backup og meta

ក្រសួងសុខាភិបាល និងក្រសួងអប់រំ ឯកភាពឲ្យបើកសាលារៀនឡើងវិញបណ្តើរៗខែក្រោយ

ក្រសួងសុខាភិបាល និងក្រសួងអប់រំ ឯកភាពឲ្យបើកសាលារៀនឡើងវិញបណ្តើរៗខែក្រោយ

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​មាន​ប្រសាសន៍​ថា ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ឯកភាព​គ្នា​អនុយាត​បើក​សាលា​រៀន​ជា​បណ្ដើរ​ៗ​ឡើង​វិញ​ចាប់ពី​ខែ​ក្រោយ​នេះ​តទៅ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់ កម្ពុជា​ថ្មី។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល រូប​នោះ បាន​បន្ត​ថា ជា​ជំហាន​ដំបូង​ក្រសួង​នឹង​បើក​សាកល្បង​សាលា​អន្តជាតិ ១៥ ដែល​មាន​ស្តង់ដារ​ខ្ពស់​រួម​មាន​សាលា​ភាសា​ជប៉ុន អង់គ្លេស​អាម៉េរិកាំង និង​បារាំង​ជា​មុន​សិន ដែល​មាន​សិស្ស​ប្រមាណ ២ ម៉ឺននាក់។ លោក​ស្រី​​បន្ថែម​ថា ប៉ុន្តែ​មុន​នឹង​បើក​សាលា​នីមួយៗ​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​បើក​សាលា​ឡើង​វិញ​មក ក្រសួង​ដើម្បី​ឲ្យ​ក្រុម​ការងារ​ក្រសួង​ចុះ​វាយតម្លៃ និង​ពិនិត្យ​មើល​សាលា​ទាំង​នោះ ស្រប​តាម​ស្តង់ដារ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ដែរ ឬ​យ៉ាង​ណា​មុន​នឹង​ឈាន​ដល់​ការ​ចុះ​អនុស្សរណៈ​អនុញ្ញាត​ឲ្យ​បើក​ជា​ផ្លូវការ។

លោកជំទាវបន្ត​ទៀត​ថា សាលា​ទាំង​នោះ​ត្រូវ​គោរព​ទៅ​តាម​លក្ខខណ្ឌ​របស់​ក្រសួង​ក្នុង​នោះ​រួម​មាន​ត្រូវ​អនុវត្ត​រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​បុគ្គល​ដូច​ជា​ដាក់​សិស្ស​ក្នុង​​មួយ​ថ្នាក់ ១៥ នាក់ និង​ត្រូវ​ធ្វើ​តេស្ត​រក COVID-19 ទាំង​គ្រូ និង​សិស្ស​មុន​នឹង​ចាប់ផ្ដើម​ចូលរៀន។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

03/07/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Try Ravi


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 03, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម