មុននេះបន្តិចក្រសួងសុខាភិបាលបានប្រកាសថា មានអ្នកជាសះស្បើយបន្ថែមម្នាក់ទៀតហើយដែលជាបុរសជនជាតិខ្មែរអាយុ ៧៥ ឆ្នាំរស់នៅខេត្តកំពង់ឆ្នាំង បច្ចុប្បន្នបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រោយតេស្តអវិជ្ជមាន ២ ដង។
ពិតមែនតែពុំរកឃើញករណីថ្មីក៏ដោយ តែនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង អំពាវនាវឲ្យប្រុងប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺ COVID-19 ខ្លាំងក្លានៅឡើយ។ យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាររៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង ការចាក់ធុងបាសរាំ។ មិនតែប៉ុណ្ណោះត្រូវបន្តរក្សាគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយឃ្លាតពីគ្នា ឈររង់ចាំគម្លាតពីគ្នា ឈរជជែកមានគម្លាតពីគ្នា។ CDC
សរុបតួលេខអ្នកឆ្លង COVID-19 នៅទូទាំងប្រទេស គិតត្រឹមថ្ងៃ ១២ ខែឧសភា នេះ នៅទ្រឹងដដែលត្រឹម ១២២ នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១២១នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១នាក់ប៉ុណ្ណោះ ហើយអ្នកមិនទាន់ជាសះស្បើយជាស្ត្រី ១ រស់នៅខេត្តបន្ទាយមានជ័យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]