ថ្នាំ Remdesivir បានទទួលជោគជ័យក្នុងការព្យាបាលសាកល្បងលើអ្នកជំងឺ COVID-19 ដោយថាអ្នកជំងឺប្រើប្រាស់ថ្នាំនេះជាសះស្បើយលឿនជាងអ្នកជំងឺដែលប្រើថ្នាំ Placebo (ថ្នាំដែលគេយកមកសិក្សាធ្វើតេស្តលើមនុស្សដែលគ្មានសកម្មភាពព្យាបាល)។
វិទ្យាស្ថានសុខាភិបាលជាតិសហរដ្ឋអាមេរិកបានចេញទិន្នន័យនៃការសិក្សាលើកដំបូងកាលពីថ្ងៃទី២៩ ខែមេសានេះដែលមានអ្នកជំងឺជាង១ ០០០នាក់សម្រាកនៅមន្ទីរពេទ្យចូលរួម។ អ្នកជំងឺមួយចំនួនទទួលបានថ្នាំប្រឆាំងវីរុស Remdesivir របស់ក្រុមហ៊ុន Gilead និងអ្នកជំងឺផ្សេងទៀតទទួលបានថ្នាំ Placebo។
ការសិក្សានេះរកឃើញថាអ្នកជំងឺដែលទទួលបានថ្នាំ remdesivir ជាសះស្បើយលឿនជាងក្រុមអ្នកជំងឺទទួលបាន Placebo ៣១%។ ជាទូទៅអ្នកជំងឺប្រើថ្នាំ remdesivir ជាសះស្បើយក្នុងរយៈពេល១១ថ្ងៃ ខណៈដែលអ្នកជំងឺទទួលបានថ្នាំ Placebo ត្រូវការរយៈពេល១៥ថ្ងៃ។ ក្នុងចំណោមអ្នកជំងឺទទួលបានថ្នាំ remdesivir មានអ្នកស្លាប់៨% បើប្រៀបធៀបនឹងក្រុមអ្នកជំងឺទទួលបានថ្នាំ Placebo មាន១១,៦%។
ដោយឡែកនៅប្រទេសចិនក៏បានធ្វើការព្យាបាលសាកល្បងលើថ្នាំនេះដែរ ប៉ុន្តែមិនបានទទួលលទ្ធផលអ្វីសម្រាប់ថ្នាំ remdesivir ទេ។ ការសិក្សានេះដែរបានបញ្ឈប់ដោយសារអ្នកជំងឺ COVID-19 ចុះឈ្មោះចូលរួមការសិក្សានេះមិនគ្រប់គ្រាន់ដែលធ្វើឲ្យពិបាកក្នុងការធ្វើសេចក្តីសន្និដ្ឋាន។
ក្រៅពីនេះ ការសិក្សាជាច្រើនក៏បានរកឃើញថាថ្នាំ remdesivir អាចសម្រាលរោគសញ្ញារបស់វីរុស COVID-19 បានរួមមានគ្រុនក្ដៅ និងពិបាកដកដង្ហើមផងដែរ។
អត្ថបទពាក់ព័ន្ធ៖
- អ្នកវិទ្យាសាស្រ្តអាមេរិកបារម្ភថាវីរុស COVID-19 អាចក្លាយជាជំងឺឆ្លងតាមរដូវ
- ចិនត្រៀមធ្វើតេស្តថ្នាំ Remdesivir លើមនុស្ស ប្រឆាំងវីរុសកូរ៉ូណាថ្មី
- ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន
- អាមេរិកផ្អាកផ្ដល់ថវិកាដល់ WHO ក្រោយលោកត្រាំ រិះគន់អង្គការនេះខ្លាំងៗរឿងCOVID-19
- វ៉ាក់សាំងប្រឆាំងCOVID-19 របស់ចិន ឈានដល់ដំណាក់កាលតេស្តលើកទី២
- អ្នកវិទ្យាសាស្រ្តអង់គ្លេស សង្ឃឹមផលិតវ៉ាក់សាំងប្រឆាំង COVID-19 បាននៅខែកញ្ញា
- ការព្យាបាលសាកល្បង អ្នកជំងឺវីរុស COVID-19 ជាសះស្បើយលឿនប្រើថ្នាំ Remdesivir
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]