យល់ដឹងពីកំរិតមូលដ្ឋាន
១- តើ Karyotype Test ជាអ្វី?
Karyotype តេស្តគឺជាការធ្វើតេស្តដើម្បីកំណត់ និងវាយតម្លៃទំហំ រូបសណ្ឋាន និងចំនួនក្រូម៉ូសូមនៅក្នុងកោសិកាខ្លួន។ ក្រូម៉ូសូមបន្ថែម ឬបាត់បង់ ឬមិនប្រក្រតីនៃបំណែកក្រូម៉ូសូមអាចបណ្តាលឱ្យមានបញ្ហាដល់ការលូតលាស់ ការវិវត្តន៍ និងតួនាទីរបស់រាងកាយ។
២- តើ Karyotype តេស្តធ្វើឡើងដើម្បីអ្វី?
ការធ្វើតេស្តនេះអាចត្រូវប្រើ៖
– លើប្តីប្រពន្ធដែលមានប្រវត្តិនៃការរលូតកូន
– ដើម្បីពិនិត្យមើលក្មេង ឬទារកដែលមានលក្ខណៈមិនប្រក្រតី ឬការលូតលាស់យឺត
ការធ្វើតេស្តតាមខួរឆ្អឹង ឬតាមឈាមអាចកំណត់ពីក្រូម៉ូសូមដែលមានឈ្មោះថា Philadelphia ដែលត្រូវបានគេរកឃើញនៅក្នុង ៨៥% នៃអ្នកដែលមានជំងឺមហារីកឈាម (CML)។ ការធ្វើតេស្តទឹកភ្លោះធ្វើដើម្បីពិនិត្យមើលក្រូម៉ូសូមរបស់ទារកកំពុងលូតលាស់ក្នុងផ្ទៃ។
អ្វីដែលត្រូវដឹងមុន
១- អ្វីដែលគួរដឹងមុនពេលធ្វើKaryotype តេស្ត៖
ក្រូម៉ូសូមភេទ (XX ឬ XY) ត្រូវបានគេកំណត់អំឡុងពេលធ្វើការវិភាគលើក្រូម៉ូសូម ដើម្បីកំណត់ភេទរបស់ទារក។ ក្រូម៉ូសូមខ្លះប្រែប្រួលតូចពេក ឬតិចពេកដើម្បីភ្ជាប់នឹងក្រូម៉ូសូមមិនធម្មតា (karyotyping)។ តេស្តផ្សេងទៀតដូចជា fluorescent in situ hybridization (FISH) ឬ microarray អាចត្រូវប្រើដើម្បីអង្កេតមើលក្រូម៉ូសូមដែលមិនធម្មតា។
មនុស្សគ្រប់គ្នាមានកោសិកាក្នុងខ្លួនជាមួយនឹងហ្សែនខុសគ្នា វាកើតដោយសារតែការផ្លាស់ប្តូរការវិវត្តកោសិកាដំបូងនៃទារកដែលធ្វើឲ្យកោសិកាយើងមានភាពខុសគ្នាគេហៅថា mosaicism ឧទាហរណ៏ជម្ងឺ Down syndrome។ មនុស្សដែលទទួលរងផលប៉ះពាល់មានកោសិកាលើសនៅក្រូម៉ូសូមទី ២១ និងកោសិកាដែលមានគូមិនធម្មតា។
អត្ថបទពាក់ព័ន្ធ៖
យល់ដឹងនូវអ្វីដែលបានកើតឡើង
១- តើត្រូវរៀបចំដូចម្តេចសំរាប់Karyotype តេស្ត?
យើងមិនចាំបាច់ធ្វើអ្វីមុនពេលដែលអ្នកធ្វើតេស្តទេ។ ពិភាក្សាជាមួយវេជ្ជបណ្ឌិតរពីតម្រូវការសម្រាប់ការធ្វើតេស្ត ហានិភ័យ ឬរបៀបដែលត្រូវធ្វើតេស្ត។
ដោយសារតែមានផលប៉ះពាល់ធំនៃ karyotyping លើជីវិត យើងត្រូវទៅជួបគ្រូពេទ្យឯកទេសខាងសេនេទិច (ពេទ្យឯកទេសខាងហ្សែន) ឬអ្នកប្រឹក្សាយោបល់ខាងហ្សែន។ អ្នកប្រឹក្សាយោបល់ជំនាញនេះត្រូវបានទទួលការបណ្តុះបណ្តាលដើម្បីជួយអ្នកឱ្យយល់ពីលទ្ធផលតេស្តរបស់ karyotype សម្រាប់អ្នកដូចជា ហានិភ័យក្នុងការមានកូនលើអ្នកដែលមានជំងឺហ្សែនដូចជាជម្ងឺ Down syndrome។ អ្នកប្រឹក្សាខាងហ្សែនអាចជួយអ្នកឱ្យធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។ ហើយត្រូវធ្វើការប្រឹក្សាមុនពេលធ្វើតេស្ត karyotype។
២- តើមានអ្វីកើតឡើងកំឡុងពេលធ្វើKaryotype តេស្ត?
