backup og meta

តិចនិក​ទាំង​៥​​ព្យាបាល​បញ្ហាមុន​ សម្រាប់​ស្បែក​ងាយ​ប្រតិកម្ម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 31, 2021

    តិចនិក​ទាំង​៥​​ព្យាបាល​បញ្ហាមុន​ សម្រាប់​ស្បែក​ងាយ​ប្រតិកម្ម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    បញ្ហា​មុន​​គឺ​ជា​កង្វល់​របស់​ស្រីៗ​យើង​​ស្រាប់​ហើយ​ ប៉ុន្តែ​ប្រសិនបើ​យើង​មាន​ស្បែក​ងាយ​ប្រតិកម្ម​ទៀត​នោះ វា​កាន់​តែ​ពិបាក​ព្យាបាល​មិន​ខាន​។​ ពិត​ណាស់​ ការ​ព្យាបាល​មុន​​ទាក់ទង​នឹង​ការ​ប្រើប្រាស់​សារធាតុ​ផ្សំ​​ខ្លាំង​​ៗ​ ដែល​អាច​ជ្រាប​ចូល​​យ៉ាង​ជ្រៅ​​ក្នុង​ស្រទាប់​ស្បែក​ និង​កម្ចាត់​ចោល​ស្រទាប់​​ខាង​លើ​នៃ​ស្បែក​។​ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មាន​ស្បែក​ប្រតិកម្ម​​វិញ​ ​មិន​អាច​ប្រើប្រាស់​ផលិត​ផល​ថែទាំ​ស្បែក​ដែល​មាន​សារធាតុ​ផ្សំ​ខ្លាំង​ៗ​បាន​ឡើយ​។​

    ​ដូច្នេះ​ហើយ​ ការ​ព្យាបាល​មុន​ដ៏​ល្អ​បំផុត​គឺ​មិន​ត្រូវ​​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ និង​រលាក​ ក៏​ដូចជា​ប្រតិកម្ម​​ឡើយ​។​ ​ខាង​ក្រោម​នេះ គឺ​ជា​គន្លឹះ​មួយ​ចំនួន​សម្រាប់​ការ​ព្យាបាល​មុន​ សម្រាប់​ស្បែក​ងាយ​ប្រតិកម្ម​។

    ១. កំណត់​ស្បែក​ងាយ​ប្រតិកម្ម​ឲ្យ​បាន​ត្រឹមត្រូវ​

    ​ជំហាន​ដំបូង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ស្បែក​ងាយ​ប្រតិកម្ម​ និង​​កើត​មុន​គឺ​កំណត់​​​ប្រភេទ​ស្បែក​​ដែល​ងាយ​ប្រតិកម្ម​ឲ្យ​បាន​ត្រឹមត្រូវ​។​ ប្រសិនបើ​​ស្បែក​លេច​ឡើង​ស្នាម​ក្រហម​ និង​​រលាក​ នៅ​ពេល​​លាប​ផលិតផល​ផ្សេង​ៗ​ ​នេះ​មាន​ន័យ​ថា​យើង​មាន​ស្បែក​ងាយ​ប្រតិកម្ម​ ដែល​មាន​ប្រតិកម្ម​ខ្លាំង​ចំពោះ​ផលិតផល​ថែ​សម្រស់​។​ ​​ក្នុង​ករណី​ដែល​គ្នា​យើង​មាន​ស្បែក​ស្ងួត​ និង​កើត​មុន​ វា​អាច​ធ្វើ​ឲ្យ​ស្បែក​​ងាយ​ឈឺចាប់​នៅ​ពេល​ប៉ះ​។​ ​ការ​ព្យាបាល​​មុន​នឹង​ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​ប្រតិកម្ម​ជាង​មុន​ ជា​ពិសេស​នៅ​ពេល​ប្រើប្រាស់​សារធាតុ​ផ្សំ​ដែល​មាន​ដូចជា Retinoids, Benzoyl Peroxide, Salicylic Acid ​និង​ផលិតផល​ព្យាបាល​ដទៃ​ទៀត​។

    ២. ជៀសវាង​ធ្វើ​ឲ្យ​ស្បែក​​កាន់​តែ​ស្ងួត​

    ពិត​ណាស់​ រាល់​ផលិតផល​សម្រាប់​ព្យាបាល​មុន​ សុទ្ធ​តែ​ធ្វើ​ឲ្យ​ស្បែក​​កាន់​តែ​ងាយ​ប្រតិកម្ម​ ដូច្នេះ​ហើយ​ ​យើង​ត្រូវ​​ជ្រើសរើស​ផលិតផល​​​ព្យាបាល​មុន​​ដោយ​យក​ចិត្ត​ទុក​ដាក់​​ជា​ទី​បំផុត​។ ​ការ​ប្រើប្រាស់​ក្រែម​ផ្ដល់​សំណើម​គឺ​ជា​រឿង​សំខាន់​​មួយ ទោះបី​ជា​​យើង​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​មុន​ក៏​ដោយ​​។​ ​មាន​​ផលិតផល​មួយ​ចំនួន​ដែល​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ព្យាបាល​មុន​ ដោយ​​មាន​ផ្ទុក​ស័ង្កសី​ និង​អាស៊ីដ​ Myristic ​ផ្ដល់​សំណើម​ និង​ការពារ​មុន​នៅ​ក្នុង​ពេល​តែ​មួយ​។​ បន្ថែម​ពី​នេះ​ ​ការ​ប្រើប្រាស់​ក្រែម​ផ្ដល់​សំណើម​ និង​ហ្វូម​លាង​មុខ​ប្រភេទ​​ពពុះ​ ក៏​អាច​ជួយ​រក្សា​ជាតិ​ទឹក​ដល់​ស្បែក​​ដូច​គ្នា​។

    ៣. ការ​ព្យាបាល​បែប​ស្រាល​ ​និង​មាន​ប្រសិទ្ធភាព

    ការ​ព្យាបាល​មុន​ដ៏​ល្អ​បំផុត​សម្រាប់​ស្បែក​ងាយ​ប្រតិកម្ម​គឺ​Topical Retinoids ពីព្រោះ​វា​ជា​វិធីសាស្ត្រ​ដ៏​ពូកែ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​។​ យ៉ាង​ណា​មិញ​ ចូរ​ជៀសវាង​សារធាតុ​ផ្សំ​ដែល​អាច​​ធ្វើ​ឲ្យ​រលាក​ស្បែក​ដូចជា​ benzoyl peroxide, salicylic acid, ឬ​ tea tree oil។​ ​គ្នា​យើង​គប្បី​ប្រើ​ផលិតផល​ដែល​មាន​សារធាតុ​Topical retinoids ជាមួយ​នឹង​ហ្វូម​លាង​មុខ​ដែល​​គ្មាន​ជាតិ​កាត់​ ក្រែម​ផ្ដល់​សំណើម​​ និង​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មិន​ធ្វើ​​ឲ្យ​ស្ទះ​រន្ធ​ញើស​ ​។

    ៤. ចាប់ផ្ដើម​យឺត​ៗ

    ​​​​​​​​ខណៈ​ពេល​ដែល​យើង​ដឹង​ថា​​ការ​ថែទាំ​ស្បែក​ប្រភេទ​​ណា​ដែល​ស័ក្ដិសម​​ចំពោះ​ស្បែក​របស់​យើង​ហើយ​នោះ​​ ចូរ​ចាប់ផ្ដើម​យឺត​ៗ​។​ ​យើង​គប្បី​តាមដាន​ពី​ប្រតិកម្ម​របស់​ស្បែក​ និង​ប្រុងប្រយ័ត្ន​ចំពោះ​បរិមាណ​ និង​ភាព​ញឹកញាប់​នៃ​ការ​ប្រើប្រាស់​។​ ជាង​នេះ​ទៅទៀត​ ចូរ​សាកល្បង​លាប​វា​នៅ​លើ​ដៃ​មុន​ពេល​ចាប់ផ្ដើម​លាប​នៅ​លើ​មុខ​។​ សម្រាប់​អ្នក​ដែល​មាន​ស្បែក​ងាយ​ប្រតិកម្ម​ ចូរ​ចាប់ផ្តើម​លាប​វា​នៅ​ពេល​យប់​ ឬ​១​ទៅ​២​ដង​ក្នុង​មួយ​សប្ដាហ៍​។​ នៅ​ពេល​ដែល​​ប្រាកដ​ថា​ស្បែក​មុខ​​របស់​យើង​អាច​សម្របយក​ផលិតផល​​ទាំង​នោះ​​ហើយ​ ​យើង​អាច​ប្រើប្រាស់​វា​ញឹកញាប់​បាន​។​

    ស្បែកមុន២

    ៥. រឿង​​គួរ​ និង​មិន​គួរ​ធ្វើ​ចំពោះ​ស្បែក​

    • មិន​ត្រូវ​ប្រើប្រាស់​ផលិតផល​ច្រើន​ ដែល​មាន​ផ្ទុក​សារធាតុ​ tea tree oil, salicylic acid, ឬ​ glycolic acid និង​ជំនួស​ដោយ​ការ​ប្រើប្រាស់​​សារធាតុ​​ស្រាល​ៗ ដូចជាmandelic acid ឬbakuchiol សម្រាប់​ជម្រុះ​កោសិកា​ចាស់​ៗ។
    • មិន​ត្រូវ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​មុន​នៅ​ខាង​ក្រោម​​ភ្នែក​ ហើយ​ត្រូវ​ផ្ដល់​សំណើម​នៅ​បរិវេណ​ភ្នែក​ និង​ជុំវិញ​មាត់​​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​។
    • ប្រើប្រាស់​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​ជាតិ​ទឹក​ ឬ​ជែល​។
    • មិន​ត្រូវ​ប៉ះ​មុខ​ញឹកញាប់​​ឡើយ មិន​ថា​ប្រើប្រាស់​ជាមួយ​នឹង​កំណាត់​ស្អាត​ ឬ​​ផលិតផល​សម្រាប់​ស្បែក​មុខ ពីព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ងាយ​ប្រតិកម្ម​។
    • ​មិន​ត្រូវ​លាង​សម្អាត​មុខ​ញឹកញាប់​ពេក​ ​ជៀសវាង​បាត់បង់​​សំណើម​នៃ​ស្បែក​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 31, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម