backup og meta

អាជ្ញាធរអះអាងថា ស្ត្រីកងទ័ពមួកខៀវខ្មែរម្នាក់ វិជ្ជមាន COVID-19 បានប៉ះពាល់ជាមួយមនុស្សច្រើននាក់

អាជ្ញាធរអះអាងថា ស្ត្រីកងទ័ពមួកខៀវខ្មែរម្នាក់ វិជ្ជមាន COVID-19 បានប៉ះពាល់ជាមួយមនុស្សច្រើននាក់

ស្ត្រី​កងទ័ព​មួយ​ខៀវ​ខ្មែរ​ម្នាក់​ដែល​បាន​រក​ឃើញ​វិជ្ជមានជំងឺ COVID-19 កាល​ពី​ម្សិល​មិញ​នេះ ត្រូវ​អាជ្ញាធរ​អះអាង​ថា បាន​ប៉ះពាល់​ជាមួយ​មនុស្ស​ជា​ច្រើន​នាក់ មុន​ពេល​ស្ត្រី​នោះ​តេស្ត​ឃើញ​វិជ្ជមាន COVID-19។

ក្នុង​លិខិត​របស់​ចៅ​សង្កាត់សិត្យូ ក្រុងតាខ្មៅ ផ្ញើ​ជូន​មក​អភិបាល នៃ​គណៈអភិបាល​ក្រុង​តាខ្មៅ បាន​បញ្ជាក់​ថា ស្ត្រី​ជន​ជាតិ​ខ្មែរ​ជា​កង​ទ័ព​មួកខៀវ​ដែល​មាន​វិជ្ជមាន COVID-19 នោះ​បាន​ដល់​ផ្ទះ​នៅ​ភូមិ​ព្រែកត្រែង សង្កាត់​សិត្បូ នៅថ្ងៃទី៣០ ខែកក្កដា ហើយ​ពេល​មក​ដល់​ផ្ទះ ឈ្មោះ​ខាង​លើ​បាន​ធ្វើ​បាយ​សម្ល​ជូន​ចាស់ៗ និង​ចែក​ប្រាក់​ដល់​ក្មេងៗ ព្រម​ទាំង​បាន​ធ្វើ​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ជម្ពូព្រឹក ថែមទៀត។

បន្ទាប់​ពី​នោះ​សាមី​ខ្លួន​មាន​អាការៈ​ក្តៅ​ខ្លួន​ ក៏​បាន​ឲ្យ​ពេទ្យ​នៅ​ជិត​ផ្ទះ​ចាក់​ថ្នាំ និង​ផ្សំ​ថ្នាំឲ្យ ដោយ​ជំងឺ​មិន​ធូរស្រាល សាមី​ខ្លួន​ក៏​បាន​ទៅ​ធ្វើ​តេស្ត​រក​ជំងឺ COVID-19 នៅ​មន្ទីរពេទ្យ​ជ័យជន្នះ តែ​លទ្ធផល​អវិជ្ជមាន។ លុះ​២ថ្ងៃ​ក្រោយ​មក​ទៀត ដោយ​មាន​អាការៈ​ក្តៅ​ខ្លួន​ខ្លាំង និង​មាន​ហៀរ​សម្បោរ ទើប​ទៅ​ធ្វើ​តេស្ត​ម្តង​ទៀត ឃើញ​វិជ្ជមាន COVID-19។

COVID-19

ជុំវិញបញ្ហាខាងលើនោះ មិនទាន់មានការឆ្លើយតប ឬបំភ្លឺពីលោកជំទាវ​ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅឡើយទេ តែលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា យ៉ាងហោចណាស់មានមនុស្សចំនួន៩នាក់ ត្រូវបានដាក់ក្នុងការតាមដានស្វែងរក COVID-19 ក្រោយពួកគេបានប៉ះពាល់ជាមួយនឹងស្ត្រីកងទ័ពមួកខៀវដែលវិជ្ជមាន COVID-19 នៅសង្កាត់សិត្បូ ខេត្តកណ្តាល។ លោកថា អ្នកប៉ពាល់ទាំងអស់នោះ ពេលនេះមានលទ្ធផលអវិជ្ជមានទាំងអស់ តែនៅតាមដានលទ្ធផល រយៈពេល១៤ថ្ងៃបន្តទៀត ហើយក្រសួងកំពុងបន្តតាមដានអ្នកផ្សេងទៀត។

បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល ករណី​ស្ត្រីជនជាតិ​ខ្មែរ ជាក្រុមមួកខៀវរបស់អង្គការសហប្រជាជាតិរបស់កម្ពុជា​ខាង​លើនេះ មាន​វ័យ ២៧ឆ្នាំ បាន​វិល​ត្រលប់​មក​ពី​ប្រទេស​ម៉ាលី​កាល​ពី​ពេល​កន្លង បាន​រក​ឃើញ​វិជ្ជមាន COVID-19 លើ​ការធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី៥។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

10/08/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 10, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម