រយៈពេល២សប្តាហ៍មកហើយ ប្រទេសយើងមិនមានករណីឆ្លងវីរុស COVID-19 ថ្មីនោះទេ បែបនេះហើយចម្ងល់របស់ពលរដ្ឋលើកឡើងថា ពេលណាកម្ពុជាអាចដំណើរការអ្វីៗមកវិញដូចធម្មតា?
លោកស្រីវេជ្ជបណ្ឌិត Li Alian ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បកស្រាយចម្ងល់ខាងលើនៅក្នុងសន្និសីទសារព័ត៌មានអំពីស្ថានភាព COVID-19 នៅព្រឹកមិញនេះថា បញ្ហានេះ យើងត្រូវធ្វើការសម្រេចជាដំណាក់កាលៗ ដោយមានលក្ខខណ្ឌច្បាស់លាស់ចំនួន៦ខាងក្រោមនេះ។
លក្ខខណ្ឌទី១៖ ការគ្រប់គ្រងស្ថានការណ៍បាន
លក្ខខណ្ឌទទី២៖ ត្រូវមានប្រព័ន្ធសុខាភិបាលរុករក ចាប់ឲ្យបានករណីសង្ស័យឆ្លង COVID-19 រួចធ្វើតេស្ត ដាក់ឲ្យនៅដាច់ដោយឡែក ហើយតាមរកអ្នកដែលប៉ះពាល់ជាមួយអ្នកជំងឺ COVID-19។
លក្ខខណ្ឌទី៣៖ ត្រូវមានប្រព័ន្ធកាត់បន្ថយការរីករាលដាល COVID-19។
លក្ខខណ្ឌទី៤៖ តាមសាលារៀន ឬគ្រឹះស្ថានផ្សេងៗត្រូវមានផែនការច្បាស់លាស់ក្នុងទប់ស្កាត់ការរីករាលដាល COVID-19 បើកន្លែងទាំងនោះចាប់ដំណើរការឡើងវិញ។
លក្ខខណ្ឌទី៥៖ មានប្រព័ន្ធកាត់បន្ថយ ចំពោះករណីនាំចូលការឆ្លង COVID-19 ពីខាងក្រៅមក។
លក្ខខណ្ឌទី៦៖ សហគមន៍ត្រូវទទួលព័ត៌មានឲ្យបានពេញលេញ និងចូលរួមឲ្យបានគ្រប់ៗគ្នា។
លោកស្រីវេជ្ជបណ្ឌិតតំណាងអង្គការសុខភាពពិភពលោក (WHO) បានសង្កត់ធ្ងន់ថា អ្វីៗអាចនឹងត្រលប់មកធម្មតាវិញ តែស្ថិតក្នុងភាពប្រុងប្រយ័ត្នខ្លាំង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]