backup og meta

ប៉ាស្ទ័រត្រៀមស្រាវជ្រាវពីការរាតត្បាត COVID-19 នៅស្រុកខ្មែរ តើអ្នកឆ្លងមានប៉ុន្មានឲ្យប្រាកដ?

ប៉ាស្ទ័រត្រៀមស្រាវជ្រាវពីការរាតត្បាត COVID-19 នៅស្រុកខ្មែរ តើអ្នកឆ្លងមានប៉ុន្មានឲ្យប្រាកដ?

វិទ្យាស្ថាន​ប៉ាស្ទ័រ​ជា​មន្ទីរ​ពិសោធន៍​ជួរ​មុខ​សម្រាប់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​រក​វីរុស COVID-19។ ក្រៅ​ពី​ការងារ​ធ្វើ​តេស្ត​រក​រោគ​វិនិច្ឆ័យ វិទ្យាស្ថាន​ក៏​ត្រៀម​ការ​ស្រាវជ្រាវ​ឲ្យ​ច្បាស់​ពី​ការ​រាតត្បាត COVID-19 ស្រុក​ខ្មែរ។

លោក​វេជ្ជបណ្ឌិត ដួង វាសនា អនុ​ប្រធាន​ផ្នែក​វីរុស​សាស្ត្រ នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បានឲ្យ​ដឹង​ក្នុង​វេទិកា​ពិភាក្សា​មួយ​ជាមួយ​ក្រុម​អ្នក​កាសែត​កាល​ពី​ម្សិល​មិញ​នេះ​ថា គោល​បំណង​នៃ​ការ​រៀបចំ​ការ​សិក្សា​ស្រាវជ្រាវខាងលើនេះ ដើម្បី​ដឹង​ទំហំ​នៃ​ការ​ចម្លង​រាត​ត្បាត COVID-19 នៅ​កម្ពុជា តើ​មាន​ចំនួន​ប៉ុន្មាន​ឲ្យ​ប្រាកដ? ខណៈ​តួលេខ​វិជ្ជមាន COVID-19 បច្ចុប្បន្ន មាន​ត្រឹម​តែ ១២៥នាក់ ក្នុង​ចំណោម​អ្នក​ដែល​បាន​ធ្វើ​តេស្ត​​សរុប​ជាង១ម៉ឺន៣ពាន់​នាក់។

“យើង​ឃើញ​ហើយ​ការ​រក​ឃើញ​ករណី​វិជ្ជមាន​មាន​ចំនួន​តិច​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​យើង​សង្ស័យ​ប្រហែល​ជា​វីរុស​​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​ច្រើន​ទៀត​ដែល​យើង​អត់​ទាន់​ដឹង អ៊ីចឹង​ការ​សិក្សា​មួយ​ដែល​យើង​ចង់​ផ្តោត​សព្វថ្ងៃ​ហ្នឹង គឺ​យើង​ចង់​ដឹង​ថា វីរុស COVID-19 ដែល​ចូល​មក​ស្រុក​ខ្មែរ​យើង​រាតត្បាត​ដល់​ប៉ុនណា ​វា​នៅ​តែ​ចំនួន​១០០នាក់​ជាង ឬ​បាន​ឆ្លង​ទៅ​មនុស្ស​ច្រើន​ហើយ ដែល​យើង​អត់​បាន​ធ្វើ​តេស្ត​រកឃើញ”

អនុ​ប្រធាន​ផ្នែក​វីរុស​សាស្ត្រ នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​រូបនេះ​បញ្ជាក់​ថា ប្រហែល ៨០% នៃ​អ្នក​ឆ្លង COVID-19 អត់​មាន​រោគ​សញ្ញា​នោះ​ទេ ហើយ​ក៏​មិន​បាន​មក​ពេទ្យ​ពិនិត្យ​ដែរ អាច​នឹង​ចម្លង​ទៅ​អ្នក​ដទៃ​ទៀត។

ចំពោះ​គម្រោង​នៃ​ការ​ស្រាវជ្រាវ​នោះ​បាន​ដាក់​ទៅ​ក្រសួង​សុខាភិបាល​រួចហើយ តែ​លោក​វេជ្ជបណ្ឌិត​ថា បច្ចុប្បន្ន​នេះ​ ក្រសួង​សុខាភិបាល​មិន​ទាន់​អនុញ្ញាត​នៅ​ឡើយ​ទេ ដោយ​ក្រសួង​ចង់​ផ្តោត​គ្រប់​សកម្មភាព​ទាំង​អស់​ទៅ​លើ​ការ​ទប់ស្កាត់ COVID-19 វិញ។

ការ​សិក្សា​ស្រាវជ្រាវ​ខាង​លើ​នេះ ​ផ្តោត​ទៅ​លើ​អ្នក​ប៉ះពាល់​ជា​មួយ​អ្នកជំងឺ អ្នក​ដែល​ប្រឈម​មុខ មាន​បុគ្គលិក​សុខាភិបាល​ដែល​ទទួល​ការ​ព្យាបាល​អ្នកជំងឺ អ្នក​ប្រមូល​វត្ថុវិភាគ ក្រុម​គ្រួសារ​អ្នក​ជំងឺ​ជាដើម ហើយ​លោក​វេជ្ជបណ្ឌិតថា ចាប់​ផ្តើម​ធ្វើ​នៅ​ពេល​នេះក៏​មិន​ទាន់​យឺតពេល​ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

05/06/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

អ្នកជំងឺទឹកនោមផ្អែមឆ្លង​ COVID-19 ​១ក្នុងចំណោម១០នាក់​អាចស្លាប់ក្នុងពេលមួយសប្តាហ៍


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 05, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម