នេះជាថ្ងៃទី ២៥ ហើយដែលកម្ពុជាគ្មានឆ្លង COVID-19 ថ្មីបន្ថែមទៀត ហើយព្រឹកនេះក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងថា គ្មានអ្នកឆ្លង និងអ្នកជាសះស្បើយថ្មីបន្ថែមទៀត ធ្វើឲ្យតួលេខគ្មានការប្រែប្រួល។
សរុបតួលេខអ្នកឆ្លង COVID-19 នៅទូទាំងប្រទេស គិតត្រឹមថ្ងៃ ០៥ ខែឧសភា នេះ នៅទ្រឹងដដែលត្រឹម ១២២នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១២០នាក់ និងកំពុងសម្រាកព្យាបាលចំនួន ២នាក់ប៉ុណ្ណោះ ហើយអ្នកមិនទាន់ជាសះស្បើយមានស្ត្រី ១ នាក់ និងបុរស ១ នាក់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]