backup og meta

អ្នកជំងឺទឹកនោមផ្អែមឆ្លង​ COVID-19 ​១ក្នុងចំណោម១០នាក់​អាចស្លាប់ក្នុងពេលមួយសប្តាហ៍

អ្នកជំងឺទឹកនោមផ្អែមឆ្លង​ COVID-19 ​១ក្នុងចំណោម១០នាក់​អាចស្លាប់ក្នុងពេលមួយសប្តាហ៍

អ្នក​ជំងឺ​ COVID-19 ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ម្នាក់​ក្នុង​ចំណោម​១០​នាក់​បាន​ស្លាប់​ក្នុង​រយៈ​ពេល​៧​ថ្ងៃ​ដំបូង​ពេល​ចូល​សម្រាក​​នៅ​មន្ទីរពេទ្យ និង​មួយ​ក្នុង​ចំណោម​៥​នាក់​ត្រូវការ​ម៉ាស៊ីន​ជំនួយ​អុកស៊ីសែន។​ នេះបើ​យោង​តាម​ការ​សិក្សា​ថ្មី​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បារាំង។

អ្នក​ជំនាញ​សុខភាព​ជឿ​ថា​ជំងឺ​ទឹកនោមផ្អែម​គឺ​ជា​កត្តា​មួយ​ដែល​អាច​បង្កើន​ហានិភ័យ​ស្ថានភាព​ជំងឺ​ COVID-19 កាន់តែ​ធ្ងន់ធ្ងរ។ អ្នកវិទ្យាសាស្ត្រ​បាន​សិក្សា​ទៅ​លើ​អ្នក​ជំងឺ COVID-19 ចំនួន​១ ៣០០នាក់​នៅ​៥៣​មន្ទីរពេទ្យក្នុង​​ប្រទេស​បារាំង​ចន្លោះ​ថ្ងៃ​ទី១០ ដល់​​ទី៣១ ខែ​មីនា​ដែល​ក្នុង​នោះ​៨៩%​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ៣%​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី១ និង​ក្រៅពីនេះ​មាន​ជំងឺ​ផ្សេងៗ។ អ្នក​ជំងឺ​ភាគច្រើន​ជា​បុរស និង​អាយុ​គិតជា​មធ្យម​គឺ​៧០ឆ្នាំ។

នៅ​ថ្ងៃ​ទី​៧​នៃ​ការ​សិក្សា ​២៩%​នៃ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ទាំងនោះមានខ្លះ​​ត្រូវ​ប្រើ​ម៉ាស៊ីន​ជំនួយ​អុកស៊ីសែន និង​ខ្លះ​បាន​ស្លាប់​។ អ្នកវិទ្យាសាស្ត្រ​បាន​លើកឡើង​ថា​អ្នក​ជំងឺ​ម្នាក់​ក្នុង​ចំណោម​៥​នាក់​គឺ​ត្រូវបំពាក់​ប្រដាប់​ជំនួយ​អុកស៊ីសែន និង​ម្នាក់​ក្នុង​ចំណោម​១០​នាក់​បាន​ស្លាប់ ​ខណៈ​១៨% ទៀត​បាន​ចេញ​ពី​មន្ទីរពេទ្យ។

វេជ្ជបណ្ឌិត Robert Eckel ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​នៅ​សមាគម​ជំងឺ​ទឹកនោមផ្អែម​អាមេរិក​បាន​លើក​ឡើង​ថា ជំងឺ​ធាត់​បាន​ក្លាយ​ជា​កត្តា​ហានិភ័យ​មួយ​សម្រាប់​អ្នក​ជំងឺ COVID-19 មិនថា​អ្នកជំងឺ​នោះ​មាន​ជំងឺ​ទឹកនោម​ផ្អែម​ឬ​ក៏​អត់​ទេ។ ម៉្យាងទៀត​ លោក Eckelជឿ​ថា​ការសិក្សា​ជា​ច្រើន​បាន​បញ្ជាក់​ទៅ​លើ​កត្តា​អាយុ និង​ភេទ​ប្រុស​។ យ៉ាងណា​មិញ អ្នក​ស្រាវជ្រាវ​មិន​បាន​រក​ឃើញ​ទំនាក់ទំនង​រវាង​ករណី​ជំងឺ​ COVID-19 ធ្ងន់ធ្ងរ និង​កត្តា​អាយុ ភេទ ការ​គ្រប់គ្រង​ជាតិ​ស្ករ​រយៈពេល​យូរ ផលវិបាក​រ៉ាំរ៉ៃ និងសម្ពាធឈាម​ខ្ពស់ទេ។ ប៉ុន្តែ​ការ​លើស​ទម្ងន់​បើ​គណនា​ BMI គឺ​ជា​កត្តា​សំខាន់។

អ្នកវិទ្យាសាស្ត្រ​ក៏​បាន​លើក​ឡើង​ទៀតថា​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លងវីរុស​ផ្ដាសាយ​ធំ (Influenza) និង​ជំងឺ​រលាក​សួត។ បន្ថែម​ពី​នេះ​ទៀត របាយការណ៍ពីមុន​បាន​ឲ្យដឹង​ថា​អ្នក​ជំងឺ​ទឹកនោមផ្អែម​មាន​ហានិភ័យ​​ខ្ពស់ក្នុងការស្លាប់​នៅ​ពេល​ឆ្លង​ជំងឺ​ផ្ដាសាយ​ជ្រូក H1N1 និង​ជំងឺ MERS។ ការ​សិក្សា​ទៅ​លើ​ជំងឺ​រាតត្បាត​ជាច្រើន​បាន​បង្ហាញ​ថា​​ជំងឺ​ទឹកនោមផ្អែម​គឺ​ជា​កត្តា​មួយ​ទាក់ទង​នឹង​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ COVID-19

យ៉ាងណាមិញ អ្នកវិទ្យាសាស្ត្រ​បាន​រក​ឃើញ​​ថា​អ្នក​ជំងឺ​ដែល​ប្រើ​ប្រាស់​អាំងស៊ុយលីន​ និង​ការ​ព្យាបាល​ផ្សេង​ទៀត​ដើម្បី​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​គឺ​មិន​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវត្ត​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ COVID-19​ទេ។ ដូចនេះ​អ្នក​ជំងឺ​ទឹកនោមផ្អែម​គួរ​បន្ត​ការ​ព្យាបាល​ទាំង​នេះ។

ការសិក្សា​ទៅ​លើ​អ្នក​ជំងឺ​ទឹកនោមផ្អែម​បាន​ឲ្យ​ដឹង​ថា​គ្មាន​អ្នក​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​១​ក្រោម​អាយុ​៦៥​ឆ្នាំ​បាន​ស្លាប់​ទេ។ ការសិក្សា​ទៅ​លើ​អ្នក​ជំងឺទឹកនោមផ្អែមនេះដែរ​គឺ​ណែនាំ​ឲ្យ​ក្រុមគ្រូពេទ្យ​យក​ចិត្ត​ទុក​ដាក់​កាន់តែ​ខ្លាំង​ទៅ​លើ​អ្នក​ជំងឺ​វ័យ​ចំណាស់​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​រយៈពេល​យូរ ​ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ការ​វិវត្ត​ស្ថានភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ COVID-19

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://edition.cnn.com/2020/05/29/health/diabetes-study-covid-19-deaths/index.html

កំណែ​ប្រែបច្ចុប្បន្ន

02/06/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 02, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម