ក្រសួងសុខាភិបាលនៅព្រឹកនេះបានប្រកាសថា កម្ពុជាគ្មានឆ្លង COVID-19 ថ្មីបន្ថែមទៀត ចំណែកអ្នកជាវិញក៏នៅដដែល ដែលនេះជាថ្ងៃទី ២៨ ហើយ រីឯអ្នកជាថ្មីក៏គ្មានដែរ។ ចំណែកអ្នកមិនទាន់ជាសះស្បើយទាំង ២ ស្ត្រី ១ នាក់ និងបុរស ១ នាក់ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យថ្នាក់រដ្ឋខេត្ត ហើយខេត្តដែលនៅមិនទាន់មានអ្នកជាអស់ ស្ថិតនៅខេត្តកំពុងឆ្នាំង និងបន្ទាយមានជ័យ។
ថ្វីត្បិតពុំរកឃើញករណីថ្មីក៏ដោយ តែនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សំណូមពរបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នាមិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺ COVID-19 ខ្លាំងក្លានៅឡើយ ។
សរុបតួលេខអ្នកឆ្លង COVID-19 នៅទូទាំងប្រទេស គិតត្រឹមថ្ងៃ ០៩ ខែឧសភា នេះ នៅទ្រឹងដដែលត្រឹម ១២២នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១២០នាក់ និងកំពុងសម្រាកព្យាបាលចំនួន ២នាក់ប៉ុណ្ណោះ ហើយអ្នកមិនទាន់ជាសះស្បើយមានស្ត្រី ១ នាក់ និងបុរស ១ នាក់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]