backup og meta

អង់គ្លេសបង្ហាញថ្នាំមួយប្រភេទ អាចជួយជីវិតអ្នកជំងឺ COVID-19 ក្នុងស្ថានភាពធ្ងន់ធ្ងរ

អង់គ្លេសបង្ហាញថ្នាំមួយប្រភេទ អាចជួយជីវិតអ្នកជំងឺ COVID-19 ក្នុងស្ថានភាពធ្ងន់ធ្ងរ

កាល​ពី​ថ្ងៃ​ទី១៦ ខែមិថុនា ក្នុង​ការ​ព្យាបាល​សាកល្បង​នៅ​ប្រទេស​អង់គ្លេស​ដោយ​ប្រើ​ប្រាស់​ថ្នាំ​ស្តេរ៉យ dexamethasone បាន​បង្ហាញ​ថា​ថ្នាំ​នេះ​ជា​ថ្នាំ​ដំបូង​ដែល​អាច​កាត់បន្ថយ​ហានិភ័យ​នៃការ​ស្លាប់​របស់​អ្នកជំងឺ COVID-19 ដែល​មាន​ស្ថានភាព​ធ្ងន់​ធ្ងរ​។

អ្នកស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Oxford បាន​ធ្វើ​ការ​ព្យាបាល​សាកល្បង​ទៅ​លើ​អ្នក​ជំងឺ​ COVID-19 មាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ចំនួន ២ ០០០នាក់។ បើតាម​លទ្ធផល​បឋម ក្នុង​ចំណោម​អ្នក​ជំងឺ​ដែលមានស្ថានភាពធ្ងន់ធ្ងរ និង​ត្រូវ​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​អុកស៊ីសែន ថ្នាំ dexamethasone បាន​ជួយ​កាត់បន្ថយ​​អត្រា​ស្លាប់បាន​​មួយ​ភាគ​បី។ 

លទ្ធផល​ការ​សិក្សា​ដដែល​​បង្ហាញ​ថា​ប្រហែល​៤០%​ នៃ​អ្នក​ជំងឺ COVID-19 ដែល​មាន​ស្ថានភាពធ្ងន់ធ្ងរ និង​ត្រូវការ​ម៉ាស៊ីន​ជំនួយ​អុកស៊ីសែន​បាន​ស្លាប់​ដោយសារ​ការ​ឆ្លើយតប​ទៅ​នឹង​ការ​រលាក​ក្នុង​រាងកាយ។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ប្រើប្រាស់​ថ្នាំ​នេះ អត្រាស្លាប់​បាន​ធ្លាក់​ចុះ​មក​តិច​ជាង​៣០%។ ដោយឡែក ថ្នាំ​នេះ​មិន​មាន​ប្រសិទ្ធភាព​ព្យាបាល​អ្នកជំងឺ​ដែល​មាន​ស្ថានភាព​ជំងឺ​ស្រាល​ទេ។

ជា​ធម្មតា​ ថ្នាំ​នេះ​ប្រើ​សម្រាប់​ព្យាបាល​ប្រតិកម្ម​អាលែកហ្សី ជំងឺហឺត និង​ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ព្រោះ​ថ្នាំ dexamethasone គឺ​ជា​ថ្នាំ​ប្រឆាំង​ការរលាក។ ថ្នាំ​នេះ​ដែរ​ក៏​មាន​តម្លៃ​សមរម្យ។

លោក Matt Hancock មន្រ្តី​សុខាភិបាល​ប្រទេស​អង់គ្លេស​បាន​លើក​ឡើង​ថា​អ្នក​ជំងឺ​ក្នុង​ប្រទេសនេះ​​នឹង​ចាប់ផ្តើម​ប្រើប្រាស់​ថ្នាំ​នេះ ហើយ​រដ្ឋាភិបាល​ក៏​បាន​ប្រមូល​ថ្នាំ​ dexamethasone នេះ​តាំងពី​ខែ​មីនា​ ក្រោយ​ពី​ការសិក្សា​បង្ហាញ​ថា​ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ COVID-19

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.channelnewsasia.com/news/world/covid-19-steroid-dexamethasone-first-drug-shown-to-save-lives-12841956

កំណែ​ប្រែបច្ចុប្បន្ន

17/06/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

អ្នកជំងឺទឹកនោមផ្អែមឆ្លង​ COVID-19 ​១ក្នុងចំណោម១០នាក់​អាចស្លាប់ក្នុងពេលមួយសប្តាហ៍


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 17, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម