រដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យពលករ និងអ្នកទោសខ្មែរនៅម៉ាឡេស៊ីជាង២០០នាក់ត្រលប់មកកាន់មាតុប្រភទេសវិញ តែត្រូវទុកពេលឲ្យខាងអាជ្ញាធរម៉ាឡេស៊ីធ្វើតេស្តសុខភាពសិន ដើម្បីបញ្ជាក់ថា គ្មានវិជ្ជមាន COVID-19។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារនៅបណ្តាញសង្គមនាល្ងាចនេះថា “រដ្ឋាភិបាលកម្ពុជា សូមអរគុណកូនក្មួយពលករជាង២០០នាក់ ដែលក្នុងនោះក៏មានកូនក្មួយអ្នកទោសចំនួន ៧៣នាក់ផងដែរ ដែលត្រូវបានផ្អាកការធ្វើដំណើរវិលត្រលប់មកកម្ពុជាវិញ កាលពីពេលថ្មីៗ ក្នុងពេលដែលប្រទេសយើងកំពុងដាក់បម្រាមតឹងរឹងក្នុងការធ្វើដំណើរ”។
ក្នុងសារនោះប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាក់បន្ថែមថា ប្រសិនបើពលករ និងអ្នកទោសខ្មែរទាំងនោះគ្មានឆ្លង COVID-19 ទេ គឺអាចវិលត្រលប់មកកម្ពុជាវិញក្នុងពេលឆាប់ៗ។ ផ្ទុយទៅវិញបើខាងម៉ាឡេស៊ីពិនិត្យឃើញមាន COVID-19 គឺត្រូវនៅព្យាបាលនៅទីនោះសិនរហូតជាសះស្បើយ ទើបអនុញ្ញាតឲ្យត្រលប់មកកម្ពុជាវិញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]