ពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺ COVID-19 ជិត៦០ម៉ឺនគ្រួសារ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ គិតចាប់ពីខែមិថុនា ឆ្នាំ២០២០នេះទៅ។
ថ្លែងក្នុងពិធីប្រកាសជាផ្លូវការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺ COVID-19 នៅវិមានសន្តិភាពព្រឹកនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ប្រាក់ឧបត្ថម្ភប្រចាំខែនេះនឹងផ្តល់ទៅតាមទីកន្លែងរបស់ប្រជាពលរដ្ឋរស់នៅ ទៅតាមប្រភេទប័ណ្ណសមធម៌ ក្រ១ និងក្រ២ និងភាពងាយរងគ្រោះ ដែលក្នុង១ខែៗ ត្រូវចំណាយថវិកាសរុបប្រមាណ ២៥លានដុល្លារ។
គោលបំណងនៃឧបត្ថម្ភសាច់ប្រាក់នេះ គឺដើម្បីសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងទទួលផលប៉ះពាល់ពីការរីករាលដាលនៃជំងឺ COVID-19 និងរួមបញ្ចូលអ្នកបាត់បង់ការងារ រួមទាំងចំណូល នាំឲ្យជីវភាពធ្លាក់ក្នុងភាពទ័លក្រម្តងទៀត។
សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា នេះជាជំនួយសង្គមមួយរយៈ អំឡុងពេល COVID-19 ប៉ុណ្ណោះ មិនមែនជាចិញ្ចឹមពលរដ្ឋរហូតនោះទេ រដ្ឋាភិបាលនឹងបញ្ឈប់ការឧបត្ថម្ភសាច់ប្រាក់នៅពេលសភាពការណ៍បានប្រសើរឡើង។
[embed-health-tool-bmi]