​ខ្នើយ​ មាន​អត្ថប្រយោជន៍​ច្រើន​​ដល់​ស្បែក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 23, 2021

    ពិតទេ គេង​មិន​កើយ​ខ្នើយ​ មាន​អត្ថប្រយោជន៍​ច្រើន​​ដល់​ស្បែក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​?

    គេង​ដោយ​មិន​កើយ​ខ្នើយ​អាច​ធ្វើ​ឲ្យ​​យើង​គ្មាន​​ផាសុកភាព​នៅ​ពេល​ដំបូង​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​​យ៉ាង​អស្ចារ្យ​។ ពិត​ណាស់ ការ​គេង​ដោយ​មិន​កើយ​ខ្នើយ​ ​មិន​ត្រឹម​តែ​ជួយ​កម្ចាត់​បញ្ហា​ឈឺ​ខ្នង​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ​ និង​ជួយ​ឲ្យ​ស្បែក​ទន់​ល្មើយ​ ក៏​ដូចជា​ក្មេង​ជាង​វ័យ​ថែម​ទៀត​ផង​។ ខាង​ក្រោម​នេះ ជា​អត្ថប្រយោជន៍​ចំពោះ​ស្បែក​ ប្រសិនបើ​យើង​គេង​មិន​កើយ​ខ្នើយ​។

    ១. កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​

    យើង​ដឹង​ហើយ​ថា​ ការ​គេង​មិន​គ្រប់គ្រាន់​អាច​ធ្វើ​ឲ្យ​យើង​មើល​ទៅ​ចាស់​ជាង​វ័យ​។​ យ៉ាង​ណា​មិញ ស្រោម​ខ្នើយ​ក៏​អាច​ធ្វើ​ឲ្យ​យើង​ឆាប់​ចាស់​ដូច​គ្នា។ ស្រោម​ខ្នើយ​ភាគ​ច្រើន​ផលិត​ឡើង​ពី​កប្បាស​ ដែល​​​​អាច​​កកិត​នឹង​ស្បែក​ បណ្ដាល​ឲ្យ​ស្បែក​ស្ងួត​។ ស្បែក​ដែល​គ្មាន​សំណើម​ងាយ​នឹង​​កើត​មាន​ស្នាម​ជ្រីវជ្រួញ។ នៅ​ពេល​ដែល​យើង​គេង​មិន​កើយ​ខ្នើយ​ ​​វា​អាច​នឹង​ផ្ដល់​គុណប្រយោជន៍​ជា​ច្រើន​ដល់​ស្បែក​នៅ​រយៈពេល​យូរ​។

    ២. ស្បែក​ទន់​​ល្មើយ​

    ស្បែក​របស់​យើង​ត្រូវការ​សំណើម​ដូច​ទៅ​នឹង​រាងកាយ​ទាំង​មូល​ផង​ដែរ​។ ប៉ុន្តែ​ ស្រោម​ខ្នើយ​​ធ្វើ​ពី​កប្បាស​ អាច​​បំផ្លាញ​សំណើម​ និង​ប្រេង​សំខាន់​ៗ​នៃ​ស្បែក​ ដែល​​ជា​លទ្ធផល​ វា​ធ្វើ​ឲ្យ​ស្បែក​របក​ និង​​មិន​មាន​សុខភាព​ល្អ​។

    ៣. បង្ការ​ការ​​រលាក​ស្បែក​

    ប្រសិនបើ​គ្នា​យើង​មាន​ស្បែក​ងាយ​ប្រតិកម្ម និង​ងាយ​កើត​មុន​ ការ​គេង​ដោយ​ប្រើ​ខ្នើយ​ធ្វើ​ពី​កប្បាស​ មិន​មែន​ជា​ជម្រើស​ដ៏​ល្អ​ឡើយ​។ កប្បាស​មាន​សភាព​គ្រើម​ពេក​ចំពោះ​ស្បែក​ ហើយ​ការ​កកិត​នឹង​កប្បាស​ ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​រលាក​ និង​កាន់​តែ​យ៉ាប់យ៉ឺន​ទៅ​ៗ​។ ដោយ​សារ​តែ​ខ្នើយ​របស់​យើង​អាច​ជា​​កន្លែង​ប្រមូលផ្ដុំ​​នៃ​ពពួក​បាក់តេរី ការ​គេង​ដោយ​​សង្កត់​មុខ​នៅ​លើ​ខ្នើយ​ អាច​បណ្ដាល​ឲ្យ​កើត​មុន​យ៉ាង​ងាយ​។

