អ្នកនាំពាក្យក្រសួងសុខាភិបាលលោក ផៃ ស៊ីផាន បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអនុញ្ញាតឲ្យកាស៊ីណូនៅទូទាំងប្រទេសកម្ពុជា បើកដំណើរការឡើងវិញ ក្រោយបិទអស់មួយរយៈធំ ដោយសារ COVID-19។
លោក ផៃ ស៊ីផាន បានសរសេរលើហ្វេសប៊ុកថា “គោរពជម្រាបជូនប្រិយមិត្ត និងបណ្ដាញសារព័ត៌មាន FBFs។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអនុញ្ញាតដល់កាស៊ីណូ មានលទ្ធភាពបើកប្រតិបត្តិការអាជីវកម្មសារជាថ្មីវិញ ក៏ប៉ុន្តែមានតែល្បែងភ្នាល់ និងស្លតម៉ាស៊ីនតែប៉ុណ្ណោះ។ កាស៊ីណូទាំងអស់នោះ ត្រូវស្នើសុំឲ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលមានភ្ជាប់លក្ខខណ្ឌតម្រូវមួយចំនួន នៃវិធានការ ការពារជាមួយជំងឺ COVID-19។
[embed-health-tool-bmi]