គំរូឈាម
អ្នកជំនាញផ្នែកសុខភាពដែលបូមឈាមយើងត្រូវ៖
– រុំបង់យឺត នៅជុំវិញដៃផ្នែកខាងលើរបស់យើងដើម្បីបញ្ឈប់ឈាមកុំឲ្យហូរ នេះវាធ្វើឱ្យសរសៃឈាមដែលនៅខាងក្រោមបង់រុំធំជាងមុន និងងាយស្រួលក្នុងការចាក់ម្ជុលចូលទៅក្នុងសរសៃឈាម។
– លាងសមាតម្ជុលជាមួយអាល់កុល។
– ចាក់ម្ជុលចូលទៅក្នុងសរសៃឈាម អាចនឹងចាក់ច្រើនដងបើចាំបាច់។
– បូមឈាមចូលក្នុងស៊ីរ៉ាំង។
– ស្រាយបង់រុំចេញពេលបូមឈាមហើយ។
– ដាក់សំឡី ឬកប្បាសលើមុខម្ជុលនៅពេលដកម្ជុលចេញ។
– សង្កត់កន្លែងដែលបូម រួចបិទបង់។
គំរូកោសិការបស់ទារក
ចំពោះតេស្តនេះកោសិកាដែលបានប្រមូលពីទារកដោយប្រើ amniocentesis ឬ chorionic villus sampling។
គំរូកោសិកាពីខួរឆ្អឹង
ការបូមខួរឆ្អឹងខ្នងត្រូវបានប្រើលើតេស្ត karyotype test។
៣- តើមានអ្វីកើតឡើងបន្ទាប់ពីធ្វើKaryotype Test?
បង់រុំដែលរុំនៅផ្នែកខាងលើដៃ វាអាចធ្វើឲ្យយើងមានអារម្មណ៍តឹង។ យើងប្រហែលជាមិនមានអារម្មណ៍អ្វីទាល់តែសោះពីម្ជុលដែលចាក់ ឬមានអារម្មណ៍តិចតួច។
យើងត្រូវយកសំឡីចេញប្រហែល ២០ ទៅ ៣០ នាទីក្រោយ ហើយយើងនឹងត្រូវណាត់ដើម្បីយកលទ្ធផលតេស្ត រួចគ្រូពេទ្យរនឹងពន្យល់ពីលទ្ធផលតេស្ត។ យើងគួរអនុវត្តតាមការណែនាំរបស់វេជ្ជបណ្ឌិត។
អត្ថបទពាក់ព័ន្ធ៖
- ៥សំណួរ ប្រុសៗឧស្សាហ៍សួរបំផុត ពាក់ព័ន្ធនឹងរឿងផ្លូវភេទ
- ចិន រកឃើញហ្សែនពិសេសក្នុងខ្លួនសត្វស៊ីស្មៅ អាចព្យាបាលជំងឺបានច្រើនមុខ
យល់ដឹងពីលទ្ធផល
១- តើលទ្ធផលមានន័យដូចម្តេច?
លទ្ធផលនៃការធ្វើតេស្ត karyotype test ជាធម្មតាអាចប្រើបានក្នុងរយៈពេលពី ១ ទៅ ២ សប្តាហ៍។ Karyotype ធម្មតា មានក្រូម៉ូសូមចំនួន ៤៦ ដែលមាន ២២ គូជាក្រូម៉ូសូមធម្មតានិងមួយគូជាក្រូម៉ូសូមភេទ(XX សម្រាប់ស្រីនិង XY សម្រាប់ប្រុស) ។ទំហំ រូបរាង និងរចនាសម្ព័ន្ធគឺធម្មតាសម្រាប់ក្រូម៉ូសូមនិមួយៗ។ មិនធម្មតា: មានក្រូម៉ូសូមច្រើន ឬតិចជាង ៤៦ ។
រូបរាង ឬទំហំនៃក្រូម៉ូសូមមួយ ឬច្រើនគឺមិនធម្មតា។ គូក្រូម៉ូសូមខ្លះអាចខូច ឬមិនត្រូវគូ។ តម្លៃធម្មតារបស់ Karyotype អាចប្រែប្រួលដោយអាស្រ័យលើមន្ទីរពិសោធន៍ និងមន្ទីរពេទ្យ។ សូមពិភាក្សាជាមួយគ្រូពេទ្យនូវសំណួរពីលទ្ធផលតេស្តរបស់យើង។
អត្ថបទពាក់ព័ន្ធ៖
- ប្រុសៗ! រឿងចំណង់ផ្លូវភេទថយចុះ ទាំងនេះជាមូលហេតុ
- អាមេរិកអាចកែហ្សែនគភ៌ក្នុងផ្ទៃមានមុខមាត់ អត្តចរិតតាមចិត្តយើងចង់បាន តែគ្មានការគាំទ្រ
- បម្រែបម្រួលហ្សែនគភ៌ក្នុងផ្ទៃ មានទំនាក់ទំនងជាមួយអាហារយើងញ៉ាំ
- ស្ត្រីដ៏អស្ចារ្យលើលោក មានហ្សែនមិនចេះឈឺចាប់
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]