    គេងមិនកើយខ្នើយ

    ៤. ជួយ​ឲ្យ​ស្បែក​ឆាប់​ជា​សះស្បើយ​

    នៅ​ពេល​ដែល​យើង​គេង​​ ស្បែក​របស់​យើង​នឹង​​ជួសជុល​ខ្លួន​ឯង​ ដើម្បី​ត្រលប់​ទៅ​រក​សភាព​ល្អ​ប្រសើរ​ឡើង​វិញ​។ ខ្នើយ​ប្រមូលផ្ដុំ​ជាតិ​ខ្លាញ់​ និង​កាក​សំណល់​ពី​គ្រឿង​សម្អាង​ពី​មួយ​យប់​ទៅ​មួយ​យប់​ ដែល​ធ្វើ​ឲ្យ​ការ​គេង​សង្កត់​មុខ​នៅ​លើ​ខ្នើយ​ ជះ​ឥទ្ធិពល​អវិជ្ជមាន​​ដល់​ស្បែក​មុខ​យ៉ាង​សម្បើម​។

    ៥. ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​

    ការ​គេង​នៅ​លើ​ខ្នើយ​ដែល​ទន់​ពេក​ អាច​កាត់បន្ថយ​លំហូរ​ឈាម​ទៅ​កាន់​ក្បាល។ កត្តា​នេះ​អាច​បណ្ដាល​​ឲ្យ​ឈឺ​ក ឈឺ​ក្បាល​ ព្រម​ទាំង​​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ និង​ស្រអាប់​។ ចរន្ត​ឈាម​​ខ្សោយ​អាច​នាំ​ឲ្យ​មាន​បញ្ហា​ស្បែក​ផ្សេង​ៗ រួម​ទាំង​​ពណ៌​ស្បែក​មិន​ស៊ី​​គ្នា​ កន្ទួល​ និង​រោល​។

    ៦. កាត់បន្ថយ​ស្នាម​ផ្នត់​​នៃ​ស្បែក

    ជាមួយ​គ្នា​នេះ​ដែរ ប្រសិនបើ​គ្នា​យើង​សង្កេត​ឃើញ​ស្នាម​​ផ្នត់​​នៅ​លើ​ផ្ទៃ​មុខ បន្ទាប់​ពី​ភ្ញាក់​ពី​គេង​ វា​ក៏​អាច​បណ្ដាល​មក​ពី​ខ្នើយ​របស់​យើង​។ ​ជាក់​ស្ដែង ខ្នើយ​ដែល​ធ្វើ​ពី​កប្បាស​ក្រាស់​​ៗ​ អាច​បង្ក​ឲ្យ​មាន​ស្នាម​ផ្នត់​​នៅ​លើ​ស្បែក​ ហើយ​ទោះ​បី​ជា​ស្នាម​ទាំង​នេះ អាច​នឹង​បាត់​ទៅ​វិញ​បន្តិច​ម្ដង​ៗ​នៅ​ក្នុង​ថ្ងៃ​ដដែល​​ក៏​ពិត​មែន​ ប៉ុន្តែ​នៅ​ពេល​ដែល​​ស្បែក​របស់​យើង​កើត​មាន​ស្នាម​​ដែល​បន្សល់​ពី​ការ​កើយ​ខ្នើយ​ដដែល​ៗ វា​​ក៏​អាច​នាំ​ឲ្យ​យើង​កើត​មាន​ស្នាម​ជ្រីវជ្រួញ​ជា​រៀង​រហូត​។ ហេតុ​នេះ​ហើយ​ ការ​គេង​​ដោយ​មិន​កើយ​ខ្នើយ​​ជា​ជម្រើស​ដ៏​ល្អ ដើម្បី​ទទួល​បាន​ស្បែក​ដែល​មាន​សុខភាព​ និង​ទន់​ល្មើយ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 23, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម