បន្ទាប់ពីមានករណីពុលស្រាស្លាប់ ៤ និងដេកពេទ្យ ១១ នាក់ ក្រោយផឹកស្រាថ្នាំចិនសែ តាំងគួយ កាលពីម្សិលមិញរួចមក ថ្ងៃនេះរដ្ឋបាលខេត្តបន្ទាយមានជ័យបានចេញសេចក្ដីប្រកាសហាមឃាត់មិនឲ្យមានលក់ស្រាប្រភេទនេះនៅគ្រប់បណ្ដាទីផ្សារទាំងអស់ និងតាមលំនៅឋានមានដាក់តាំងលក់ក្នុងខេត្តនេះតទៅទៀត។
បច្ចុប្បន្នមន្ទីរជំនាញបានយកវត្ថុតាងទៅធ្វើតេស្តរកសារធាតុផ្សំ និងផ្សព្វផ្សាយព័ត៌មានក្នុងពេលខាងមុខនេះ ហើយអាជ្ញាធរក៏អំពាវនាវដល់បងប្អូនអាជីវករ ចូលរួមសហការ បញ្ឈប់ការលក់ស្រាយីហោប្រភេទនេះបណ្ដោះអាសន្ន និងសូមឲ្យអ្នកធ្លាប់ទទួលទាត្រូវបញ្ឈប់ជាបន្ទាន់ ព្រោះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ដោយរង់ចាំមន្ត្រីជំនាញ ក្រសួង និងស្ថាប័នធ្វើការពិសោធន៍ឲ្យបានត្រឹមត្រូវសិន មុននឹងលក់ ឬទិញយកទៅពិសា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]