backup og meta

តិចនិកលាងសម្អាតទំពាំងបាយជូរ កុំឱ្យសល់ថ្នាំសម្លាប់សត្វល្អិត

តិចនិកលាងសម្អាតទំពាំងបាយជូរ កុំឱ្យសល់ថ្នាំសម្លាប់សត្វល្អិត

ទំពាំងបាយជូរជាផ្លែឈើដែលស្ថិតក្នុងប្រភេទផលិតផលដែលមានកំហាប់ថ្នាំ​សម្លាប់សត្វល្អិតខ្ពស់។ ប្រសិនបើយើងលាងសម្អាតមិនបានស្អាតត្រឹមត្រូវទេ ថ្នាំ​សម្លាប់​សត្វ​ល្អិត​អាច​នៅ​ជាប់​នឹង​ផ្លែ​ទំពាំងបាយជូរ ពេលយើងញុំាទៅអាចប៉ះពាល់ដល់ខួរក្បាល និង​ប្រព័ន្ធ​ប្រសាទ។ យើងគួរលាង​សម្អាត​​ផ្លែ​ទំពាំងបាយជូរ​បែបណា​ទើប​ស្អាត​ល្អ?

សារធាតុពណ៌សនៅលើទំពាំងបាយជូ (និងប៊្លូបឺរី) មិន​មែន​ជា​សារធាតុ​ពុល ឬ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ទេ តែជាក្រមួនដែលផលិតដោយដើមទំពាំងបាយជូរ ហើយដើរតួជា​របាំង​ការពារ​សត្វល្អិត បាក់តេរី និងការពារផ្លែទំពាំងបាយ​ជូរ​ឱ្យនៅស្រស់ល្អ។

យើងអាចញុំាទាំងក្រមួននៅលើសំបកផ្លែទំពាំងបាយជូរបាន ប៉ុន្តែក្រមួនទាំងនេះ​អាច​មាន​រសជាតិ​ចត់បន្តិចបន្តួច ដូច្នេះភាគច្រើនយើងចូលចិត្ត​លាង​វាចេញ។

ខាងក្រោមនេះជាតិចនិច ៣ យ៉ាងដែលយើងអាចលាងសម្អាតផ្លែទំពាំងបាយ​ជូរបាន៖

១. លាងជាមួយទឹកស្អាត

មុនដំបូងយើងត្រូវបើកទឹករ៉ូប៊ីណេ រួចលាងផ្លែទំពាំងបាយជូរថ្នមៗ ៣០ វិនាទី។ ការ​លាង​បែបនេះអាចកម្ចាត់បាក់តេរីនៅលើផ្លែទំពាំងបាយជូរបាន​ប្រហែល ៨៥% ហើយ​ក៏អាចលាងជម្រះថ្នាំសំលាប់សត្វល្អិតបានដែរ។

បន្ទាប់មកដាក់ចានដែកត្រាំផ្លែទំពាំងបាយជូរជាមួយទឹកពី ៥ ទៅ ១០ នាទី​​ដើម្បី​កម្ចាត់​បាក់តេរី និងថ្នាំសម្អាប់សត្វល្អិតបន្ថែម។

យើងគួរចៀសវាងត្រាំទំពាំងបាយជូរក្នុងឡាប៊ូលាងចានផ្ទាល់ ព្រោះអាចបណ្តាល​​ឆ្លង​បាក់តេរី និងអាចបង្កជាជំងឺ។ ប្រសិនបើយើងចង់ត្រាំទំពាំងបាយជូរក្នុងឡាប៊ូលាងចានផ្ទាល់ យើងត្រូវលាង​ឡាប៊ូ​លាង​ចាន​ឱ្យស្អាតជាមុនសិន។

បន្ទាប់​មក​យើងចាក់ទឹកចេញ ហើយលាងទំពាំងបាយជូរម្តងទៀត រួចបេះទំពាំង​​បាយជូរ​ដែល​ខូច ឬរលួយចេញ ហើយទុកឱ្យទំពាំងបាយជូរស្រក់ទឹករហូតដល់ស្ងួត។

២. ត្រាំក្នុងទឹកលាយទឹកខ្មេះ

យើងត្រូវត្រាំផ្លែទំពាំងបាយជូរក្នុងទឹក ៣ ភាគ ជាមួយទឹកខ្មេះ ១ ភាគ​ប្រហែល ៥ ទៅ ១០ នាទី។ ការត្រាំបែបនេះអាចដើម្បីកម្ចាត់បាក់តេរី និងថ្នាំសម្លាប់សត្វល្អិតបាន​ប្រហែល​ ៩៨% ។

បន្ទាប់មក​លាង​ជម្រះផ្លែ​ទំពាំងបាយជូរក្រោមទឹករ៉ូប៊ីណេ​រយៈពេល ១ នាទី​ដើម្បី​លាង​សម្អាត​បាក់តេរី ថ្នាំសម្លាប់សត្វល្អិត និងទឹកខ្មេះដែលនៅ​សេស​សល់ រួចទុកឱ្យផ្លែ​ទំពាំងបាយជូរស្រក់ទឹកប្រហែល ១០ នាទី។

ទំពាំងបាយជូរ

ចង់គណនា BMR ចុចទីនេះ!

៣. លាងជាមួយម្សៅ Baking Soda និងអំបិល

មុនដំបូងយើងត្រូវបើកទឹករ៉ូប៊ីណេ រួចលាងផ្លែទំពាំងបាយជូរថ្នមៗ ៣០ វិនាទីសិន ហើយ​យើងត្រូវយកកន្រ្តៃ​កាត់ទំពាំងបាយជូរ​ទាំងទងចេញ​ពីចង្កោម​រួចដាក់​ក្នុង​ចាន​ដែក (ចៀសវាងប្រឡេះផ្លែទំពាំងបាយជូរចេញ​ពី​ទង)។

បន្ទាប់មករោយអំបិល និងម្សៅ Baking Soda សូដា ១ ទៅ ២ ស្លាប់ព្រាកាហ្វេ​លើ​ទំពាំង​បាយ​ជូរ អាស្រ័យលើបរិមាណផ្លែទំពាំងបាយជូរ។ រួចអង្រួនចានដែក​ពី​ម្ខាងទីម្ខាងប្រហែល ៣០ វិនាទីដើម្បីឱ្យអំបិល និងម្សៅបេកឃីងសូដាប្រឡាក់​ផ្លែទំពាំងបាយជូរសព្វល្អ។

ជាចុងក្រោយ យើងត្រូវលាងជម្រះផ្លែទំពាំងបាយជូរម្តងទៅពីរដងទៀត​ដើម្បី​​សម្អាត​ថ្នាំ​សម្លាប់​សត្វល្អិត បាក់តេរី ក៏ដូចជាអំបិល និងម្សៅ Baking Soda ​ចេញពីផ្លែទំពាំង​បាយ​ជូរ រូចដាក់ផ្លែទំពាំងបាយជូរឱ្យស្រក់ទឹក។

ក្នុងពេលលាងសម្អាត យើងអាចប្រើច្រាសដុសធ្មេញ​ថ្មីទន់ៗ​មកដុសសម្អាត​ផ្លែ​ទំពាំង​បាយជូរដោយថ្នមៗ។ ការធ្វើបែបនេះអាចសម្អាត​ថ្នាំ​សម្លាប់​សត្វ​ល្អិត បាក់តេរី ឬក្រមួន​ដែលនៅជាប់នឹងផ្លែទំពាំងបាយជូរបានដល់ទៅ ៨៥% ។

លើសពីនេះទៅទៀត យើងក៏អាចជូតផ្លែទំពាំងបាយជូរបន្ថែមជាមួយក្រដាស​អនាម័យ (ក្រដាសប្រើសម្រាប់ជូតសម្អាតនៅផ្ទះបាយ) ដើម្បីកម្ចាត់បាក់តេរី ថ្នាំសម្លាប់សត្វល្អិត ឬសារធាតុក្រមួនបន្ថែម មុនពេលយើងញុំាផ្លែទំពាំងបាយជូរ។

ទំពាំងបាយជូរអាចនៅស្រស់បានយូរ ប្រសិនបើយើងក្លាសេក្នុង​ទូរទឹកក​ដោយ​​មិន​លាង។ ដូច្នេះយើងមិនចាំបាច់លាងទំពាំងបាយជូរទុកទេ ចាំដល់ពេលយើងចង់ញុំា ចាំ​លាង​តាមបរិមាណដែលយើងត្រូវ​ការ​ក៏បាន។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to Wash Grapes
https://www.wikihow.com/Wash-Grapes#:~:text=To%20wash%20grapes%2C%20hold%20them%20under%20running%20water,water%20to%20get%20rid%20of%20pesticides%20and%20bacteria.

HOW TO WASH GRAPES
https://fullgreenlife.com/about-me/

Wash Grapes the Right Way and Keep Them Fresher Longer

Wash Grapes the Right Way and Keep Them Fresher Longer

កំណែ​ប្រែបច្ចុប្បន្ន

17/01/2022

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ទំពាំងបាយជូរក្រៀមផ្ដល់ថាមពល ល្អចំពោះថ្លើម ពោះវៀន

ទំពាំងបាយជូរក្រៀមល្អសម្រាប់ក្មេងៗឬយ៉ាងណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 17, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម