backup og meta

ថ្ងៃមុនថាកម្រឆ្លង! ថ្ងៃនេះ WHO បញ្ជាក់ជាថ្មីអ្នកឆ្លងវីរុសCOVID-19 មិនចេញរោគសញ្ញាក៏អាចចម្លងទៅអ្នកផ្សេង

ថ្ងៃមុនថាកម្រឆ្លង! ថ្ងៃនេះ WHO បញ្ជាក់ជាថ្មីអ្នកឆ្លងវីរុសCOVID-19 មិនចេញរោគសញ្ញាក៏អាចចម្លងទៅអ្នកផ្សេង

អ្នកជំនាញ​អង្គការសុខភាព​ពិភព​លោក​កាលពីយប់មិញ​បាន​បញ្ជាក់ជា​ថ្មី​ថា​អ្នក​ឆ្លង​វីរុស​ COVID-19 ទោះ​មិនចេញ​រោគសញ្ញា​ក៏អាច​ឆ្លង​ទៅ​កាន់​អ្នក​ផ្សេង​បានដែរ។  ការបញ្ជាក់ជាថ្មីនេះ​ធ្វើឡើង​បន្ទាប់​ពី​មាន​ការ​លើក​ឡើង​របស់​មន្ត្រី​ស្ថានប័ន​មួយ​នេះកាលពី​ថ្ងៃទី​៨ ខែមិថុនា ថា​អ្នក​ឆ្លងវីរុស​ COVID-19 មិន​ចេញ​រោគសញ្ញាគឺ​កម្រ​នឹង​ឆ្លង​ទៅ​អ្នក​ដទៃណាស់។

កាលពីថ្ងៃទី​៨ ខែមិថុនា លោកស្រី​Maria Van Kerkhove អ្នកជំនាញ​ផ្នែក​អេពីដឺមីសាស្រ្ត (epidemiology ) របស់​WHO បាន​ថ្លែង​ថា​អ្នក​ឆ្លង​វីរុស​កូវីដ១៩ ដែល​មិន​ចេញ​រោគ​សញ្ញា​សោះ​គឺកម្រង​នឹង​ឆ្លងទៅទៅ​អ្នក​ដទៃណាស់។ ក្រោយពី​ថ្លែងបែប​នេះ​អ្នក​វិទ្យា​សាស្រ្ត​ជា​ច្រើន​បាន​ប្រតិកម្ម​ប្រឆាំង​នឹង​ការ​លើក​ឡើងនេះ។

ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួនកាលពី​យប់​មិញ​ WHO បានពន្យល់​ជាថ្មីថា​តាមពិត​ទៅ​មាន​មនុស្សឆ្លងវីរុសពីរក្រុមដែល​អាច​ចម្លង​វីរុស​ទៅ​កាន់​អ្នក​ដទៃបាន។ ក្រុម​ទី​១ គឺ​អ្នក​ឆ្លងវីរុសដែលមិន​មាន​ចេញ​រោគសញ្ញា ដូចជាក្ដៅខ្លួន ក្អក ឬពិបាក​ដកដង្ហើម ជាដើម ដែល​អ្នក​ឆ្លង​វីរុសកូវីដ​ខ្លះ​គឺមិន​ចេញ​រោគសញ្ញា និង​មិនដែលវិវត្តទៅ​ជាមាន​រោគ​សញ្ញាសោះតែម្ដង។ ចំណែក​ក្រុម​មួយ​ទៀតគឺ​អ្នក​ដែល​មិនទាន់ចេញ​រោគ​សញ្ញា មាន​ន័យថា​អ្នក​ទាំងនោះ​នឹង​ចេញ​រោគ​សញ្ញានៅពេល​បន្ទាប់។

ក្នុង​សេចក្ដី​ថ្លែងការ​បញ្ជាក់ថាការ​កំណត់​ឲ្យ​ដឹង​ច្បាស់​ថា​អ្នក​ណាម្នាក់​ស្ថិត​ក្នុង​ក្រុម​ទាំងពី​រខាង​លើគឺ​ពិបាកណាស់ ដោយ​ថា​ខ្លួន​កំពុង​តែ​បន្ត​សិក្សា​ពី​បញ្ហា​នេះ​រាល់ថ្ងៃ៕

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.nbcnews.com/health/health-news/amid-confusion-who-clarifies-covid-19-can-be-spread-without-n1228426?fbclid=IwAR3Q7fvaE2yyIKOdYEOtXAXPlHdFAe9x45S4e8dD-PK3ItmlWnK-uDcH8-U

កំណែ​ប្រែបច្ចុប្បន្ន

10/06/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 10, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម