backup og meta

ទាហានមួកខៀវកម្ពុជា ប្រចាំប្រទេសម៉ាលី ឆ្លង COVID-19 សរុបឡើង ១០ នាក់

ទាហានមួកខៀវកម្ពុជា ប្រចាំប្រទេសម៉ាលី ឆ្លង COVID-19 សរុបឡើង ១០ នាក់

ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កម្លាំង​រក្សា​សន្តិភាព បាន​ថ្លែងប្រាប់ ​BTV ​នៅ​ថ្ងៃ​ទី​២ ខែ មិថុនា ឆ្នាំ ២០២០ នេះ​ថា​ សរុបកងទ័ព​មួក​ខៀវ​កម្ពុជា ១០ នាក់ នៅ​ប្រទេស​ម៉ាលី តេស្ដ​វិជ្ជមាន COVID-19 ។

នាយ​ឧត្ដមសេនីយ៍​រូប​នោះ បាន​បញ្ជាក់​ថា​នៅ​ពេល​ថ្មីៗ​នេះ កងទ័ព​មួក​ខៀវ​កម្ពុជា​នៅ​ប្រទេស​ម៉ាលី​ទើប​រក​ឃើញ ៤ នាក់​បន្ថែមទៀត ដែល​ធ្វើឲ្យ​អ្នកឆ្លង COVID-19 ឡើងដល់ ១០ នាក់ ក្នុង​នោះ​មានឧត្តមសេនីយ៍​ទោ ម្នាក់​បាន​បង់ជីវិត​។

ក្នុង​នោះ​អង្គការសហប្រជាជាតិ បាន​តម្រូវ​អោយ​កងទ័ព​មួក​ខៀវ​កម្ពុជា ដែល​មាន​ទំនាក់ទំនង​ធ្វើការ ​និង​ស្នាក់នៅ​ជាមួយគ្នា​នឹង​អ្នក​ផ្ទុក​មេរោគ ​COVID-19​ នោះ ត្រូវ​ព្យាបាល​នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​ចត្តាឡឺស័ក។

អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កម្លាំង​រក្សា​សន្តិភាពបន្ថែម​ទៀត​ថា បច្ចុប្បន្ន​កង​កម្លាំង​ដែល​បំពេញ​បេសកកម្ម​នៅ​តំបន់​គី​ដាល់ មាន ៣ នាក់​ផ្ទុក​មេរោគ COVID-19 និង​ព្យាបាល​សះស្បើយ​បាន ២ នាក់ ហើយ​សល់​ម្នាក់​កំពុង​បន្ត​ព្យាបាល។ ចំណែក​កងកម្លាំង​កំពុង​បំពេញបេសកកម្ម​នៅ​តំបន់​ហ្គាវ មាន​ផ្ទុក​មេរោគ COVID-19 ៣ នាក់ ក្នុង នោះ ​២​នាក់​កំពុង​សម្រាក​ព្យាបាល ​និង​ម្នាក់​បាន​ស្លាប់​ ហើយ​សម្រាប់​កម្លាំង​ដែល​កំពុង​បំពេញបេសកកម្ម​នៅ​តំបន់​ជូវិនទុស ដែល​ផ្ទុក​មេរោគ​COVID-19 ៣ នាក់ បាន​ព្យាបាល​ជាសះស្បើយ ៩៨% ហើយ ពោល​​សល់​តែ​ការ​យក​សំណាក​ទៅ​ពិនិត្យ​ចុងក្រោយ​ប៉ុណ្ណោះ។

ប្រភពអត្ថបទ និងរូបភាពយកពី BTV News 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

02/06/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Try Ravi


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 02, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម