អ្នកវិទ្យាសាស្ត្ររាប់រយនាក់បាននិយាយថា ខ្លួនមានភស្តុតាងបញ្ជាក់ថាបំណែកតូចរបស់វីរុស COVID-19 នៅក្នុងខ្យល់អាចឆ្លងទៅមនុស្សបាន និងបានស្នើឲ្យអង្គការសុខភាពពិភពលោកកែប្រែសេក្ដីណែនាំមួយចំនួន។ នេះបើតាមការផ្សាយរបស់កាសែត The New York Times កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០។
កន្លងមក អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា វីរុស COVID-19 ឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតតាមរយៈតំណក់ទឹកតូចៗដែលចេញពីមាត់អ្នកជំងឺ COVID-19 តាមរយៈការក្អក កណ្ដាស់ ឬការនិយាយស្ដីជាដើម។
អត្ថបទពាក់ព័ន្ធ៖
- នេះជាដំណើរការ COVID-19 បំផ្លាញសរីរាង្គយើងពេលចូលក្នុងខ្លួន
- អាមេរិករកឃើញវ៉ាក់សាំងថ្មីមួយ អាចជួយប្រព័ន្ធភាពស៊ាំប្រឆាំងនឹង COVID-19
ការស្នើទៅកាន់ WHO នេះ ធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តចំនួន ២៣៩ នាក់ មកពី ៣២ ប្រទេស ហើយអ្វីដែលអ្នកទាំងនោះបានរកឃើញ ក៏នឹងត្រូវចុះផ្សាយក្នុងព្រឹត្តិបត្រវិទ្យាសាស្ត្រនៅសប្ដាហ៍ក្រោយផងដែរ។
ទាក់ទងនឹងការលើកឡើងរបស់ក្រុមអ្នកវិទ្យាសាស្រ្តនេះ អ្នកនាំពាក្យ WHO បាននិយាយថា ក្រុមអ្នកជំនាញរបស់ខ្លួនកំពុងពិនិត្យលើខ្លឹមសារអត្ថបទទាំងនោះ និងថាការលើកឡើងនេះទំនងជាមិនទាន់អាចគួរឲ្យជឿជាក់បាននៅឡើយ។ មន្ត្រី WHO ដដែល បាននិយាយថា កាលពីប៉ុន្មានខែមុន ខ្លួនក៏បានលើកឡើងជាច្រើនដងដែរថា វីរុស COVID-19 អាចឆ្លងតាមរយៈបរិយាសកាស ប៉ុន្តែមិនទាន់មានភស្តុតាងជាក់លាក់ដើម្បីគាំទ្រការលើកឡើងនេះនៅឡើយ។
គិតមកដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នេះ ចំនួនអ្នកឆ្លងវីរុស COVID-19 នៅទូទាំងពិភពលោកមានចំនួនជាង ១១, ៥ លានករណី អ្នកស្លាប់មានជាង ៥៣ ម៉ឺននាក់ និងអ្នកជាសះស្បើយមានជាង ៦,៥ លាននាក់។
[embed-health-tool-bmi]