តាមការឲ្យដឹងពីក្រសួងសុខាភិបាលបញ្ជាក់ថាជំងឺគ្រុនឈីកគន់ហ្គន់យ៉ាបានកើតឡើងតាំងពីដើមខែកក្កដា ឆ្នាំ ២០២០ ដែលគិតត្រឹមថ្ងៃ ៣១ ខែកក្កដា ឆ្នាំ ២០២០ នេះមានចំនួនសរុប ១០២០ ករណី។ ក្នុងនោះមានស្រ្តីចំនួន ៥៦២ នាក់ស្មើនឹង ៥៥% ហើយចំនួនករណីជាង ៨០ % គឺកើតមានក្នុងខេត្តមួយចំនួន ៤ ដូចជាខេត្តសៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកំពង់ចាម។
ចំណែកខេត្តដែលមានករណីគ្រុនឈីកផ្សេងទៀតមានដូចជា ឧត្តរមានជ័យ ត្បូងឃ្មុំ តាកែវ កំពត កំពង់សោម ពោធិសាត់ ស្ទឹងត្រែង និងប៉ៃលិន ដែលមកដល់ពេលនេះមាន ១២ ខេត្តហើយមានកើតជំងឺគ្រុនឈីកនេះ។
ក្នុងនោះក្រសួងក៏បានចេញវិធានការការពារការឆ្លងជំងឺគ្រុនឈីកនេះ ដោយតម្រូវឲ្យកម្ចាត់ជម្រកមូសខ្លា តាមវត្ថុដក់ទឹកបាន អាណាព្យាបាល និងអាជ្ញាធរគ្រប់រូបចូលរួម បើមានអាការៈក្ដៅខ្លួន ឡើងស្នាមអុជក្រហមត្រូវប្រញាប់ទៅមន្ទីរពេទ្យ ហើយសេវាសុខាភិបាលត្រូវផ្ដល់សេវា កន្លែងសម្រាកព្យាបាលត្រឹមត្រូវ។
[embed-health-tool-bmi]