ដោយសារអង់គ្លេសជាប្រទេសមានសេវាសុខាភិបាលសាធារណៈខ្លាំងមួយក្នុងពិភពលោក នាំឲ្យក្មេងក្នុងប្រទេសនេះ ពិបាកនឹងស្នើសុំទៅព្យាបាលអាការៈជំងឺនានានៅក្រៅប្រទេសណាស់ ជាក់ស្តែងករណីក្មេងស្រីតូច វ័យ ៥ឆ្នាំ ដែលមានបញ្ហាប្រព័ន្ធឈាមរត់ក្នុងខួរក្បាលមិនប្រក្រតី មិនអាចបញ្ជូនទៅព្យាបាលជំងឺនៅក្រៅប្រទេសបាន លុះត្រាតែមានការសម្រេចពីតុលាការជាមុន។
តាមសារព័ត៌មានអង់គ្លេស BBC ក្មេងស្រីៗតូចវ័យ ៥ឆ្នាំ ឈ្មោះ Tafida Raqeeb មានកើតជំងឺប៉ះទង្គិចខួរក្បាល ធ្វើដំណើរឈាមរត់ទៅជាលិការខួរក្បាលមិនប្រក្រតី បង្កឲ្យប៉ាម៉ាក់នាងបារម្ភជាខ្លាំង ហើយដោយឃើញស្ថានភាពកូនបែបនេះ ម៉ាក់របស់ Tafida អ្នកស្រី Shelina Begum និងលោក Mohammed Raqeeb ជាប៉ាក្មេងតូច Tafida Raqeeb ចង់យកកូនទៅព្យាបាលនៅប្រទេសអ៊ីតាលី តែត្រូវមន្ទីរពេទ្យ Royal London Hospital ដែលភារៈកិច្ចទទួលខុសត្រូវលើការព្យាបាល Tafida បានណែនាំថា ការចេញព្យាបាលប្រទេសមួយទៀត ពុំមែនជាជម្រើសប្រសើរនោះឡើយ។
គួរបញ្ជាក់បន្តិច អង់គ្លេស និងប្រទេសវែល ករណីកិច្ចទទួលខុសត្រូវជំនួសម៉ាក់ប៉ាទាំងអស់ចំពោះកូនៗ ត្រូវបានចែងក្នុងច្បាប់ស្តីពីកុមារ ដាក់ជាធរមានអំឡុងឆ្នាំ១៩៨៩ អនុញ្ញាតឲ្យម៉ាក់ប៉ា គ្រប់រូបអាចសម្រេចចិត្តផ្សេងៗទៅលើរឿងរ៉ាវអ្វីដែលកើតឡើងចំពោះកូន រួមទាំងការសម្រេចព្យាបាលកូន។ ប៉ុន្តែសិទ្ធិនោះ មិនផ្តល់ដល់ប៉ាម៉ាក់ទាំងស្រុងនោះទេ ពោល ត្រូវពឹងផ្អែក លើស្ថាប័នរដ្ឋ ចូលរួមចាត់ចែងផងដែរ តួយ៉ាង សេវាសុខាភិបាល មានភារកិច្ចរ៉ាប់រ៉ងលើប្រវត្តិជំងឺក្មេង ខណៈស្ថាប័នតុលាការ ជាអ្នកសម្រេចក្នុងករណីពិសេសណាមួយ ដើម្បីផលប្រយោជន៍ចំពោះសុខភាពក្មេង នាំឲ្យម៉ាក់ប៉ា Tafida ត្រូវឡើងតុលាការ ដើម្បីទទួលបានសិទ្ធិនាំកូនព្យាបាលនៅក្រៅប្រទេស។
អត្ថបទពាក់ព័ន្ធ៖
- អត់ទាន់អស់ទៀត! ក្មេងស្លាប់ដោយញ៉ាំផ្លែគូលែនថ្ងៃមុន កើនលើស ១៥០នាក់ហើយ
- ពេទ្យអាល្លឺម៉ង់ជាប់គុក១ជីវិត ដោយសារសម្លាប់អ្នកជំងឺជិត១០០នាក់
នេះត្រូវចាត់ទុកជាករណីទីពីរហើយ បានកើតមានក្នុងប្រទេសមហាអំណាចមួយនេះ ដោយសារតែរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលអង់គ្លេស ខ្វាយខ្វល់ពីផលប្រយោជន៍ចំពោះក្មេងជាធំ ហើយការសម្រេចរបស់តុលាការ ក៏វាយតម្លៃលើគុណប្រយោជន៍រវាង សេវាព្យាបាលក្នុងស្រុក និងក្រៅប្រទេស មានផលវិជ្ជមានសម្រាប់ក្មេង ឬយ៉ាងណា។
[embed-health-tool-bmi]